ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ចៀន​បង្គា​ស្ងោរ​លាយ​ស្អំ​ និង​ស៊ុត

គ្រឿង​ផ្សំ​

-បង្គា​ស្ងោរ​ ១០​ក្បាល​
-ស្លឹក​ស្អំ​ក្ដិច​ត្រួយ​ ១​ចាន​
-ស៊ុត​មាន់​ ១​គ្រាប់
-កាពិដុត​ ២​ស្លាបព្រា​
-ខ្ទឹម​ស​ ១២​កំពឹស​
-បង្គា​ស្ងួត​ (ម៉ដ្ឋ) ១​ស្លាបព្រា​
-ទឹកត្រី​ កន្លះ​ស្លាបព្រា​
-ស្ករ​ ១​ស្លាបព្រា
-ទឹក​ក្រូច​ឆ្មារ​ ២​ស្លាបព្រា​
-ម្ទេស​ខ្មាំង​ ១២​គ្រាប់​
-ម្សៅស៊ុប​ខ្នរ​ ១​ស្លាបព្រា​កាហ្វេ
-ប្រេង​ឆា។

វិធី​ចម្អិន​

១-បក​សម្បក​បង្គា​ស្ងោរ​ កាត់​ក្បាល​ និង​កន្ទុយ​ចេញ។
        ២- គោះ​ស៊ុត​ដាក់​ចាន​ កូរ​លាយ​ជាមួយ​ស្អំ។
        ៣- ដាក់​ខ្ទះ​ ចាក់​ប្រេង​​ចូល​ទុក​ឲ្យ​ក្ដៅ​ខ្លាំង​រួច​ដាក់​ពុម្ព​ (បើ​មាន) ​ហើយ​ចាក់​ស្អំ​ និង​ស៊ុត​ចូល។         បន្ថែម​បង្គា​មួយ​ដុំៗ​ឲ្យ​បាន​ ៥​ក្បាល​ (សម្រាប់​ ២​ដុំ)។
        ៤- បុក​ច្របល់​កាពិ​ជាមួយ​ខ្ទឹម​ស​ឲ្យ​ម៉ដ្ឋ​ ដាក់​ម្ទេស​ខ្មាំង​ចូល។​ បន្ទាប់​​មក​ដាក់​បង្គា​ស្ងួត​ ទឹក​ត្រី​         ស្ករ​ទឹក​ក្រូច​ឆ្មារ​ កូរ​ច្របល់​ថ្នម​ឲ្យ​ចូល​គ្នា​ល្អ​ និង​ដាក់​ម្សៅស៊ុប​ខ្នរ។
        ៥- រៀប​ដាក់​ចាន​តាម​តម្រូវ​ការ។

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ អាទិត្យ 07 Sep 2008