ការ​បណ្ដុះ​បណ្ដាល

សិក្ខា​សាលា​ស្ដី​ពី​ការ​រៀប​ចំ​គោល​នយោបាយ​និង​ការ​ផ្សព្វ​ផ្សាយ​​កសិកម្ម​នៅ​កម្ពុជា​

​   ភ្នំពេញ៖​សិក្ខា​សាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​​បច្ចេកទេស​កសិកម្ម​ការ​ធ្វើ​តាម​តម្រូវ​ការ​​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១​កុម្ភៈ​ឆ្នាំ​២០១៤​​ដោយ​មាន​ការ​​ចូល​រួម​​ពី​លោក​សូខន​​ឬទ្ធី​គុណ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​​ជា​អគ្គនាយកដ្ឋាន​​កសិកម្ម​លោក​ង៉ោ​ប៊ុន​ថាន​​សកលវិទ្យាធិការ​សកល​វិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​លោក​វីល្លៀម​ប្រេដលី​(william Bradley) តំណាង​ភ្នាក់​ងារ​អភិវឌ្ឍ​និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក។
    គោល​បំណង​សំខាន់​នៃ​សិក្ខា​សាលា​​គឺ​ផ្ដោត​​ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​​ដើម្បី​​បង្កើន​​សេវា​កម្ម​ផ្សព្វផ្សាយ​​តាម​រយៈ​បង្កើន​គោល​នយោបាយ​​ផ្សព្វផ្សាយ​កសិកម្ម​ឲ្យ​បាន​ជាក់​លាក់​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

CCHR បើកវគ្គ បណ្តុះបណ្តាល គោលការណ៍ណែនាំ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស

   ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០១៤ មជ្ឈ មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​(CCHR)​ បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ​គោលការណ៍​ណែនាំ​ស្ដីពី​ធុរកិច្ច​ និង​សិទ្ធិមនុស្ស ​ការ​អនុវត្ត​ក្រប ខណ្ឌ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ «ការ​ការពារ ​ការ​គោរព ​និង​ដំណោះ​ស្រាយ​» នៅ​សណ្ឋាគារអ៊ឹមផែរៀល ហ្គាឌិន ​ដែល​ឧបត្ថម្ភ​ថវិកា ដោយ​ស្ថានទូត​អង់គ្លេស​ ប្រចាំ​កម្ពុជា។​
វគ្គ​បណ្ដុះបណ្ដាល ​ដែល​មាន​រយៈពេល​ ១​ថ្ងៃ​ ចាប់​ពី​ម៉ោង​ ៧ ​និង​៣០​ នាទី​ព្រឹក ​ដល់​៥​ល្ងាច​ មាន​គ្រូ​បង្គោល​ធ្វើ ​បទ​បង្ហាញ​ និង​មាន​សិក្ខាកាម​ចូល​រួម​មក​ពី​អង្គការ​ តំណាង​សហជីព​ និង​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​រូប​ទៀត។​

ការ​បង្កើន​ការយល់ដឹង​របស់​យុវជន​អំពី​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោកតាមរយៈ​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT)

    វិទ្យាស្ថាន​បើកទូលាយ ៖ វេទិកា​ស្ដីពី​ការ​បង្កើន​ការ​យល់ដឹង​​របស់​យុវជន​​អំពី​សុវត្ថិភាព​ចរាចរ​​ ផ្លូវ​គោក​តាមរយៈ​ការ​ប្រើប្រាស់ ICT ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ គោលបំណង​នៃ​វេទិកា​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​​ឲ្យ​ទទួល​បាន​​ការយល់ដឹង​អំពី ​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ដើម្បី​ជួយ​ពួកគេ​​អាច​ចែករំលែក​ចំណេះដឹង​អំពី​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ នៅ​ក្នុង​សហគមន៍​​របស់​ពួកគេ។ អ្នក​ចូលរួម​ គឺ​ជា​ក្រុមប្រឹក្សា​មក​ពី​រាជធានី/ខេត្ត

សិក្ខា​សាលា​ស្ដី​ពី​ការ​​ប្រើ​​ប្រាស់​បច្ចេក​វិទ្យា​​សារគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា

   ខេត្ត​កំពត៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ​កន្លង​​មកនេះ សកល​វិទ្យាល័យ​​អង្គរ​ខែម​រា​ បាន​បើក​​សិក្ខាសាលា​មួយ​​ធ្វើ​ឡើង​​នៅ​ក្នុង​​សកល​វិទ្យាល័យ​ ស្ថិត​ក្នុង​ភូមិ​១ឧសភា សង្កាត់កំពង់​កណ្ដាល​ក្រុង​កំពត ដោយ​មាន​ចូល​រួម​​ពី​លោក​ស្រី​ សុក ​សុគន្ធា ​ប្រធាន​​គម្រោង​ និង​អ្នក​គ្រប់​គ្រង​​បារខែម​ ​(Barcamp)លោក​ នូរ ច័ន្ទ​ដា ​​សកល​វិទ្យា​ធិការ​​រង​នៃ​សកល​វិទ្យាល័យ​​អង្គរ​ខែម​រា​កំពត​ និង​លោក លី សុវណ្ណ លេខាធិការ​​សភា​យុវជន​បៃ​តង​ ។ ​ដោយ​ឡែក​លោក​គ្រូ អ្នកគ្រូ ​សាស្ត្រាចារ្យ​ និង​និស្សិត​សកលវិទ្យាល័យ​​អង្គរ​ខែម​រា​សរុប​​ប្រមាណ​១០០​នាក់​ ក៏​បាន​​ចូល​រួម​​ក្នុង

របាយការណ៍​នៃ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី «ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជា​យុទ្ធសាស្ត្រ» កម្រិត​ឧត្តម កាល​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១០​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន ក៏​ដូចជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមត្ថភាព ដល់​មន្ត្រី​រដ្ឋាភិបាល ​បុគ្គលិក​អង្គការ និង​ស្ថាប័ន​នានា គម្រោង​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ស្ដី​អំពី​«ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជា​យុទ្ធសាស្ត្រ » កម្រិត​ឧត្តម កាល​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១០​ មាន​សិក្ខាកាម​ចូល​រួម​​ចំនួន​១៨រូប​ ក្នុង​នោះ​មាន​ស្ត្រី​​១៤រូប។គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល៖

Pages

Subscribe to ការ​បណ្ដុះ​បណ្ដាល