ការ​បោះឆ្នោត

ពាក់​កណ្ដាល​ខែ​មករា​ប្រកាស​លទ្ធផល​ពី​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប.

ភ្នំពេញ​៖​​ យ៉ាង​យូរ​ត្រឹម​ពាក់​កណ្ដាល​ ខែ​មករា​ ឆ្នាំ​២០១៦​ គ.ជ.ប.​ នឹង​ប្រកាស​អំពី​លទ្ធផល​នៃ​តំណែង​អគ្គលេខាធិការ​ គ.ជ.ប.​ មួយ​រូប​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប​ ចំនួន​ ៤​ រូប​ផ្សេង​ទៀត​។​ នេះ​បើ​តាម​លោក​ ហង្ស​​ពុទ្ធា​ សមាជិក​ និង​ជា​អ្នកនាំពាក្យ​ គ.ជ.ប​។​

គ​.​ជ​.​ប​.​ណែនាំ​ពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ:  គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន ចេញ​សេចក្ដីណែនាំ​ស្ដីពី​ការ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ​សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះ ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ។ គ​.​ជ​.​ប​. កំណត់​ថា ប្រធាន​លេខាធិការដ្ឋាន រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ត្រូវ​ធ្វើ​របាយការណ៍ និង​ផ្ញើ​តារាង​ស្ថិតិ ពី​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប៉ាន់ស្មាន មក​គ​ជ​ប​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ មករា ឆ្នាំ​២០១៦ ។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៖​ ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​ ពលរដ្ឋ​អាច​បោះ​បាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ

    ភ្នំពេញ​៖​ ក្នុង​ពិធី​ធ្វើ​បាឋកថា​ស្ដីពី​ការ​កែទម្រង់​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន​ កែទម្រង់​ការ​បោះឆ្នោត​ និង​សភាពការណ៍​សន្តិសុខ​ នៅ​ក្រោយ​ការ​បោះឆ្នោត​កាល​ី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៥​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ បាន​លើក​ឡើង​ថា​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​នេះ​  ប្រជាពលរដ្ឋ​អាច​បោះឆ្នោត​បាន​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ធ្វើ​ការងារ​បាន​។​ ប្រការ​នេះ​ គឺ​ជួយ​សម្រួល​ដល់​កម្មករ​កម្មការិនី​ អ្នក​ម

៩​ថ្ងៃ គ​.​ជ​.​ប​. ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​បាន​ជាង​មួយ​ម៉ឺន​នាក់​

ភ្នំពេញ: លទ្ធផល​បណ្ដោះអាសន្ន នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​សាក ល្បង ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​.) ចុះឈ្មោះ​អ្នក បោះឆ្នោត បាន​ចំនួន ១៣.១៩២​នាក់ ស្មើនឹង ៤០,៥៦​ភាគរយ​នៃ​ចំនួន​អ្នក ចុះឈ្មោះ   ប៉ាន់ស្មាន​សរុប​៣២.៥២៨​នាក់​នៅ​៤១  ភូមិ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់ គ​.​ជ​.​ប​.​ចុះ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ។​

រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​ សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​

ភ្នំពេញ: ​បើ​គ្មាន​អ្វី​ប្រែប្រួល ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពេញអង្គ ដើម្បី ពិភាក្សា​និង​អនុម័ត​លើ​ការ​កែប្រែ​ច្បាប់ បោះឆ្នោត​ឃុំ​សង្កាត់​ព្រមទាំង​បទបញ្ជា ផ្ទៃក្នុង​រដ្ឋសភា ។ ក្នុង​កិច្ចប្រជុំ​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ស្រុក​ក៏​នឹង​ចូលរួម​ប្រជុំ រដ្ឋសភា​ដែរ ។​

Pages

Subscribe to ការ​បោះឆ្នោត