ស្រ្តី និង សេដ្ឋកិច្ច

ចំណូល​ពន្ធដារ​ខែសីហា​បាន ជាង​៩៣,៥​លាន​ដុល្លារ​

    ភ្នំពេញ:  អគ្គនាយកដ្ឋាន​ពន្ធដា​រ បានឱ្យដឹងថា នៅ​ខែសីហា​ឆ្នាំ ២០១៥ នេះ​ពន្ធដារ​រកបាន​ចំណូល​ពន្ធ​ប្រមាណ ជាង​៣៧៤​ពាន់​លាន​រៀល​ឬ​ប្រមាណ ជាង​៩៣,៥​លាន​ដុល្លារ​អាមេរិក ។ តួលេខ​នេះ​បានធ្វើឱ្យ​ក្នុង​រយៈពេល​៨ ខែ​មកនេះ​ពន្ធដារ​សម្រេច​ចំណូល​បាន ៨៩៧,៥​លាន​ដុល្លារ​ស្មើនឹង​៧៧​ភាគ​- រយ​នៃ​ផែនការ​ឆ្នាំ​២០១៥ ។​

ក្រសួងការបរទេស​ណែនាំ​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ក្វាវ​ចូ​វ អន្តរាគមន៍​ស្ដ្រី​ខ្មែរ ៥​រូប ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹងថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​អោយ​ស្ថាន​អគ្គ​កុងស៊ុល កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​អន្តរាគមន៍ ជួយ​ស្ដ្រី​ខ្មែរ​រងគ្រោះ​ចំនួន​០៥​រូប ដែល​ចាញ់បោក​មេខ្យល់​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ ចិន​នៅ​ប្រទេស​ចិន ហើយ​ត្រូវ​ប្តី​វាយ​ធ្វើបាប ដើម្បី​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​។​

មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៣៦ ផ្តោតលើ​ការថែរក្សា សន្តិសុខ​នយោបាយ នៅក្នុង​តំបន់ និង​សមភាព​យ៉េន​ឌ័​រ​

    ភ្នំពេញ: កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​វិលត្រឡប់​ពី​ការចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៣៦ នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​

គម្រោង​បញ្ជ្រាប​យេនឌ័រ​ដំណាក់​ទី​២​ក្នុងការ​រៀបចំ​គោលនយោបាយ​ឆ្លើយតប​នឹង​យេនឌ័រ​ត្រូវបាន​បញ្ចប់​

​    ភ្នំពេញ: គម្រោង​បញ្ជ្រាប យេនឌ័រ ដំណាក់​ទី​២ (PGM2) រយៈពេល ៥​ឆ្នាំ ស្តីពី​យុទ្ធសាស្ត្រ​ក្នុង ការរៀបចំ​គោលនយោបាយ​ឆ្លើយតប នឹង​យេនឌ័រ របស់​ក្រសួង​កិច្ចការ នារី ដោយមាន​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន (​ចៃ​កា​,JICA) ត្រូវបាន​បញ្ចប់ កាលពី ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅ សណ្ឋាគារ​ភ្នំពេញ​ដោយមាន​ការ ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី តំណាង JICA និង​មកពី ក្រសួង​មន្ទីរ ដៃគូ​ខេត្តកំពង់ចាម​ជាពិសេស​ក្រសួង មន្ទីរ​កិច្ចការនារី​ទូទាំងប្រទេស​។​

ស្រូវ​រដូវវស្សា​៨​ខែ​ឆ្នាំ ២០១៥​រង​ផលប៉ះពាល់​ជាង​៥​ម៉ឺន​ហិកតា​ខូចខាត​ជាង​៦​ពាន់​ហិកតា​

​     បាត់ដំបង: ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​បាន​បញ្ជាក់ថា  ការងារ​បង្ក បង្កើន​ផល​ស្រូវ​រដូវវស្សា​ក្នុង​ខេត្ត បាត់ដំបង គិត​មកដល់​ចុងខែ​សីហា  ឆ្នាំ​២០១៥ សម្រេចបាន​២៤៦.៥៦៧  ហិកតា លើ​ផែនការ​២៥៥.០០០ ហិកតា គិត​ជា​ភាគរយ​ស្មើ​៩៦,៦៩ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ គឺមាន​ការយឺតយ៉ាវ​ជាង​៦០០​ហិកតា ហើយ​រង​ផលប៉ះពាល់​ដោយ​គ្រោះ​រាំង ស្ងួត ចំនួន​៥៦.៧៧៩​ហិកតា ខូចខាត សរុប​៧.៨៧៥ សង្គ្រោះបាន​១.៤៨២ ហិកតា និង​ខូចខាត​នៅសល់​៦.៣៩៣ ហិកតា ។​

Pages

Subscribe to ស្រ្តី និង សេដ្ឋកិច្ច