ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

តើបុរសនិង ស្រ្តីធ្វើអ្វីខ្លះនៅពេលដែលពួកគេមានអារម្មណ៏តានតឹង?

បាន​ដាក់​ស្នើ​ដោយ សុភក្រ្តា នៅ អង្គារ, 04/14/2009 - 14:48
Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

សួស្តីបងប្អូនក្នុងបណ្តាញជាទីមេទ្រីនិងជាទីស្នហា!

 
​ក្នុងនោះ នាងខ្ញុំមានចំងល់និងលើកយកនូវសំនួរចូលក្នុងបណ្តាញ។ តើយើងអាចចូលរួមពិភាក្សាជាមួយគ្នាលើប្រធានបទធម្មតានេះបានទេ? នាងខ្ញុំបានមើលនៅក្នុងកម្មវិធីស្រ្តី ជាពិសេសកម្មវិធីបណ្តាញ

 


តើបុរសនិង ស្រ្តីធ្វើអ្វីខ្លះនៅពេលដែលពួកគេមានអារម្មណ៏តានតឹង?

 

ខ្ញុំសង្ឃឹមថា ប្រធានបទនេះនិងអាចអោយយើងរកឃើញនូវបព្ហា​និងដំណោះ​ស្រាយដែលឆ្លើយតបទៅនិងប្រធានបទទំនៀមទម្លាប់ខ្មែរបានបង្ខាំងស្ត្រីមិនអោយមានការចូលរួមអោយបានផុលផុសនៅក្នុងសង្គមខ្មែរ 

នាងខ្ញុំសូមលើកទឹកចិត្តដល់បុរស ស្រ្តី​ គ្រប់រូបចូលរួមក្នុងការពិភាក្សានេះ។

 


គួរមិនគួរសុំខន្តីអភ័យទោស!!

 
អំពីនាងខ្ញុំ សួនចាន់ សុភក្រ្តា


ពេលមានអារម្មណ៏តានតឹងតែងតែ

       
បាន​ដាក់​ស្នើ​ដោយ Anonymous នៅ Sat, 04/18/2009 - 14:37

សយស្តីបង

បុរសពេលមានអារម្មណ៏តានតឹងតែងតែ៖

-​ ស្វែងរកការសប្បាយផ្សេងៗដូចជា៖ លេងល្បែងសីុសង ចាក់បាល់ ផឹកសុី ជល់មាន់ ធ្វើដំណើរកំសាន្តរមណីដ្ឋាននានាជាមួយមិត្តភក្តិ (បុរសនៅលីវ និងមានគ្រួសារ)។

-​ ស្វែងរកការសប្បាយផ្លូវភេទ ជាមួយនារីបំរើសេវាកម្មនេះតាមបន ក្លឹបរាត្រីនានា ខារ់ាអូខេ រឹក៏ស្រីកំណាន់ មុន ក្រោយ ។ល។

- ស្វែងរកការបំរើសេវាកម្មតាមអិនធឺណេត ពត៏មានផ្សេងៗ រឺក៏រូបភាពអាសអាភាស ។ល។

ស្រ្តីពេលមានអារម្មណ៏តានតឹងតែងតែ៖

-          មើលកូន ដាំបាយ ថែឪពុកម្តាយ (កិច្ចការផ្ទះ)

-        មើលទស្សនាវត្តី កម្មវិធីទូរទស្សន៏

-          ចូលរួមកម្មវិធីជាមួយមិត្តភក្តិ ភាគតិច​ចំពោះស្រ្តីនៅលីវ

         អគុណដល់បងស្រីដែលបានដាក់សំនួរនេះក្នុងបណ្តាញ។

 

អេឌែន

 

សួស្តីបង!

       
បាន​ដាក់​ស្នើ​ដោយ សុជាតា នៅ សុក្រ, 04/17/2009 - 14:11

សួស្តីបង!

នេះពិតជាសំនួរល្អ។ នាងខ្ញុំនិងធ្វើការចូលរួមឆ្លើើយនៅសប្តាហ៏ក្រោយ។

សូមអគុណ!

សុជាតា

បុរសនិងស្វែងរកការសប្បាយនៅខាងក្រៅ

       
បាន​ដាក់​ស្នើ​ដោយ សុជាតា នៅ ច័ន្ទ, 04/20/2009 - 10:07

សួស្តីសាជាថ្មី!

នាងខ្ញុំមានសំបីខ្លះតាមរយះវេបផតថលនេះសំរាប់មិត្តក្នុងបណ្តាញទាំងអស់។

នៅពេលមានអារម្មណ៏តានតឹងបុរស ស្រ្តីភាគច្រើនតែងតែ៖

ស្រ្តី

       -          នៅផ្ទះមើលថែកូន ធ្វើម្ហូប ធ្វើកិច្ចការផ្ទះផ្សេងៗ (សំរាប់ស្រ្តីមានគ្រួសារ និងស្រ្តីនៅលីវ)

      -        នៅក្នុងផ្ទះមើលសៀវភៅ ទស្សនាវត្តី

​​​​      -        មើលថែឪពុក ម្តាយជារា (ប្រសិនរស់នៅជាមួយគ្នា) បុរស

      -     ស្វែងរកដៃគូរ (បុរសដូចគ្នា) ដើម្បី ជជែក ផឹក លេងល្បែងសុីសង នានា។ល។

-          ស្វែងរកដៃគូរ (ស្រ្តី) តាមរយះការច្រៀងខារ៉ាអូខេ ភោជនីយដ្ឋាន ក្លឹបរាត្រី...។ល។

-          ស្វែងរកការសប្បាយផ្លូវភេទ នៅតាមផ្ទះបន ផ្្ទះសំណាក់ សណ្ឋាគារ.។ល។

 

តាមការសង្កេតជាទួទៅ បុរសនិងស្វែងរកការសប្បាយនៅពិភពខាងក្រៅ។

 

ពីនាងខ្ញុំ សុជាតា

មែនក៏អី????

       
បាន​ដាក់​ស្នើ​ដោយ សម្បត្តិ នៅ សុក្រ, 06/12/2009 - 14:44

ត្រង់​ចំណុច​ដែល​អ្នក​ហាន​និយាយ​ថា​បុរស​ទៅ​រក​ដៃ​គូរ​ស្រី និង​ទៅ​រក​ការ​សប្បាយ​ផ្លូវ​ភេទ តាម​ផ្ទះ​បន ផ្ទះ​សំណាក់ សណ្ឋាគារ។ ខ្ញុំ​យល់​ថា​ដូច​ជា​មិន​សូវ​ទំនង​សោះ ត្រង់​ណា​ដែល​ខ្ញុំ​និយាយ​ថា​មិន​សូវ​ទំនង​នោះ ពីព្រោះ​ថា​"បុរស​ទៅ​រក​ដៃ​គូរ​ស្រី​" ក្នុង​នោះ​បាន​ន័យ​ថា​មាន​មនុស្ស​ស្រី​ចូល​រួម​ដែរ សូម​សួរ​ថា​ស្រី​ដែល​បុរស​ទៅ​រក​សុទ្ធ​តែ​គ្មាន​ភាព​តានតឹង​ទេ​ឬ​អី?
ទៅ​រក​ការ​សប្បាយ​ផ្លូវ​ភេទ​តាម​ផ្ទះ​បន ផ្ទះ​សំណាក់ សណ្ឋាគារ សូម​សួរ​ថា​មាន​មនុស្ស​ស្រី​ចូល​រួម​ដែរ​អត់? ហើយ​មនុស្ស​ស្រី​ទាំងអស់​នោះ​សុទ្ធ​តែ​មនុស្ស​ដែល​គ្មាន​ភាព​តានតឹង​ទេ​ឬ​យ៉ាង​ណា?
សូម​អភ័យ​ទោស​បើ​មាន​ការ​លើស​លួស​ត្រង់​ណា​ជា​យថាហេតុ។

ពី​ខ្ញុំ សម្បត្តិ

ពេល​ដែល​ខ្ញុំ​មាន​អា​រម្មណ៍​តាន​តឹង!

       
បាន​ដាក់​ស្នើ​ដោយ លីនណា នៅ ច័ន្ទ, 04/20/2009 - 16:13

សួ​ស្តី​មិត្ត​អ្នក​អាន​ទាំង​អស់​

ជា​ការ​គួរ​ណាស់​ដែល​បាន​ឃើញ​នូវ​ភាព​ក្លា​ហាន​របស់​អេឌែន​និង​សុជាតា​​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​សុភក្រ្តា​។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​លើ​ ខ្ញុំ​ក៏​សូម​ជ្រៀត​ខ្លួន​ចូល​បញ្ចេញ​នូវ​ការ​​យល់​ឃើញ​នឹង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​មាន​បន្តិច​បន្តួច​ដែរ​ចោះ។

បុរស​ដែល​មាន​ភាព​តាន​តឹង

ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​មាន​កត្តា​ពីរ​ដែល​អាច​បំបាត់​នូវ​ភាព​តាន​តឹង​របស់​ខ្ញុំ​បាន​ហើយ​វា​អាច​មាន​ប្រសិទ្ធិ​ភាព​ខ្លះ​ដែរ៖

ទី​១​ គឺ​លេង​កុំ​ព្យូទ័រ​ហ្គេម ដូច​ជា​​ Battle Realm ជាដើម

ទី២ គឺ​ស្វែង​រក​មិត្ត​ភក្តិ​ ជិះ​ម៉ូតូ​ឆ្វែល​ចុះ​ឡើង​ៗ​មួយ​ជុំ​ពីរ​ជុំ​នៅ​សួន​ច្បារ​​ រួច​អង្គុយ​ញ៉ាំ​បុកល្ហុង​មួយ​ចាន​និង​ជជែក​គ្នា​លេង​ពី​នេះ​ពី​នោះ​ជា​ការ​ស្រេច។

ស្ត្រី​ដែល​មាន​ភាព​តាន​តឹង

ដោយ​សារ​តែ​ខ្ញុំ​មិន​មែន​ជា​ស្ត្រី​ដូច្នេះ​ខ្ញុំ​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ឲ្យ​បាន​ក្បោះ​ក្បាយ​ដែរ​ តែ​​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ជិះ​ឆ្វែល​លេង​នៅ​មាត់​ទន្លេ​ម្តង​ៗ​ខ្ញុំ​ឃើញ​មាន​ក្មេង​ស្រី​ជា​ច្រើន​ស្លៀក​ពាក់​ខ្លី​ៗ​ជិះ​ចុះ​ជិះ​ឡើង​ហើយ​ក៏​មិន​ដឹង​ថា​តើ​ពួក​គាត់​ជិះ​លេង​មក​បំបាត់​ភាព​តាន​តឹង​​ដូច​ជា​រូប​ខ្ញុំ​ដែរ​ឬ​ក៏​អត់​ទេ។

ចុះ​​អេឌែន​​សុជាតា​និង​សុភក្ត្រា​វិញ​មាន​បទ​ពិសោធន៍​អ្វី​ដែល​គួរ​តែ​ចែក​រំលែក​ទេ?ហើយ​តើ​ជា​ការ​គួរ​ទេ​ដែល​ស្ត្រី​រើស​យក​នូវ ការ មើលកូន ដាំបាយ ធ្វើកិច្ចការផ្ទះផ្សេងៗ នៅ​ពេល​ដែល​មាន​អារម្មណ៍​តានតឹង​នោះ?កត្តា​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​ឬ?

Hope you all are not mind this stupid question....

សូម​អរគុណ

ពី​ខ្ញុំ​បាទ​ លីនណា​​

ខ្ញុំ​គិត​ថា​ ...........ភាព​តាន​តឹង​ >= 1

       
បាន​ដាក់​ស្នើ​ដោយ Mak Dara នៅ ច័ន្ទ, 04/20/2009 - 14:17

សួស្តី​ បង​ សុភក្ត្រា  អេឌែន  សុជាតា​ និង​ បងៗ​ កំពុង​ឈរ​លើ​តំបន់​បណ្តាញ​នេះ​ទាំងអស់​គ្នា។

ខ្ញុំ​បាទ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រធាន​បទ​នេះ​យ៉ាង​ខ្លាំង​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​បង​ សុភក្ត្រា។

ខ្ញុំ​បាទ​សូម​ចូលរួម​ផ្តល់​ជាមតិយោបល់​បន្តិចបន្តួច​ផង​ដែរ​ ចំពោះ​ប្រយោគ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​ថា៖  តើបុរសនិង ស្រ្តីធ្វើអ្វីខ្លះនៅពេលដែលពួកគេមានអារម្មណ៏តានតឹង?

សំណួរ​នេះ​មិន​ពិបាក​អ្វី​នឹង​ឆ្លើយទេ​ បើ​យើង​គិត​ទៅ​ ប៉ុន្តែ​វា​​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មានដែរ​ប្រសិន​បើ​យើង​ជជែក​វែក​ញែក​អោយ​ស៊ី​ជម្រៅ​លើ​ពាក្យថា​ អារម្មណ៍​តាន​តឹង

មនុស្ស​ម្នាក់​ៗមាន​អារម្មណ៍​តានតឹង​ផ្សេង​ៗ​ពី​គ្នា គិត​ចាប់​ពី​វ័យ​ក្មេង​ ដល់​វ័យ​ចំណាស់៖

១- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ការងារ

២- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ការសិក្សា

៣- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ជីវភាព​ក្នុង​ក្រុម​គ្រួសារ

៤- អ្នក​ខ្លះ​តានតឹង​ជាមួយ​នឹង​ស្នេហា និង​ សង្សា

៥- អ្នក​ខ្លះ​តាន​តឹង​ជាមួយ​នឹង​អត់​លុយ​ចាយ
........................................

  • ចំពោះ​មនុស្ស​ប្រុស​វ័យ​ក្មេង​ ភាគ​ច្រើន​មានអារម្មណ៍​តានតឹង​ជាមួយ៖
    ១- ការសិក្សា​ ពេល​ដែល​ពួក​គេ​រៀន​មិនចេះ​ ដូចនេះ​ពួក​គេ​តែង​តែ​ទៅ​លេង​កីឡា ស្តាប់​ចម្រៀង​ រឺ​ក៏ ទៅ​ដើរ​លេង​នៅ​ផ្ទះ​មិន​ភក្ត្រ​របស់​ពួក​គេ។ តែ​បើ​ពួកគេ​ប្រលង​ឡើង​ថ្នាក់​មិន​ជាប់​ទេ​ ខ្ញុំ​គិត​ថា​គេ​ពិត​ជា​ខូច​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​អាចទៅ​ផឹកស្រា​ ការ៉ាអូខែ​ ទៅ​ញ៉ែស្រី​នៅ​ពេល​រាត្រី...។ល។
    ២- អត់​លុយ​ចាយ ពេលដែល​ពួក​គេ​អត់​លុយ​ចាយ​ ភាគច្រើន​ពួក​គេ​មិន​ធ្វើ​អ្វី​ទាំង​អស់​ ដេក​នៅ​តែ​ផ្ទះ  រឺក៏ ពួក​គេដើរលេង​សេពគប់​មិត្ត​មិនល្អ ជក់​គ្រឿង​ញៀន...។ល។
  • ចំពោះ​មនុស្ស​ស្រី​វ័យ​ក្មេង​ ភាគច្រើន​មាន​អារម្មណ៍​តានតឹង​ជាមួយ៖
    ស្នេហា និង​សង្សា ពេល​ដែល​បែក​បាក់​ស្នេហា ចូល​ចិត្ត​អាន​សៀវភៅ​ទាក់​ទង​និង​ស្នេហា ទៅ​លោត​ទឹក​សំលាប់​ខ្លួន​ ទៅ​ស្តាប់​ចម្រៀង​ដែល​កំសត់ ទៅយំ ទៅ​ជជែក​លេង​ជាមួយ​មិត្ត​ភក្ត្រ...អ្នក​ខ្លះ​ទៅ​ជួយ​ធ្វើ​ការងារ​ម៉ែ​ឪ...។ល។

ខ្ញុំបាទ​សូម​ជូន​យោបល់​ប៉ុន​នេះ តើ​បងៗ​ជា​ស្ត្រី​​មាន​យោបល់​អ្វី​បន្ថែម​ទៀត​ទេ?

ពី​ខ្ញុំ​បាទ​ ចាន់ហាន

រូបភាព​របស់ សុភក្រ្តា

ស្រ្តីនិងគំនាប

       
បាន​ដាក់​ស្នើ​ដោយ សុភក្រ្តា នៅ ច័ន្ទ, 04/20/2009 - 16:40

អគុណសំរាប់ការចូលរួម របស់អេឌែន សុជាតា​និង​ ចាន់ហាន

បើយើងក្រលេកមើល នូវការចូលរួមយោបល់អារម្មណ៏តានតឹងមានច្រើនរបៀប និងដើរតួផ្សេងៗគ្នាដូច​យើងទាំងអស់បានឃើញ និងជួបប្រទះ។ ជាងនោះទៅទៀត តើស្រ្តីរឺក៏នារី នៅពេល​ដែលពួកគេបានទទួលអារម្មណ៏​នោះភាគ​ច្រើនគឹមិនបានទទួលនូវ​អ្វីដែលធ្វើអោយ​ពួកគាត់ស្រស់ស្រាយ​ទេ។ ជាងនោះទៅទៀតដូចជាអ្វីដែល ចាន់ហានតបថា៖ នាងអាចនិងទៅលោតទឹក​សំ​លាប់​ខ្លួន​ទៀតផង។ ជាការពិតស្រ្តីពិតជាទទួលនូវគំនាបខាង ផ្លូវចិត្ត សេដ្ឋកិច្ច ចំណេះដឹង និងការទទួល​យកនូវអ្វីដែលខ្លួនចង់បាន​។ ស្រ្តីមួយចំនួនតូចបានកែប្រែនូវអ្វីដែលជាគំនាប និងចាប់​ផ្តើមប្រើប្រាស់សិទ្ ដូចជាការទទួលនូវការសិក្សាខ្ពស់ ជ្រើសរើសបុរសដែលគេពេញចិត្ត ប៉ុន្តែជាអកុសលអ្វីដែលពួកគេធ្វើ ក្លាយជាការមិនពេញចិត្តពីសំណាក់មនុស្ស​មួយចំនួន ។ មានស្រ្តីជាច្រើនដែលរស់នៅតាមជនបទជាជនរងគ្រោះ និងមិន​បាន​ចូលរួម​ក្នុង​សង្គម។ សង្រ្គាមផ្លូវចិត្ត និងគំនាបផ្លូវចិត្ត គួរតែមានចំពោះស្រ្តីត​ទៅទៀតមែនទេ? នេះគ្រាន់ជាការចូលរួមគំនិតយោបល់ក្នុងនាមជាស្រ្តីម្នាក់ប៉ុណ្ណោះ។ អគុណសំរាប់ការចូលរួមសមរាប់ការះ។

 

 

សុភក្រ្តា

 

រូបភាព​របស់ សុខាយុ

សង្គ្រាម​ផ្លូវ​ចិត្ត និង​គំនាប​ផ្លូវ​ចិត្ត ឬ​យ៉ាង​ណា?

       
បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ អង្គារ, 04/28/2009 - 15:53

ខ្ញុំ​សូម​ចូលរួម​បកស្រាយ​នូវ​​ការ​ពិភាក្សា​លើ​ចំណុច​នេះ។ ខ្ញុំ​យល់​ថា ស្ត្រី និង​ស្ត្រី បុរស និង​បុរស ឬ​ស្ត្រី និង​បុរស តែង​មាន​ទម្លាប់ និង​ដំណោះស្រាយ​ខុសៗ​គ្នា​ទៅ​តាម​អាយុ ស្ថានភាព​សង្គម​ដែល​ស្ថិត​នៅ ការ​អប់រំ​ក្នុង​គ្រួសារ និង​សាលារៀន​ជា​ដើម ដែល​យើង​មិន​អាច​ឆ្លើយ​ឲ្យ​បាន​ចំ និង​ច្បាស់។ តែ​ខ្ញុំ​យល់​ថា អ្វី​ដែល​ខុស​គ្នា​រវាង​ស្ត្រី និង​បុរស​នោះ គឺ​របៀប​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​បន្ទុក​ដែល​នៅ​លើ​ខ្នង។ បុរស​ភាគ​ច្រើន​​សម្រេច​ចិត្ត​ដើរ​លេង​កម្សាន្ត នៅ​ពេល​គាត់​មាន​អារម្មណ៍​តានតឹង អាច​បណ្ដាល​មក​ពី​គាត់​​មិន​មាន​បន្ទុក​សម្រាប់​ដោះស្រាយ ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​រៀប​ចំ​ចាត់ចែង​ការងារ​ឲ្យ​គាត់ ដោយ​គាត់​រង់ចាំ​តែ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត បញ្ជា ឬ​បន្ទោស​។ ខ្ញុំ​យល់​ថា ស្ត្រី​ភាគ​ច្រើន​ តែង​តែ​មាន​គំនាប​ជា​ច្រើន​ដែល​គាត់​ត្រូវ​រ៉ាប់រង។ ខ្ញុំ​យល់​ថា ស្ត្រី ក៏​ត្រូវ​ការ​ចេញ​ទៅ​ដើរ​កម្សាន្ត​នៅ​​ពេល​ដែល​គាត់​មាន​អារម្មណ៍​មិន​ល្អ​ដូច​ជា​បុរស​ដែរ តែ​កាតព្វកិច្ច​ជា​ប្រពន្ធ និង​ជា​ម្ដាយ​ដែល​មិន​ដែល​ចប់​នោះ បាន​ធ្វើ​ឲ្យ​ស្ត្រី​ត្រូវ​បង្ខំ​ចិត្ត​​ញញឹម​ទាំង​ទ្រាំ។ ម៉្យាង​វិញ​ទៀត ស្ត្រី​ត្រូវ​បាន​ទទួល​ការ​អប់រំ​ឲ្យ​ស្ថិត​នៅ​ក្នុង​អណ្ដូង​ដែល​មិន​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ក្រៅ ឬ ឆ្ងាយ ធ្វើ​ឲ្យ​ស្ត្រី​​​មិន​មាន​ជំនឿ​ចិត្ត​​លើ​ខ្លួន​ឯង​សម្រាប់​ចេញ​ទៅ​ក្រៅ​អណ្ដូង​នោះ​ទេ។ ចំពោះ​ការ​រើ​បម្រះ​​ចំពោះ​​សង្គ្រាម​ផ្លូវ​ចិត្ត និង​គំនាប​ផ្លូវ​ចិត្ត​នេះ ខ្ញុំ​យល់​ថា​ស្ត្រី​ខ្លួន​ឯង​ជា​អ្នក​ដ៏​សំខាន់។ ស្ត្រី​ខ្មែរ​មួយ​ចំនួន​បាន​ក្លាយ​ជា​ស្ត្រី​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង មាន​សមត្ថភាព មាន​សេរីភាព និង​ជា​ម្ចាស់​នៃ​ខ្លួន​ឯង។ ក្រៅ​ពី​នោះ បុរស និង​សង្គម​ជា​កត្តា​សំខាន់​ទី២ ក្នុង​ការ​កែប្រែ​។ ប្រសិន​បើ ស្ត្រី និង​បុរស​ចេះ​យោគយល់​គ្នា ចេះ​ជួយ​យក​អាសា​គ្នា គោរព និង​ផ្ដល់​តម្លៃ​​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ សង្គ្រាម​ត្រជាក់​នេះ​នឹង​ចប់​ដោយ​ឯកឯង។ អ្វី​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​កន្លង​មក​នោះ គឺ​ស្ត្រី​ខ្លួន​ឯង​មិន​ចេះ​ជួយ​គ្នា​ឯង និង​រឹតតែ​ជាន់​ពន្លិច​បន្ថែម។

 

សុខាយុ

តំណាងស្រ្តីអំពីស្រ្តី

       
បាន​ដាក់​ស្នើ​ដោយ Eden នៅ អង្គារ, 04/21/2009 - 13:09

ជាតំបូងខ្ញុំសូមឆ្លើយតបចំពោះបង លីនណាតែបន្តិចថា មនុស្សតែង​​មាន​​ អារម្មណ​៏តានតឹង ប៉ុន្តែជាទូទៅខ្ញុំតែងតែ៖ ​-ស្រាវជ្រាវសំភារះរឺក៏ពត៏មានផ្សេងៗតាមវេបសាយនានា នេះបើសិនជាទាក់ទងនិងការងារ។          -         ប្រាកដជាមានការជួបគ្នារវាងស្រ្តីនិងស្រ្តីជាមិត្តភក្តិនៅកន្លែងណាមួយ

-        ការងារផ្ទះនៅតែធ្វើជាធម្មតា

ប៉ុន្តែ ស្រ្តីក្មេងៗជាច្រើនដែលស្លៀកពាក់លេចលើ លេចក្រោម នេះជាការដើរតាម​សម័យ និងធ្វើអោយខ្លួនពួកគេស្រស់ស្រាយ។

ខ្ញុំបានមើលការឆ្លើយតបរបស់បង សុភក្រ្តា ពិតជាបានធ្វើអោយខ្ញុំមាន​ការចាប ់អា រម្មណ៏ លើពាក្យបងថា៖ សង្គាមផ្លូវចិត្តនិង គំនាបផ្លូវ​ចិត្ត​គួរតែមាន​លើស្រ្តី ទៀតទេ? ខ្ញុំចង់អោយ​តំណាងស្រ្តី អំពីស្រ្តីជួយ​បំភ្លឹពីចំនុចនេះបានទេ? សូមទោសខ្ញុំមិនសូវចេះសរសេរដូចអ្នកបងសុខាយុនោះទេ។

 

អគុណបង

 

អេឌែន