ការងារ និង​ពលកម្ម

ហ្វីលីពីន​កម្ពុជា​បញ្ជាក់​ពី​កិច្ចសហប្រតិបត្ដិការ​និង​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ​

ភ្នំពេញ: ​មន្ដ្រីជាន់ខ្ពស់​ក្រសួង បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៨​ខែ កញ្ញា​ថា បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​សវនាការ​ជាមួយ​លោក Christopher B Montero ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះ រាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ នេះ​នៅ​ទីស្ដីការក្រសួង​។​

ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​២០១៦​សង្ឃឹមថានឹង​កើន​ជាង​ឆ្នាំមុន​, ក្នុង​ខែតុលា​នឹង​ដឹង​លទ្ធផល​

​     ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​អ៊ិត សំហេង បាន​ថ្លែងថា​ប្រាក់ ឈ្នួល​អប្បរ​មា​រប​ស់ក​ម្មករ​-​និយោជិត នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ លោក​រំពឹងថា អាច​នឹងមាន​ការកើនឡើង​ជាង​ឆ្នាំមុន ហើយ​ថា​កិច្ចពិភាក្សា​នេះ​នឹង​សម្រេច​ជា លទ្ធផល​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល ពិតប្រាកដ​នៅ​ថ្ងៃទី​១១​ខែតុលា​ខាង   មុខ ។​

​    ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប នេះ នៅក្នុង​អង្គសិក្ខាសាលា​ត្រីភាគី ស្តីពី​ប្រាក់​ឈ្នួល​អប្បរ​មា​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ ។​

អ្នកសារព័ត៌មាន​និង​យុវជន​ស្ម័គ្រចិត្ត​ចុះ​ប្រមូល​សំរាម ដើម្បី​ទីក្រុង​ស្អាត​

​    ភ្នំពេញ: ​អង្គភាព​សារព័ត៌មាន កម្លាំង​មនុស្សធម៌ និង​យុវជន​ស្ម័គ្រចិត្ត សហការ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ជាច្រើន​អង្គភាព​ទៀត បាន​ចុះជួយ ប្រមូល​សំរាម​ដែល​បងប្អូន​ប្រជា​ពល​-​រដ្ឋ បាន​បោះចោល​ពាសវាល​ពាសកាល នៅតាម​បណ្តោយ​ផ្លូវ​១០១៩​ទល់មុខ កា​រ៉ា​ស់​សាំង​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

ស្រូវ​រដូវវស្សា​៨​ខែ​ឆ្នាំ ២០១៥​រង​ផលប៉ះពាល់​ជាង​៥​ម៉ឺន​ហិកតា​ខូចខាត​ជាង​៦​ពាន់​ហិកតា​

​     បាត់ដំបង: ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​បាន​បញ្ជាក់ថា  ការងារ​បង្ក បង្កើន​ផល​ស្រូវ​រដូវវស្សា​ក្នុង​ខេត្ត បាត់ដំបង គិត​មកដល់​ចុងខែ​សីហា  ឆ្នាំ​២០១៥ សម្រេចបាន​២៤៦.៥៦៧  ហិកតា លើ​ផែនការ​២៥៥.០០០ ហិកតា គិត​ជា​ភាគរយ​ស្មើ​៩៦,៦៩ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ គឺមាន​ការយឺតយ៉ាវ​ជាង​៦០០​ហិកតា ហើយ​រង​ផលប៉ះពាល់​ដោយ​គ្រោះ​រាំង ស្ងួត ចំនួន​៥៦.៧៧៩​ហិកតា ខូចខាត សរុប​៧.៨៧៥ សង្គ្រោះបាន​១.៤៨២ ហិកតា និង​ខូចខាត​នៅសល់​៦.៣៩៣ ហិកតា ។​

ក្រុមហ៊ុន​ធំ​ពីរ​ចាប់ដៃគ្នា​អភិវឌ្ឍ​និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

​    ភ្នំពេញ: ក្រុមហ៊ុន​អចលន ទ្រព្យ​ល្បីៗ​ពីរ​របស់​ប្រទេស​សិង្ហ​បុរី​និង កម្ពុជា​បាន​ចាប់ដៃគ្នា​ដើម្បី​បម្រើ សម្របសម្រួល​និង​ផ្តល់​ផលប្រយោជន៍ ដល់​អតិ​ជនជាតិ​និង​អន្តរជាតិ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ។​

          ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​រួម​ហាត់​តុ​ន​ស៊ី​ភី​អែល (Huttons CPL)​ត្រូវបាន​បង្កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​៤​ខែសីហា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ដែលមាន​ការ ចូលរួម​ពី​ពាណិជ្ជករ​និង​អ្នកវិនិយោគ ទុន​ជាតិ​និង​អន្តរជាតិ​ជាច្រើនរូប ។​

Pages

Subscribe to ការងារ និង​ពលកម្ម