ស្រ្តី និង សេដ្ឋកិច្ច

ម្រេច​និង​អំបិល​ជា​សក្តានុពល​ដែល​លើកមកបង្ហាញ​នាឱកាស​បុណ្យ​សមុទ្រ​

    កំពត: សក្តានុពល​ពីរ​យ៉ាង ដែលជា​អាទិភាព​ផ្នែក​សេដ្ឋកិច្ច​របស់ ខេត្តកំពត​នឹង​បង្ហាញជូន​ភ្ញៀវ​ជាតិ អន្តរជាតិ​តាមរយៈ​ការសម្តែង​សិល្បៈ ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ខែធ្នូ​ឆ្នាំ​២០១៥ ខាងមុខ​។ ផ្នែក​ដ៏​សំខាន់​ទាំងពីរ​គឺ​អំបិល និង​ម្រេច​ដែល​ខេត្តកំពត​ត្រូវគេ​ទទួល ស្គាល់​អំពី​ការរក្សា​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី នៃ​ការផលិត​រសជាតិ​អាហារ​មិនអាច ខ្វះ​នេះ​បាន​សម្រាប់​បំពេញតម្រូវការ ចំពោះ​មនុស្ស​ទូទៅ ។​

ចិន​ប្រកាស​គម្រោង​មជ្ឈមណ្ឌល​លើកកម្ពស់​កសិកម្ម​ដែលមាន​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ​នៅ​កម្ពុជា​

​     ណាន​នី​ង​.​ចិន: រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៥ បានប្រកាស​ពី​គម្រោង​មជ្ឈមណ្ឌល​លើកកម្ពស់​កសិកម្ម​កម្ពុ​ជា​-​ចិន​(CAPROC) ដែលមាន​រយៈពេល​៣​ឆ្នាំ និង​ទំហំ​ទឹកប្រាក់​ជាង​៤០​លាន​ដុល្លារ​អាមេរិក​។ 

កម្ពុជា​ចំណាយ​ប្រមាណ​៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ទៅលើ​ការប្រើប្រាស់​ខ្សែភ្លើង​

    ភ្នំពេញ: ក្នុង​មួយឆ្នាំៗ​គេ​បាន ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា​បាន ចំណាយ​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ អាមេរិក​ទៅលើ​ការប្រើប្រាស់​ខ្សែភ្លើង អគ្គិសនី​សម្រាប់​ការអភិវឌ្ឍន៍​ផ្សេងៗ ពិសេស​លើ​វិស័យ​សំណង់​និង​លំនៅ ស្ថាន​។​

ក្រុមហ៊ុន​របស់​ប្រទេស​ចិន គ្រោង​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ នៅ​កម្ពុជា

​     ភ្នំពេញ: ក្រុមហ៊ុន Jilin Province Investment Group Co. Ltd របស់​ប្រទេស​ចិន គ្រោង​នឹង​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ ដោយ​ចាប់ពី​ការផលិត រហូតដល់​ការ​ស្តុក​ទុក កិន និង​នាំចេញ ទៅកាន់​ប្រទេស​ចិន វិញ​។ ទាក់ទិន​នឹង​គម្រោងការ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ស្វាគមន៍ និង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ ដាក់ពាក្យ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​បាន​សិទ្ធិ ធ្វើការ​វិនិយោគ​។  

អង្គរវត្តផ្តល់​ការងារ និង​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​

​ភ្នំពេញ: ដើម្បី​បង្កើន​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​នៅ​តំបន់​អង្គរ យើង​ចូលរួម ផ្សព្វផ្សាយ​កម្ពុជា​អច្ឆរិយៈ​ទៅកាន់ ពិភពលោក​!​។ នេះ​បើ​យោងតាម​ការ បញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែកញ្ញា កន្លងទៅ​។​

​    ​ប្រភព​ដដែល បាន​បន្តថា ចំណូល​ប្រមូលបាន​ពី​ភ្ញៀវទេសចរ​រាល់ ខែ​ពី​ប្រាសាទ​អង្គរ​គឺ​ត្រូវ​បានប្រកាស​ជា សាធារណៈ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ផ្សព្វផ្សាយ​ទូលាយ​ដល់​សា​ធា​-​រណ​ជន​ទូទៅ ។ ចំណូល​ទាំងនោះ គឺ ចូល​ថវិកាជាតិ មិន​ដូច​ការ​បំភ្លៃ​ព័ត៌មាន ញុះញង់​មួយចំនួន​ឡើយ ។​

Pages

Subscribe to ស្រ្តី និង សេដ្ឋកិច្ច