ការងារ និង​ពលកម្ម

កម្ពុជា​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​សំណង់ ២,៧៧ ពាន់​លាន​ដុល្លារ

   ភ្នំពេញ​៖ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម​ និង​សំណង់ កាល​ពី​ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ មាន​តម្លៃ​សរុប​២,៧៧ ពាន់​លាន​ដុល្លារ។
    ប្រភព​ដដែល​​បាន​អោយ​ដឹង កាល​ពី​ពេល​ថ្មីៗ នេះ​ចាប់​ពី​ខែ​មករា ដល់​ខែ ធ្នូ ឆ្នាំ ២០១៣ ការ​វិនិយោគ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង​ជាង ៣១ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១២។
    តម្លៃ​វិនិយោគ វិស័យ​សំណង់​នៅ​កម្ពុជា ពី​ខែ មករា ដល់​ខែ ធ្នូ ឆ្នាំ ២០១៣ មាន​ទឹក​ប្រាក់​សរុប​ចំនួន ២,៧៧ ពាន់​លាន​ដុល្លារ ខណៈ​ពេល​ដែល​ឆ្នាំ ២០១២ គឺ​មាន​តម្លៃ​២,១០ ពាន់​លាន​ដុល្លារ។
    ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៣ គឺ​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ប្រមាណ​ជា ១.៦៤១ គម្រោង​ស្មើ​នឹង​៦,៥លាន​ម៉ែត្រ​ការ៉េ។

អនុ​ប្រធាន​សាជីវកម្ម​ធំ​នៃ ទូរគមនាគមន៍​ចិន​មក​ទស្សនកិច្ច

   ភ្នំពេញ​៖ មន្ត្រី​រដ្ឋាភិបាល​និយាយ​អោយ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​សាជីវកម្ម​សេវា​ទូរគមនាគមន៍​ចិន​បាន​មក​​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ទី ២៧ មករា ឆ្នាំ ២០១៤ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍​រវាង​ប្រទេស​កម្ពុជា និង​ចិន ជា​ពិសេស​ពិនិត្យ​មើល​ការ​ពង្រឹង​វិស័យ​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ចិន។
    មន្ត្រី​ការិយាល័យ លោក ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​គាត ឈន់ បាន​និយាយ​អោយ​ដឹង​ថា លោក​ចេង ហុង​យ៉ាន់ អនុប្រធាន​​សាជីវកម្ម​សេវា​ទូរគមនាគមន៍​ចិន​បាន​ចូល​ជួប​​សវនាការ​ជាមួយ​លោក គាត ឈន់ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​នៅ​វិមាន​សន្តិភាព

សិក្ខា​សាលា​ថ្នាក់ជាតិ​ ស្តីពី​ «ការណែនាំ​អាជីព​ការងារ​ និង​ការអភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា»​

   ភ្នំពេញ៖ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​ នៅ​ថ្ងៃ​ទី ​២៣ ​ខែ​មករា​ ឆ្នាំ​២០១៤ ​បាន​រៀបចំ​ សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្តីពី ​«ការ​ណែនាំ​អាជីព​ការងារ ​និង​ការ​អភិវឌ្ឍន៍​ ជំនាញ​នៅ​កម្ពុជា» ក្នុង​គោលបំណង ​ដើម្បី​កាត់​បន្ថយ​ ការងារ​ជ្រើស​រើស ​ជំនាញ​មក​ សិក្សា​ខុស​ និង​កាត់​បន្ថយ​ អត្រា​ភាព​អត់​ការងារ ​ធ្វើ​នៅ​កម្ពុជា។​
សិក្ខាសាលា​ថ្នាក់​ជាតិ ​លើក​ទី​២​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​ការ​ឧបត្ថម្ភ ​ទាំង​បច្ចេកទេស​ និង​ថវិកា​ពី​​រដ្ឋាភិបាល​ជប៉ុន ​តាម​រយៈ ​ក្រសួង​សុខាភិបាល​ សុខមាលភាព ​និង​ការងារ ​​និង​សមាគម​អភិវឌ្ឍ​ សមត្ថភាព​វិជ្ជាជីវៈ ​ជប៉ុន​ (JAVADA) ​ដើម្បី​ជួយ​អភិវឌ្ឍ​សមត្ថភាព ​មន្ត្រី​រាជការ​កម្ពុជា ​និង​ធនធាន​ មនុស្ស​ដើម្បី​ឆ្លើយ​តប ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ ​ការងារ​នៃ​ប្រទេស ​ប្រជាជាតិ​អាស៊ាន។​

Pages

Subscribe to ការងារ និង​ពលកម្ម