CEDAW

របាយការណ៍ស្រមោល​របស់គណៈកម្មាធិការមិនមែន​រដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ

គណៈកម្មាធិការមិនមែន​រដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទរៀង​រាល់​៤​ឆ្នាំម្ដង​តែង​តែ​ធ្វើ​របាយការណ៍ការ​ស្រ​មោល​ដាក់ជូន​ទៅ អនុសញ្ញាស្ដីពីលុប​បំបាត់រាល់​ទម្រង់​នៃការ​រើសអើង​លើ​ស្ត្រីភេទ(CEDAW) លោក​អ្នក​អាច​ចុច​លើ​តំណភ្ជាប់​ខាងក្រោម ៖ 

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

គណៈកម្មាធិការ​​​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ
សម័យ​ប្រជុំ​លើក​ទី​៣៤ 

ថ្ងៃ​ទី​១៦ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦

អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ

អនុម័ត​និង​បើក​ឱ្យ​ចុះ​ហត្ថលេខា ឱ្យ​សច្ចាប័ន​និង​ឱ្យ​ចូល​ជា​សមាជិក​តាម​​​​សេចក្ដី​​សម្រេច​ចិត្តលេខ​ ៣៤/១៨០ ចុះ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​១៩៧៩ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ​១៩៨១ ស្រប​តាម​បទ​បញ្ញត្តិ​មាត្រា ២៧ (១)រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះកត់​សំគាល់​ឃើញ​ថា​ ធម្មនុញ្ញ​សហ​ប្រជាជាតិ​អះអាង​ជា​ថ្មី នូវ​ជំនឿ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស លើ​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស និង

ច្បាប់​ និង ពិធី​សារតាម​ជម្រើស​នៃ​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ

 មាត្រា​ ១​.‍~
 
អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ដែល​ធ្វើ​នៅ​ទី​ក្រុង​ញ៉ូយ៉ក នា​ថ្ងៃ​ទី​ ០៦ ខែ​ តុលា ឆ្នាំ ១៩៩៩ ហើយ​ដែល​មាន​អត្ថបទ​ទាំង​ស្រុង​ភ្ជាប់​មក​ជា​មួយ​នេះ​ ។
 
មាត្រា​ ២.~
 
រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បន្ត​រាល់​នីតិវិធី ដើម្បី​អនុវត្ត​ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​នេះ ។
 
គោលបំណងនៃ​ការ​ស្នើសុំ​ផ្ដល់​សច្ចាប័ន​លើ​ពិធី​សារ​តាម​ជម្រើស​នេះ គឺ: 
 

បន្ថែម​​ មាត្រា​​ ៣ ទៅ​​លើ​​អនុសញ្ញា​ស្តី​​ពី​ការ​​លុប​​បំបាត់​​រាល់​​ទម្រង់​​រើស​​អើង​​លើ​​ស្រ្តី

    នៅ​ក្នុង​សង្គម​កម្ពុជា​នាពេល​​បច្ចុប្បន្ន ​ស្ត្រី​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ ជា​ជន​រងគ្រោះ ដដែល បើ​ទោះ​បី​មាន​អនុសញ្ញា ស្តី​ពីការ​លុប​បំបាត់​រាល់​ទម្រង់​រើស​អើង​លើ​ស្រ្តីយ៉ាង​ណា​ក្ដី ព្រោះ​ប្រជា​ពលរ​ដ្ឋ​ ពិសេស ​ស្រ្តី​មិន​សូវ​ទទួល​បាន​ព័ត៌​មាន​ពី​ខាង​ក្រៅ ស្រ្តី​នៅតែទទួល រងនូវ​ការ​រើស​អើង​ពី​សហគមន៍ ចំណេះ​ដឹង​របស់​ស្រ្តី​នៅ​មាន​កម្រិត​ ជា​ពិសេស​ទៅ​ទៀត​នោះ​វប្បធម៌​ប្រពៃ​ណី​ឲ្យ​តម្លៃ​តែ​លើ​បុរសខ្លាំងជាងស្ត្រី ។ ​

Pages

Subscribe to CEDAW