អង្គការមិត្តសំឡាញ់ ជាអង្គការក្នុងស្រុកនាំមុខគេក្នុងកម្មវិធីកុមារតាមថ្នល់ គ្រួសារ និងសហគមន៍របស់គេ។
អង្គការត្រូវការជ្រើសរើសបុគ្គលិកម្នាក់ធ្វើការជា "ចុងភៅ" ក្នុងមណ្ឌលស្នាក់នៅបណ្ដោះអាសន្នពេញម៉ោងនៅទីក្រុងភ្នំពេញ។
លក្ខណៈសម្បត្តិ និងពណ៌នាការងារ
- មានឆន្ទៈក្នុងកាធ្វើការងារជាមួយកុមារ និងយុវវ័យតាមថ្នល់
- មានសញ្ញាប័ត្រទាបបំផុតបឋមភូមិ
- មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ លើផ្នែកធ្វើម្ហូប
- មានការអត់ធ្មត់ក្នុងការងារ អាកប្បកិរិយា និងទំនាក់ទំនងល្អ គំនិតច្នៃប្រឌិតនៅក្នុងការងារ
- ធ្វើការពេញម៉ោងជាក្រុម និង បត់បែនតាមកាលៈទេសៈ ជាពិសេសពេលយប់ និងចុងសប្ដាហ៍
- មានអាយុយ៉ាងតិច ៣៥ឆ្នាំ
បេក្ខជន ឬបេក្ខនារី ដែលមានបំណងធ្វើការនេះ សូមអញ្ជើញមកដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០០៨ នៅអាសយដ្ឋាន ផ្ទះលេខ ២១៥ ផ្លូវលេខ ១៣ (ខាងជើងសារមន្ទីរជាតិ) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខៈ ០២៣ ៤២៦ ៧៤៨/២២០ ៥៩៦ អង្គការមិត្តសំឡាញ់ផ្ដល់ភាពយុត្តិធម៌ដល់អ្នកដាក់ពាក្យទាំងអស់។ មានតែអ្នកដែលជ្រើសរើសសម្រាំងប៉ុណ្ណោះដែលនឹងត្រូវទូរស័ព្ទមកធ្វើសម្ភាសន៍។
សូមអរគុណ!

