ការងារ និង​ពលកម្ម

សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​

     ភ្នំពេញ​: សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (FASMEX) បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជួយ​គាំទ្រ​វិស័យ​នេះ​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ស្រប​ពេល​កម្ពុជា​កំពុង​ត្រៀម​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ​។

អង្គការ​អាកាសចរណ៍ ស៊ីវិល​ពិភពលោក​អះអាង​ថា​នឹង​ជួយ​ធ្វើ​ឲ្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ក្លាយ​ជា​គំរូ

    ភ្នំពេញ៖ អង្គការ​អាកាសចរណ៍ ស៊ីវិល​ពិភពលោក​បាន​អះអាង​ថា​ខ្លួន​នឹង​បន្ត​ជួយ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ឲ្យ​ទទួល​បាន​នូវ​កម្រិត​ស្តង់​ដា​អន្តរជាតិ​ និង​ក្លាយ​ជា​គំរូ​សម្រាប់​អាកាសចរណ៍​ពិភពលោក​ ។

លោក Raymond Benjamin អគ្គ​លេខាធិការ​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល​ពិភពលោក​ បាន​អះអាង​បែបនេះ​នៅ​រសៀល​ថ្ងៃ​ទី ១៤ កក្កដា​ឆ្នាំ​២០១៥ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ សុង អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ។

យុវជន​ត្រូវ​សិក្សា​ជំនាញ​បច្ចេកទេស​ ដើម្បី​ងាយ​ស្រួល​រក​ការងារ​ធ្វើ

កោះកុង​៖ ក្នុង​​ឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់​ និងង​ម៉ាស៊ីន​អូប័រ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥​ លោក ហ៊ីង​ ស៊ីដេ​ ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​ បាន​ផ្ដល់​ដំបូន្មាន​ថា​ ក្រៅ​ពី​សិក្សា​ចំណេះ​ទូទៅ​ យុវជន​ត្រូវ​សិក្សា​ជំនាញ​បច្ចេកទេស​ ដើម្បី​ងាយ​រក​ការងារ​ធ្វើ​ និង​បាន​ប្រាក់​ខែ​ខ្ពស់​ៗ។ 

សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ ស្នើ ភាគី​ថៃ​កុំ​ឲ្យ​ប្រើ​ហិង្សា​លើ​ពលករ​កម្ពុជា​

    ភ្នំពេញ៖ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​ដល់​ភាគី​ថៃ​កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ខ្មែរ​ដែល​បាន​ឆ្លងដែន ឬ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ហើយ​បែរ​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​ដែល​ថៃ កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ។

សម្ដេច​វិបុល​សេនា​ភក្ដី​ បាន​មាន​ប្រសាសន៍ ដូច្នេះ​ ក្នុង​ឱកាស​ទទួល​សវនាការ​គណៈ​ប្រតិភូ​សភា​ថៃ​ កាល​ពី​រសៀល​ថ្ងៃទី ២២ មិថុនា នៅ​វិមាន​ព្រឹទ្ធសភា​។ បើ​តាម​ប្រសាសន៍​លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា។ 

វេទិកា​ការងារ​អាច​ផ្ដល់​ដំណោះ​ស្រាយ​បញ្ហា​មិន​ស៊ី​សង្វាក់​គ្នា​រវាង​និយោជក និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ

    ភ្នំពេញ៖ វេទិកា​ការងារ​ឆ្នាំ​២០១៥​ លើក​ទី ១១​ដែល​រៀប​ចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ នៅ​កម្ពុជា​បាន​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០​ មិថុនា​ ជាមួយ​ស្តង់​ពិព័រណ៍​ជាង​៤០​បញ្ជរ​មក​ពី​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

Pages

Subscribe to ការងារ និង​ពលកម្ម