ស្រ្តី និង សេដ្ឋកិច្ច

កម្ពុជា​មាន​រោង​ចក្រ​ជាង​៩០០​,​កម្មករ​និយោជិក​៦២​ម៉ឺន​នាក់​និង​ការ​នាំ​ចេញ​កើន​​ឡើង

ភ្នំពេញ៖​រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ​​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​លោក​អ៊ិត​សំហេង​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​​វិស័យ​​វាយ​នភណ្ឌ​កាត់​ដេរ​​នៅ​​កម្ពុជា​​មាន​រោង​ចក្រ​ចំនួន​​៩០០​និង​មាន​កម្មករ​​និយោជិក​​៦២​ម៉ឺន​នាក់​​ហើយ​តម្លៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​​បាន​កើន​ឡើង​រហូត​ដល់​ប្រាំ​ពាន់​លាន​ដុល្លារ​អាមេរិក។

កិច្ច​ព្រមព្រៀង​លើក​លែង​ទិដ្ឋាការ​ជួយ​កម្ពុជា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​១​,៨​​លាន​នាក់​ពី​អាស៊ាន

   ភ្នំពេញ៖ ​ប្រទេស​កម្ពុជា​​បាន​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​​មក​ពី​បណ្ដា​ប្រទេស​​ជា​សមាជិក​​អាស៊ាន​​ក្នុង​​ឆ្នាំ​​​​២០១៣​​ប្រមាណ​​១,៨៣​លាន​នាក់​​គឺ​កើន​​​ប្រមាណ​២១​​​​ភាគ​រយ​ ​បើ​ប្រៀប​ជា​មួយ​ឆ្នាំ​២០១២​​​។​ នេះ​បើ​តាម​របាយ​ការណ៍​​ថ្មី​បំផុត​​របស់​ក្រសួង​​ទេសចរណ៍​​កាល​ពី​ចុង​ខែ​​កុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​។​
    ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​​ភ្ញៀវ​ទេសចរ​អាស៊ាន​​មក​កាន់​ប្រទេស​កម្ពុជា​​ដណ្ដើម​ប្រមាណ​​៤៣​​ភាគរយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​​បរទេស​​ចំនួន​៤,២​លាន​នាក់​ ដែល​មក​កម្សាន្ត​​នៅ​​ប្រទេស​កម្ពុជា​​ក្នុង​​ឆ្នាំ​​២០១៣​ ។

មហិច្ឆតា​ស្ត្រី​​ខ្មែរ​​ក្នុង​ការ​ធ្វើ​ជំនួញ

    ពាក្យ​បុរាណ​មួយ​ឃ្លា​ដែល​តែង​តែ​គេ​លើក​ឡើង​ថា​ « ស្ត្រី​​វិល​ចង្ក្រាន​មិន​ជុំ​»​​ នោះ​ឥឡូវ​នេះ​ត្រូវ​បាន​​លុប​បំបាត់​ស្ទើរ​ទាំង​ស្រុង​ ​ស្រប​ពេល​ដែល​បរិបទ​​របស់​​សង្គម​​កាន់​តែ​​មាន​ការ​រីក​ចម្រើន​​ផ្លាស់ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ថ្វី​ត្បិត​ប្រទេស​កម្ពុជា​​ស្ថិត​នៅ​ក្នុង​ប្រទេស​មួយ​កំពុង​អភិវឌ្ឍ​ មិន​​​ទាន់​មាន​ការ​ជឿន​លឿន​ដូច​​ប្រទេស​ដទៃ​ក្ដី​ ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ ការ​ផ្ដល់​ឲ្យ​មាន​​នូវ​សិទ្ធិ​​ស្មើ​​គ្នា​រវាង​បុរស​និង​ស្ត្រី​​គឺ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​​ជា​​ច្រើន​មាន​ឱកាស​​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ ជំនួញ​ និង​ប្រលូក​ក្នុង​ឆាក​នយោបាយ​ផង​ដែរ។

យុវតី​និង​ស្ត្រី​កម្ពុជា​​២៣​រូប​ឈ្នះ​ក្នុង​ការ​ប្រកួត​​រចនា​ម៉ូត​ឆ្នាំ​២០១៤​

    ភ្នំពេញ៖​គម្រោង​ធ្វើ​ឲ្យ​សុបិន​​របស់​​នារី​ក្លាយ​​ជា​ការ​​ពិត​ក្នុង​ប្រទេស​កម្ពុជា​​(Dream Girls Project in Cambodia) បាន​ប្រគល់​រង្វាន់​ជូន​​យុវតី​​និង​ស្ត្រី​កម្ពុជា​​២៣​រូប​​ដែល​យក​ឈ្នះ​នៅ​ក្នុង​​ការ​ប្រកួត​​រចនា​ម៉ូត​​ឆ្នាំ​២០១៤​(Dream Girl Design contest)។​ការ​ប្រកាស​​និង​​ផ្ដល់​រង្វាន់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​​រសៀល​ថ្ងៃ​ទី​​១៦​ខែ​មីនា​​ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​​សាន់​វ៉េ។
    ជ័យ​លា​ភី​ចំណាត់​ថ្នាក់​លេខ​១​​Blooming Life Award បាន​ទៅ​កញ្ញា​ទេព​សុភក្រកញ្ញា​ដោយ​ទទួល​បាន​​ទឹក​ប្រាក់​​១.០០០​ដុល្លារ​និង​បាន​រៀន​នៅ​សាលា​គំនូរ​យ៉ាម៉ាដាក់​ដោយ​ឥត​គិត​ថ្លៃ​។​លេខ​២​​(AEON Award)

Pages

Subscribe to ស្រ្តី និង សេដ្ឋកិច្ច