ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ដឹក​ក្មេង​ស្រី​ដើរ​លេង​ដល់​ព្រៃ​ស្ងាត់​ចាប់​រំលោភ​ នគរបាល​ទៅ​ទាន់​ក្របួច​ជាប់

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ ជា​អសាធារណៈ​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ ពី​បទ​រំលោភ​សេពសន្ថវៈ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

នៅ​ក្នុង​រង្វង់​ក្រចក​សេះ ​ជន​ជាប់​ចោទ​ ស្ថិត​ក្នុង​ឯកសណ្ឋាន​អ្នក​ទោស​ ហើយ​ពោរពេញ​ទៅ​ដោយ​ទឹក​មុខ​ស្លេកស្លាំង​ អម​ទៅ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​រូបគេ​ និង​មេធាវី​ ការពារ​ក្ដី​ឲ្យ​ក្មេង​ស្រី​រងគ្រោះ។ ជន​ជាប់​ចោទ​ ឈ្មោះ​ ចាន់​ ពៅ​ អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំ​នៅ​ ភូមិ​តាង៉ូវ សង្កាត់​និរោធ​ ខណ្ឌមានជ័យ មាន​ មុខរបរ​ជា​កសិករ។ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០០៩​ ដោយ​នគរបាល​ប៉ុស្តិ៍​និរោធ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​​ដែល​ត្រូវ​គេ​បម្រុង​ចាប់​រំលោភ​នោះ​ ឈ្មោះ​ រ.ក ​អាយុ​១៣​ឆ្នាំ​ ហើយ​មាន​ទីលំ​នៅ​ក្បែរ​ និង​ឲ្យ​ផ្ទះ​ជន​ជាប់ចោទ។ ដោយ​សវនាការ​ នេះ​អសាធារណ​ ទើប​គេ​មិន​ដឹង​ថា ​រឿង​នោះ​ស៊ី​ជម្រៅ​បែប​ណា​ទេ។ ប៉ុន្តែ​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​ ជន​ជាប់​ចោទ​បាន​ឲ្យ​ភ្នាក់ងារ​កាសែត​ដើម​អម្ពិល​ដឹង​ថា​ "ខ្ញុំ​ពិត​ជា​មាន​បំណង​រំលោភ​ក្មេង​ស្រី​នោះ​មែន​ តែ​មិនទាន់​បាន​រំ​លោភ​ផង ​នគរបាល​ទៅ​ដល់​ក៏​ឃាត់​ខ្លួន​ខ្ញុំ" ជន​ជាប់​ចោទ​បាន​បន្ថែម​ថា​ ក្មេង​ស្រី​​រងគ្រោះ​មាន​ផ្ទះ​នៅ​ជិត​គ្នា។
ប្រភព​ព័ត៌មាន​បាន​បន្ថែម​ថា​ ​នៅ​មុន​ម៉ោង​កើត​ហេតុ​ បុរស​ចំណាស់​ល្មោភ​កាម​បាន​លួង​ ក្មេង​ស្រី​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ដើរ​លេង​ជា​មួយ​គ្នា ​លុះ​ដល់​ព្រៃ​ស្ងាត់​ មាន​ដើម​ត្រែង​ជា​ច្រើន​ក៏​ ឈប់​ម៉ូតូ​ ហើយ​ចាប់​សម្រាត​ក្មេង​ស្រី​នោះ​ ដោយ​យក​ដៃ​លេង​ប្រដាប់​ភេទ​របស់​នាង​ រួច​បម្រុង​នឹង​ចាប់​រំលោភ​ ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​និរោធ​​ល្បាត​ទៅ​ដល់​ទី​នោះ​ មាន​ការ​សង្ស័យ​ ក៏​ចុះ​ទៅ​មើល​ហើយ​ឃើញ​សកម្មភាព​បែប​ខាង​លើ​ ក៏​ក្របួច​យក​មក​នគរបាល​ប៉ុស្តិ៍​តែ​ម្ដង។

ក្រុម​អ្នក​ច្បាប់​បាន​និយាយ​ថា​ ទោះ​បី​ជា​បុរស​ចំណាស់​រូប​នេះ ​ពុំ​ទាន់​រំលោភ​បាន​ សម្រេច​ក្ដី​ ក៏​ត្រូវ​តែ​ទទួល​ទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​ដែរ​ ព្រោះ​បុរស​នេះ​មាន​បំណង​គិត​ទុក​ជា​មុន។ ​ក្រុម​អ្នក​ច្បាប់​ទាំង​នោះ​បានបន្ថែម​ថា​ បុរស​ចំណាស់​រូប​នេះ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ មាន​កំហុស​ពី​បទ​រំលោភ​សេពសន្ថវៈ​មែន​នោះ​ ត្រូវ​ប្រឈមមុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១០​ឆ្នាំ។
ពាក្យ​ចាស់​និយាយ​ថា "រពិស​ដៃ​ផ្ទៃ​ឆ្អែត​តែ​ សម្រាប់​បុរស​ចំណាស់​រូប​នេះ​ គឺ​រពិស​ដៃ​ទៅ លូក​ប្រដាប់​ភេទ​ក្មេង​ស្រី ​ត្រូវ​តែ​ដេក​គុក"។ រឿង​ក្ដី​នេះ​ គេ​មិន​ដឹង​ថា​ ភាគី​ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​ជន​ជាប់​ចោទ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​តែ​សវនាការ​នេះ​អសាធារណៈ។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ព្រឹក​ថ្ងៃ​ ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ ដែល​មាន​លោក​កែ​ សាខន​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​និង​ លោក​ឯក​ ឆេងហួត​ ជា​តំណាង​អយ្យការ​មិន​ទាន់​បាន​ធ្វើ​ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ ជន​ជាប់​ចោទ​នៅ​ឡើយ​ ពោល​គឺ​យក​ទៅ​ ប្រកាស​នៅ​ថ្ងៃ​ខាង​មុខ​ ដោយ​មិន​កំណត់​ថ្ងៃ។

បទល្មើស​រំលោភ​សេពសន្ថវៈ​ គឺ​ជន​ជាប់​ចោទ​ប្រឈម​ និង​ការ​ជាប់​ពន្ធនាគារ​ពី​១០​ទៅ ​១៥​ឆ្នាំ​ឯណោះ។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 15 Dec 2009