អំពើ​ហិង្សា​លើ​ស្ត្រី និង​បច្ចេក​វិទ្យា

គម្រោងលើកស្ទួយសមាសភាពស្រ្តីនៅក្នុងវិស័យនយោបាយនៅកម្ពុជា

តើអ្វីជា​គម្រោង​លើកស្ទួយ​សមាសភាពស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅកម្ពុជា?

និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​សិក្សា​ពី​គម្រោង ការ​ត្រួតពិនិត្យ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​

ពាក្យ "ហិង្សា​លើ​ស្ត្រី" ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​មាន​លក្ខណៈ​រួម​ដែល​សំដៅ​លើ​ហិង្សា​ដែល​សកម្មភាព​ធ្វើ​ឡើង​ផ្ដោត​ជា​សំខាន់​លើ​ស្ត្រី។​ ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សាយភាយ​ទោះ​បី​ជា​មិន​មាន​ការ​រាយ​ការណ៍​ក៏ដោយ។​ មាន​ប្រភេទ​នៃ​ហិង្សា​ជាច្រើន​ដូចជា​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស​។ល។ ការ​ចាប់​រំលោភ​ជា​​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​កម្ពុជា។ វា​ត្រូវ​បាន​ឃើញ​ស្ទើរ​តែ​គ្រប់​ទម្រង់​ទៅ​ហើយ​នៅ​លើ​កាសែត​ ។​ជន​រង​គ្រោះ​ភាគ​ច្រើន​ មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ចេញ​មក​ក្រៅ​នូវ​បញ្ហា​ទាំង​នេះ​ ដើម្បី​​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ដោយ​សារ​ពួក​គេ​មាន​ការ​ភ័យខ្លាច​ថា ​ពួក​គេ​នឹង​ត្រូវ​បាន​គេ​មើល​ងាយ។​ លោក​ស្រី​ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ អង្គការ​វិទ្យាស្ថាន​បើក​ទូ​លាយ​មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​វគ្គ​សិក្សា​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​​​​​​​​​​​​​

លោក​ស្រី​មាន​បន្ត​ទៀត​ថា​ការ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​គឺ​ជា​ការ​សំខាន់​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សមភាព​រវាង​បុរស និង​ស្ត្រី និង​ផ្ដល់​នូវ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ល្អ។​ ដំណោះ​ស្រាយ​រយៈ​ពេល​វែង​និង​ខ្លី​ជា​ការ​ចាំ​បាច់​ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​​ជា​លក្ខណៈ​ស្ថាប័ន​រហូត​ដល់​ការ​ជួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ។​ ពេល​នេះ​វា​ដល់​ពេល​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ហើយ។

​របាយការណ៍​សង្ខេប​អំពី​ប្រទេស​កម្ពុជាបង្ហាញ​ជូន​នូវ​បាតុភូត​នៃ​ការ​រីករាល​ដាល​អំពើ​ហិង្សា​លើស្ត្រី​

អំពើ​ហិង្សា​លើ​ស្ត្រី​ គឺ​អំពើ​កើត​ឡើង​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ទោះ​បី​ជា មិន​សូវ​ត្រូវ​បាន​​ការ​រាយការណ៍​ក៏​ដោយ​។ នៅ​ក្នុង​របាយការណ៍​សង្ខេប​អំពី​ប្រទេស​កម្ពុជា​ បង្ហាញ​ជូន​នូវ​បាតុភូត​នៃ​ការ​រីករាល​ដាល​អំពើ​ហិង្សា​លើ ស្ត្រី​និង​ការ​ស្វែងរក​ឲ្យ​ឃើញ​អំពី​ទំនាក់​ទំនង​រវាង​អំពើ​ហិង្សា​លើ​ស្ត្រី​និង​តួនាទី​របស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន វិទ្យា​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​។
សូម​អាន​បន្ថែម​នៅ​ត្រង់​នេះ

​ការ​កសាង​សមត្ថភាព​ស្ដី​ពី ការ​សង្កេត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​​និង​មិន​រក​ប្រាក់​ចំណេញ​ ដែល​មាន​ទស្សនៈ​វិស័យ​ ស្ដី​ពី​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​មួយ​​មាន​ការ​សាយភាយ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ផ្នែក​ព័ត៌មាន​ ការ​ទំនាក់​ទំនង​ និង​បច្ចេកវិទ្យា​ដែល​នាំ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហើយ​នឹង​ការ​ប្រែប្រួល​ក្នុង​សង្គម​ច្រើន​ជាង​មុន។ បច្ចុប្បន្ន​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​ទទួល​ការ​គាំទ្រ​ ពី​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​សិក្សា​លើ​គម្រោង​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ល

Pages

Subscribe to អំពើ​ហិង្សា​លើ​ស្ត្រី និង​បច្ចេក​វិទ្យា