អំពើ​ហិង្សា​លើ​ស្ត្រី និង​បច្ចេក​វិទ្យា

​ការអប់រំ​ពី​វិទ្យាសាស្ដ្រ​ និង​បច្ចេកទេស​គឺជា​គន្លឹះ​នៃ​កំណើនសេដ្ឋកិច្ច​ទៅ​អនាគត

    មហិច្ឆតា​របស់​យុវជន​កម្ពុជា​និង​សេចក្ដី​ប្រាថ្នា​របស់​គេ​ក្នុង​ការរួម​ វិភាគ​ទាន​ដល់​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ របស់​គេ​គឺ​ជា​ការ​ល្អ​តែ​ការ​ផ្ដល់​ដល់​យុវជន​នូវ​ឱកាស​ចាំបាច់​ដើម្បី​ឱ្យ​គេ​មាន​ជោគ​ជ័យ​ទាម​ទារ​ឱ្យ​ប្រទេស​កម្ពុជា ​ត្រូវ​ធ្វើ​ការ​វិនិយោគ​ដោយ​ភាព​ឈ្លាស​ វៃ​ដែល​ធ្វើឱ្យ​ប្រទេស​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ច្រើន​នៅ​ក្នុង​សម័យ​ដែល​បច្ចេកទេស​មាន​ភាព​ជឿ​ន​លឿន​និង​ប្រកប​ដោយ​សកលភាវូបនីយកម្ម​កាន់​តែ​ច្រើន​​ឡើង​។

សិក្ខា​សាលាបណ្តុះបណ្តាល​ស្តី​ពី​ការ​បញ្ជ្រាប​យេនឌ័រ​លុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការ​រើស​អើ​ង​ប្រឆាំង​នារី​ភេទ

    កំពង់ធំ ៖ នា​សម័យ​បច្ចុប្បន្ន​នារី​ភេទ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ពិភពលោក​ជម្រុញ​ឲ្យ​មានការ​គាំទ្រ​គ្រប់​សកម្មភាព​របស់​ស្ត្រី ឲ្យ​សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង ស្មើ​នឹង​បុរស​មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​ត្រូវ​បាន​អប់រំ​ផ្សព្វផ្សាយ​តាមរយៈ​ កម្មវិធី​សិក្ខាសាលា អប់រំ​នៅ​តាម​មូលដ្ឋាន និង​អង្គប្រជុំ​នានា​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​បាន​យល់​ពី​តំលៃ​និង​សមត្ថភាព​ដែល​មាន​គុណ​ភាព​ស្មើ​គ្នា​​ ក្នុង​គោល​បំណង​លុប​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​រើសអើ​ង​ប្រឆាំង​ទៅលើ​ នារី​ភេទ និង​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី គ្រួសារ​ខ្មែរ ។​

ឪពុក-ម្តាយទាស់ សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ ជារៀងរហូត

    ភ្នំពេញ ៖ ទំនាស់​ពាក្យ​សម្ដី​របស់​គូ​ស្វា​មី​ភរិយា​ក្មេងខ្ចី​មួយ​គូ​ បាន​បន្សល់​នូវ​វិប្បដិសារី ​ដ៏​សោក​សៅ​ធ្វើ ​ឲ្យ​កុមារី​ដ៏​ទ្រលុកទ្រលន់​ម្នាក់​ ដែល​មាន​វ័យ​ទើប​ ៦​ខែ ​រង​នូវ​អំពើ​ហិង្សា​ធ្លាក់​ខ្លួន​ពិការ​ពេញ​មួយ​ជីវិត។​ កាន់​តែ​គួរ​ឲ្យ​អាណិត​អាសូរ​ថែម​ទៀត ​កុមារី​ដ៏​កម្សត់​រូប​នេះ ​ក្រោយ​ធ្លាក់​ខ្លួន​ពិការ ​ត្រូវ​ឪពុក ​និង​ម្ដាយ​ បំបរបង់​ចោល​ ទុក​ឲ្យ​នៅ​ជា​មួយ​ដូន​ចាស់​ដោយ​ការ​ប្រកប​របរ​លក់​លត ​។

សាលារាជធានីភ្នំពេញ បញ្ជាឲ្យបង្រ្កាប អ្នកបង្ខំស្រ្តី និងកុមារ ឲ្យដើរសុំទាន តាមទីសាធារណៈ

    ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ ​បាន​ចេញ​បញ្ជា ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២​ និង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ បង្ក្រាប​ឧក្រិដ្ឋជន ​ជួញ​ដូរ​មនុស្ស​ ដែល​បង្ខំ​ស្ត្រី​និង​កុមារ​ ឲ្យ​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ។​
   សាលា​រាជធានី​ភ្នំពេញ ​ក៏​បាន​ដាក់​បទបញ្ជា ​ឲ្យ​អភិបាលខណ្ឌ​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​សួរ​សុខ​ ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ ជន​អនាថា​ ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ និង​ពលរដ្ឋ ​ដែល​រងគ្រោះ ​ដោយ គ្រោះ​មហន្តរាយ​នានា​ផង​ដែរ ​។

Pages

Subscribe to អំពើ​ហិង្សា​លើ​ស្ត្រី និង​បច្ចេក​វិទ្យា