ស្រ្តី និង សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្ដី​ពី​ការ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​លក់​ ឬ​ជួល​ដី​ឱ្យ​ទៅ​ប្រជាពលរដ្ឋ​វៀតណាម​ ឡាវ​ និង​ថៃ​​

     ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ស្ដីពី​ការ​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់ ឬ​ជួល​ដីស្រែ ឬ​ជួល​ដី​លំនៅឋាន នៅ​តាម​តំបន់​ព្រំដែន ឲ្យ​ទៅ​ប្រជាពលរដ្ឋ នៃ​ប្រទេសជិតខាង ដូចជា ប្រទេស​វៀតណាម ឡាវ និង​ថៃ​។ ការ​ចេញ​សារាចរ​នេះ គឺ​ដោយសារតែ​ការជួល​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេសជិតខាង ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី​ជា​ជនជាតិ​ខ្មែរ​បាត់បង់​នូវ​ផលប្រយោជន៍​នៅ​ពេល​មាន​វិវាទ​កើតមានឡើង​។​

កត្តា​សំខាន់​បី​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ចិន​បោះ​ទុន​៨០​លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​ -

ភ្នំពេញ:  ដោយសារ​កំណើន សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ការ ប្រើប្រាស់​ប្រាក់​ដុល្លារ​ងាយស្រួល នៅ​ទី ផ្សារ​កម្ពុជា បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ចិន បានសម្រេច​បោះ​ទុន​វិនិយោគ ចំនួន ៨០​លាន​ដុល្លារ​អាមេរិក ដើម្បី​សាង សង់​លំនៅ​ស្ថាន​ប្រណីត និង​អគារ ការិយាល័យ​សម្រាប់​លក់​នៅ​រាជធានី ភ្នំពេញ​។​

ធនាគារ​ពិភពលោក​៖​ ការ​ឡើង​កម្ដៅ​ពិភពលោក​អាច​រុញ​មនុស្ស​ ១០០​លាន​នាក់​ធ្លាក់​ចូល​ភាព​ក្រីក្រ​

ការ​ឡើង​កម្ដៅ​ពិភពលោក​អាច​បង្កើន​ជំងឺ​បំផ្លាញ​ផល​ដំណាំ​  និង​រុញ​មនុស្ស​ ១០០​លាន​នាក់​ទៀត​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​  បើ​មិន​មាន​ចំណាត់​ការ​ដើម្បី​រារាំង​វា​ទេ​។​

ចំណូល​ពន្ធដារ​ខែ​តុលា​ឆ្នាំ ២០១៥​បាន​ជាង​៩៥​លាន​ដុល្លារ

ភ្នំពេញ: អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យ ដឹង​ថា នៅ​ខែ​តុលា​ឆ្នាំ​២០១៥​នេះ ពន្ធដារ​រក​បាន​ចំណូល​ពន្ធ​ប្រមាណ ជាង​៣៨០​ពាន់​លាន​រៀល គឺ​ប្រមាណ ជាង​៩៥​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ ឱ្យ​ក្នុង​រយៈពេល​១០​ខែ​មកនេះ​ពន្ធដារ សម្រេច​ចំណូល​បាន​១.០៩២​លាន ដុល្លារ​ស្មើនឹង​៩៣,៧៥​ភាគរយ នៃ ផែនការ​ឆ្នាំ ២០១៥​ហើយ ។​

​សណ្ដែកសៀង​ឲ្យ​ផល​ល្អ ​តែ​មាន​តម្លៃ​ថោក

ភ្នំពេញ: ដំណាំ​សណ្ដែកសៀង​នៅ​ខេត្ត​រតនគីរី​ឆ្នាំនេះ ឲ្យ​ផល​ខ្ពស់​តែ​តម្លៃ​នៅ​ទាប ជាង​ឆ្នាំមុន​។ ឯ​ផ្ទៃដី​ដាំ​សណ្ដែក​ឆ្នាំនេះ​ក៏​ថយ​ចុះ​ដែរ ដោយសារ​ដំណាំ​កៅស៊ូ​កាន់ តែ​ធំ ដាំ​សណ្ដែកសៀង​នៅ​ពីក្រោម​លែងកើត​។​

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ថា ការ​ប្រមូល​ផលដំណាំ​សណ្ដែកសៀង​នៅ​ខេត្ត​រតនគីរី មក​ទល់​ពេលនេះ​(៧​វិច្ឆិកា​) បាន​ប្រមាណ​៦៥​ភាគរយ នៃ​ផ្ទៃដី​ដែល​ដាំ​បាន​ជាង​៤.៥០០​ហិតា​នោះ​ហើយ​។​

Pages

Subscribe to ស្រ្តី និង សេដ្ឋកិច្ច