ការ​បណ្ដុះ​បណ្ដាល

ឥណ្ឌាជួយបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសនិងព័ត៌មានវិទ្យាដល់នគរបាលកម្ពុជា

    ភ្នំពេញ​៖ ថ្ងៃទី ០៨​ ខែមេសា ​ឆ្នាំ ​២០១៤ ៖ កាល​ពី ​រសៀល​ថ្ងៃទី០៨​ ខែ​ មេសា ​២០១៤,​នៅ​ទី​ស្ដី​ការ​ក្រសួង​មហាផ្ទៃ​,ឯកឧត្តម ​ស ខេង ឧបនាយករដ្ឋមន្ត្រី-​មន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​អោយ​ឯកឧត្តម Anil Wadhwaអនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​ចូល​ជួប​ពិភាក្សា ​​ការងារ ។

និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​​សិក្សា​ពី​គម្រោង ការ​ត្រួតពិនិត្យ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​

ពាក្យ "ហិង្សា​លើ​ស្ត្រី" ជា​ពាក្យ​បច្ចេកទេស​មួយ​ដែល​មាន​លក្ខណៈ​រួម​ដែល​សំដៅ​លើ​ហិង្សា​ដែល​សកម្មភាព​ធ្វើ​ឡើង​ផ្ដោត​ជា​សំខាន់​លើ​ស្ត្រី។​ ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​សាយភាយ​ទោះ​បី​ជា​មិន​មាន​ការ​រាយ​ការណ៍​ក៏ដោយ។​ មាន​ប្រភេទ​នៃ​ហិង្សា​ជាច្រើន​ដូចជា​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញ​ដូរ​មនុស្ស​។ល។ ការ​ចាប់​រំលោភ​ជា​​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​កម្ពុជា។ វា​ត្រូវ​បាន​ឃើញ​ស្ទើរ​តែ​គ្រប់​ទម្រង់​ទៅ​ហើយ​នៅ​លើ​កាសែត​ ។​ជន​រង​គ្រោះ​ភាគ​ច្រើន​ មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ចេញ​មក​ក្រៅ​នូវ​បញ្ហា​ទាំង​នេះ​ ដើម្បី​​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ដោយ​សារ​ពួក​គេ​មាន​ការ​ភ័យខ្លាច​ថា ​ពួក​គេ​នឹង​ត្រូវ​បាន​គេ​មើល​ងាយ។​ លោក​ស្រី​ ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ អង្គការ​វិទ្យាស្ថាន​បើក​ទូ​លាយ​មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​វគ្គ​សិក្សា​នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​​​​​​​​​​​​​

លោក​ស្រី​មាន​បន្ត​ទៀត​ថា​ការ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​គឺ​ជា​ការ​សំខាន់​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សមភាព​រវាង​បុរស និង​ស្ត្រី និង​ផ្ដល់​នូវ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ល្អ។​ ដំណោះ​ស្រាយ​រយៈ​ពេល​វែង​និង​ខ្លី​ជា​ការ​ចាំ​បាច់​ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ផ្លាស់ប្ដូរ​​ជា​លក្ខណៈ​ស្ថាប័ន​រហូត​ដល់​ការ​ជួយ​ជា​បន្ទាន់​ដល់​ជន​រង​គ្រោះ។​ ពេល​នេះ​វា​ដល់​ពេល​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ហើយ។

​ការ​កសាង​សមត្ថភាព​ស្ដី​ពី ការ​សង្កេត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​គឺ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​​និង​មិន​រក​ប្រាក់​ចំណេញ​ ដែល​មាន​ទស្សនៈ​វិស័យ​ ស្ដី​ពី​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​មួយ​​មាន​ការ​សាយភាយ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ផ្នែក​ព័ត៌មាន​ ការ​ទំនាក់​ទំនង​ និង​បច្ចេកវិទ្យា​ដែល​នាំ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ហើយ​នឹង​ការ​ប្រែប្រួល​ក្នុង​សង្គម​ច្រើន​ជាង​មុន។ បច្ចុប្បន្ន​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​ទទួល​ការ​គាំទ្រ​ ពី​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ​សម្រាប់​សមភាព​យេនឌ័រ​និង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​សិក្សា​លើ​គម្រោង​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ល

បង្កើន​ចំណេះ​ដឹង​​ផ្នែក​ព័ត៌មាន​ដល់​​យុវជន​និង​មន្ត្រី​មូលដ្ឋាន

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​​៤នេះ​​ នៅ​ក្រសួង​មហាផ្ទៃ មានកិច្ច​សហការ​ជាមួយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ដែល​មាន​រយៈ​​ពេល​បី​ថ្ងៃ​  ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​យុវជន​ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​​លើ​ការងារ​ប្រមូល​ និង​ផ្សព្វផ្សាយ​​ព័ត៌មាន​ និង​បច្ចេកវិទ្យា​ព័ត៌មាន​។​
    ​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​​​​លោក​ ប៊ុត ជិ​ នាយក​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​អភិបាល​កិច្ច​ល្អ​នៃ​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍​ថា​ ​វគ្គ​នេះ​ពិត​ជា​មាន​សារ​​សំខាន់​​បំផុត​សម្រាប់​សិក្ខាកាម​ជា​មន្ត្រី​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​យុវជន​​ក្នុង​ការងារ​ផ្សព្វផ្សាយ​​ព័ត៌មាន​ប្រចាំ​​ថ្ងៃ។​
    លោក​បាន​​បញ្ជាក់​ថា​​ មាតិកា​ក្នុង​វគ្គ​

បើក​កិច្ច​​ពិភាក្សា​​សេចក្ដី​ស​ព្រាង​ច្បាប់​ឧត្ដម​ក្រុម​​ប្រឹក្សា​អង្គ​​ចៅ​​ក្រម​​ថ្មី​ដើម្បី​ប្រើ​ជំនួស​ច្បាប់​ចាស់​

   ភ្នំពេញ​៖ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​​បាន​បើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​មួយ​ដើម្បី​​ធ្វើ​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​​ថ្មី​ស្ដី​ពី​ការ​រៀប​ចំ​​​និង​ការ​ប្រព្រឹត្តិ​​ទៅ​​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​​ដែល​​នឹង​ត្រូវ​​ដាក់​ជំនួស​​ឲ្យ​​ប្រើ​ប្រាស់​​ជំនួស​ច្បាប់​ចាស់​​ដែល​នឹង​​ត្រូវ​និរាករណ៍​នៅ​ថ្ងៃ​ខាង​មុខ។​
    ​លោក​អង្គ​វង្ស​វឌ្ឍានា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​មាន​ប្រសាសន៍​ក្នុង​​ពេល​ចូល​រួម​​​ជា​អធិបតីភាព​ក្នុង​ពិធី​នោះ​ថា​​កិច្ច​ពិភាក្សា​លើ​ច្បាប់​មួយ​នេះ​បាន​ប្រព្រឹត្ត​មក​បន្ត​បន្ទាប់​​ហើយ​សម្រាប់​នូវ​ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​ចំនួន​បី​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​។​នៅ​ពេល​បញ្ចប់​សេចក្ដី​ព្រាង​​ច្បាប់​នេះ​នឹង​​​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ដើម្បី​ពង្រឹង​​លើ​វិស័យ​​ច្បាប់​​នៅ​ប្រទេស​កម្ពុជា​ឲ្យ​មាន​​ប្រសិទ្ធភាព​និង​តម្លាភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

Pages

Subscribe to ការ​បណ្ដុះ​បណ្ដាល