ការងារ និង​ពលកម្ម

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ព្រមាន​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ឱ្យ​បញ្ឈប់ យក​សាច់ញាតិ​ខ្លួន​ចូល​បម្រើ​ការងារ តាម​មុខងារ​សំខាន់ៗ​ ​

    ភ្នំពេញ:  លោក​ឧបនាយក រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ទៅដល់​មន្ដ្រី​ថ្នាក់ដឹកនាំ នៅ ថ្នាក់ក្រោម​ជាតិ​ឱ្យ​បញ្ឈប់​ការជ្រើសរើស សាច់ញាតិ​របស់ខ្លួន​ដែល​គ្មាន​លក្ខណៈ សម្បត្ដិ​គ្រប់គ្រាន់ (​គ្មាន​សមត្ថភាព​) ឱ្យ ចូល​បម្រើ​ការងារ​តាម​មុខងារ​សំខាន់ៗ ក្នុង​អង្គភាព​ជំនាញ ដែល​ទង្វើ​នេះ​គឺ អាច​នឹង​បង្កឱ្យមាន​ការរាំងស្ទះ​ដល់ ដំណើរការ​អភិវឌ្ឍ​នានា​នៅ​ថ្នាក់ មូលដ្ឋាន ។​

សមាស​ភាព​ចៅ​ក្រម​និង​ព្រះ​អាជ្ញា​មួយ​មួយ​ចំនួន​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​និង​តែង​តាំង​ថ្មី

     ភ្នំពេញ៖​ឩ​ត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​បាន​បើក​សម័យ​អង្គ​ប្រជុំ ពេញ​អង្គ​លើក​ទី​២៥​កាល​ពី​ថ្ង​ទី​២១​ខែ​មករា​ឆ្នាំ​២០១៥​ក្រោម​ព្រះ​រាជាធិបតី​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា ណា​ចក្រ​កម្ពុជា​ព្រះ​ធាន​ឩ​ត្ដម​ក្រុម​ប្រឹក្សានៃ អង្គ​ចៅ​ក្រុម​ដើម្បី​ពិនិត្យ​ពិភាក្សា​និង​អនុម័ត​លើ​របៀប​វារៈ​ចំនួន​៦។

 

លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ​អាន​ស្នើឱ្យ​រុស្ស៊ី​ផ្ដល់ អាហារូបករណ៍​ដល់ក​ម្ពុ​ជា​បាន​ច្រើន​ថែមទៀត​ ​

ភ្នំពេញ: លោក  សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី បានទទួល​ជួប គណៈប្រតិភូ​ទីភ្នាក់ងារ​សហព័ន្ធ​សម្រាប់ កិច្ចការ​យុវជន​រុស្ស៊ី ដែល​ដឹកនាំ​ដោយ លោក Pospelov Sergey Valerievich ប្រធាន​ទីភ្នាក់ងារ​សហ​ព័ន្ធ​សម្រាប់ កិច្ចការ​យុវជន​រុស្ស៊ី កាលពី​ព្រឹក​ថ្ងៃ ទី ២៩ ខែមករា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។​

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុងឆ្នាំ​២០១៥ កម្ពុជា​ត្រៀមលក្ខណៈ​បាន​ត្រឹម​ចាប់​គេ​ជា​ដៃគូ​ ​

     ភ្នំពេញ:  សមាហរណកម្ម សេដ្ឋកិច្ច​វា​ឈរលើ​មូលដ្ឋាន​សេរីភាវូបនីយកម្ម​។​នេះ​គឺជា​សសរស្ដម្ភ​ធំ​ជាង គេ​។ បើ​យើង​និយាយ​ពីស​មា​ហរ​ណ កម្ម​សេដ្ឋកិច្ច​ឆ្នាំ​២០១៥​ទៅ​សួរថា តើ កម្ពុជា​យើង​មាន សេរីភាវូបនីយកម្ម កម្រិតណា  ? នេះ​ជាការ​លើក​ក្នុង ចំណាប់អារម្មណ៍​មួយ​របស់លោក សុក ស៊ីផាន់ណា ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ច ជាតិ និង​ជាទី​ប្រឹក្សា រាជរដ្ឋាភិបាល ដែល​បានឱ្យ​រស្មី​កម្ពុជា​សម្ភាសន៍​ដាច់ ដោយឡែក​មួយ​កាលពីពេល​ថ្មីៗ នេះ ។​

តម្លៃ​ប្រេងឥន្ធនៈ​ចុះ​តែ​តម្លៃ លើ​សេវា​ធ្វើដំណើរ​និង​ដឹកជញ្ជូន​មិន ខ្ចី​ចុះ​

    ភ្នំពេញ:  ប្រជាពលរដ្ឋ​កម្ពុជា​ជា ទូទៅ​បានស្នើ​សុំឱ្យ​អាជ្ញាធរ​ពិចារណា ចាត់វិធានការ​រឿង​តម្លៃ​មធ្យោបាយ​ដឹក ជញ្ជូន​នៅ​កម្ពុជា ខណៈដែល​តម្លៃ​ប្រេង ឥន្ធនៈ​បាន​ចុះ​ជា​បន្ដបន្ទាប់​ទៅហើយ តែ​តម្លៃ​លើ​មធ្យោបាយ​ធ្វើដំណើរ​មិន បាន​ចុះ​តាម​ទេ​។ ពលរដ្ឋ​អះអាងថា បើ​តម្លៃ​មធ្យោបាយ​ដឹកជញ្ជូន​មិន​ចុះ​ទេ ទំនិញ​ផ្សេងៗ​ទៀត​ក៏​មិន​ចុះ​ផងដែរ​។​

Pages

Subscribe to ការងារ និង​ពលកម្ម