អំពើ​ហិង្សា

ការ​ជួញ​ដូរ​ និង​​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្រ្ដី​​​និង​កុមារ នៅ​តែ​ជា​កង្វល់​របស់​កម្ពុជា

    ភ្នំពេញ៖​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ពាក់​ពន្ធ​ចូល​រួម​អនុវត្តន៍​ផែនការ​សកម្មភាព​ជាតិ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្រ្ដី​និង​កុមារ​ក្នុង​គោល​ចំណង​លុប​បំបាត់​និង​ការ​ពារ​ជន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

របកគំហើញ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្ដី​ពី​ អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៣

     អំពើ​ហិង្សា​លើ​កុមារ​ ត្រូវ​បាន​ទទួល​ស្គាល់​​ថា​ជា​បញ្ហា​សិទ្ធ​មនុស្ស​ និង​សុខ​ភាព​សាធារណៈ​សកល​ ដែល​មាន​ផល​ប៉ះ​ពាល់​​អវិជ្ជមាន​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​សុខភាព​កុមារ​ និង​ការ​អភិវឌ្ឍន៍​សង្គម។​ ផល​ប៉ះ​ពាល់​នៃ​ អំពើ​ហិង្សា​​លើ​កុមារ​ អាច​មាន​ភាព​ស៊ី​ជម្រៅ​ និង​អាច​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍន៍​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ។ 

លទ្ធផល​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្ដី​ពី​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​២០១៣

    កាល​ពី​ថ្ងៃ​២២​ ខែ​តុលា​ ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​ Sofitel Phokeethra រាជ​ធានី​ភ្នំ​ពេញ​ មាន​​ប្រារព្ធ​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្ដីពី​អំពើ​ហិង្សា​លើ​កុមារ​ នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ឆ្នាំ​២០១៣ និង​ការ​ប្ដេជ្ញា​ចិត្ត​ជា​គន្លឹះ​ក្នុង​ការ​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ក្រោម​អធិបតីភាព​ លោក​ ជំទាវ​ ម៉ែន​ សំអន ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទ

សាលារាជធានីភ្នំពេញ បញ្ជាឲ្យបង្រ្កាប អ្នកបង្ខំស្រ្តី និងកុមារ ឲ្យដើរសុំទាន តាមទីសាធារណៈ

    ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ ​បាន​ចេញ​បញ្ជា ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២​ និង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ បង្ក្រាប​ឧក្រិដ្ឋជន ​ជួញ​ដូរ​មនុស្ស​ ដែល​បង្ខំ​ស្ត្រី​និង​កុមារ​ ឲ្យ​ដើរ​សុំ​ទាន​តាម​ទី​សាធារណៈ។​
   សាលា​រាជធានី​ភ្នំពេញ ​ក៏​បាន​ដាក់​បទបញ្ជា ​ឲ្យ​អភិបាលខណ្ឌ​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​សួរ​សុខ​ ទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ ជន​អនាថា​ ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ និង​ពលរដ្ឋ ​ដែល​រងគ្រោះ ​ដោយ គ្រោះ​មហន្តរាយ​នានា​ផង​ដែរ ​។

និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​សិក្សា​ពី​គម្រោង ការ​ត្រួតពិនិត្យ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​

ពាក្យ "ហិង្សា​លើ​ស្ត្រី" ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​មាន​លក្ខណៈ​រួម​ដែល​សំដៅ​លើ​ហិង្សា​ដែល​សកម្មភាព​ធ្វើ​ឡើង​ផ្ដោត​ជា​សំខាន់​លើ​ស្ត្រី។​ ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សាយភាយ​ទោះ​បី​ជា​មិន​មាន​ការ​រាយ​ការណ៍​ក៏ដោយ។​ មាន​ប្រភេទ​នៃ​ហិង្សា​ជាច្រើន​ដូចជា​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស​។ល។ ការ​ចាប់​រំលោភ​ជា​​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​កម្ពុជា។ វា​ត្រូវ​បាន​ឃើញ​ស្ទើរ​តែ​គ្រប់​ទម្រង់​ទៅ​ហើយ​នៅ​លើ​កាសែត​ ។​ជន​រង​គ្រោះ​ភាគ​ច្រើន​ មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ចេញ​មក​ក្រៅ​នូវ​បញ្ហា​ទាំង​នេះ​ ដើម្បី​​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ដោយ​សារ​ពួក​គេ​មាន​ការ​ភ័យខ្លាច​ថា ​ពួក​គេ​នឹង​ត្រូវ​បាន​គេ​មើល​ងាយ។​ លោក​ស្រី​ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ អង្គការ​វិទ្យាស្ថាន​បើក​ទូ​លាយ​មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​វគ្គ​សិក្សា​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​​​​​​​​​​​​​

លោក​ស្រី​មាន​បន្ត​ទៀត​ថា​ការ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​គឺ​ជា​ការ​សំខាន់​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សមភាព​រវាង​បុរស និង​ស្ត្រី និង​ផ្ដល់​នូវ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ល្អ។​ ដំណោះ​ស្រាយ​រយៈ​ពេល​វែង​និង​ខ្លី​ជា​ការ​ចាំ​បាច់​ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​​ជា​លក្ខណៈ​ស្ថាប័ន​រហូត​ដល់​ការ​ជួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ។​ ពេល​នេះ​វា​ដល់​ពេល​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ហើយ។

Pages

Subscribe to អំពើ​ហិង្សា