ការ​បណ្ដុះ​បណ្ដាល

សិក្ខា​សាលាបណ្តុះបណ្តាល​ស្តី​ពី​ការ​បញ្ជ្រាប​យេនឌ័រ​លុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការ​រើស​អើ​ង​ប្រឆាំង​នារី​ភេទ

    កំពង់ធំ ៖ នា​សម័យ​បច្ចុប្បន្ន​នារី​ភេទ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ពិភពលោក​ជម្រុញ​ឲ្យ​មានការ​គាំទ្រ​គ្រប់​សកម្មភាព​របស់​ស្ត្រី ឲ្យ​សិទ្ធិ​សេរីភាព​គ្រប់បែបយ៉ាង ស្មើ​នឹង​បុរស​មិន​តែ​ប៉ុណ្ណោះ​ស្ត្រី​ត្រូវ​បាន​អប់រំ​ផ្សព្វផ្សាយ​តាមរយៈ​ កម្មវិធី​សិក្ខាសាលា អប់រំ​នៅ​តាម​មូលដ្ឋាន និង​អង្គប្រជុំ​នានា​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​បាន​យល់​ពី​តំលៃ​និង​សមត្ថភាព​ដែល​មាន​គុណ​ភាព​ស្មើ​គ្នា​​ ក្នុង​គោល​បំណង​លុប​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​រើសអើ​ង​ប្រឆាំង​ទៅលើ​ នារី​ភេទ និង​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី គ្រួសារ​ខ្មែរ ។​

មន្ទីរ អង្គភាព​ចំនួន​១៣​ក្នុង​ខេត្តកំពង់ចាម​បង្កើន​ចំណេះ​ពី​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ការ​ពាក់​មួក​សុវត្ថិភាព និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង

    កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៤ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម មន្ត្រី​ទាំង​១៣ មន្ទីរ អង្គភាព ក្នុង​ខេត្តកំពង់ចាម បាន​ទទួល​ចំណេះដឹង​ស្តី​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​មួក​សុវត្ថិភាព និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

ពង្រឹង​សមត្ថភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​លើ​សេវា​សង្គម​កិច្ច​ដើម្បី​គាំ​ទ្រ​ដល់​ស្ត្រី​និង​កុមារ​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​

    កណ្ដាល៖ ​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​គោល​ដៅ​មក​ពី​ខេត្ត​តាកែវ​និង​រាជធានី​ភ្នំពេញ​​​និង​អ្នក​ពាក់​ព័ន្ធ​​ជា​ច្រើន​​ទៀត​បាន​បញ្ចប់​ការ​​បណ្ដុះបណ្ដាល​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤​ក្នុង​សិក្ខា​សាលា​រយៈ​ពេល​​ពីរ​ថ្ងៃ​​ស្ដី​ពី​ការ​រៀប​ចំ​ផែន​ការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ​ក្នុង​​ការ​អនុវត្តន៍​​ឆ្លើយ​តប​​និង​តម្រូវ​ការ​សេវា​សង្គម​កិច្ច​ចាំ​បាច់​ដើម្បី​​គាំ​ទ្រ​ដល់​ស្ត្រី​និង​កុមារ​​ងាយ​រង​គ្រោះ។

ផ្ដល់​ចំណេះដឹង​បន្ថែម​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​មន្ត្រី​រាជការ​​ក្រសួង​អប់រំ

    ភ្នំពេញ៖ ​លោក​គ្រូ​អ្នកគ្រូ​និង​មន្ត្រី​​រាជ​ការ​​ក្រោម​ឱវាទ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ប្រមាណ​ជាង​១០០​នាក់​បាន​ទទួល​ការ​អប់រំ​និង​ចំណេះដឹង​បន្ត​ទៅ​ដល់​សិស្សានុសិស្ស​និង​អាណាព្យាបាល​សិស្ស។​
    សិក្ខាសាលា​ស្ដី​ពី​ការ​លើក​កម្ពស់​​ការ​យល់​ដឹង​ទាក់​ទង​និង​​ការ​មិន​ពាក់​មួក​សុវត្ថិភាព​និង​ការ​មិន​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​​នេះ​ត្រូវ​បាន​​រៀប​ចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​និង​អង្គការ​សុខភាព​​ពិភព​លោក​​ដោយ​មានការ​​ឧបត្ថម្ភ​ពី​មូលនិធិ​​​​​​ប្ល៊ូម​ប៊ើក​ភី​លែន​ត្រូហ្វី​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​មក។

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ​បដិសណ្ឋារកិច្ច​និង​សុវត្ថិភាព​ចំណី​អាហារ​

    កំពង់ធំ ​ ៖ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​លើ​មុខជំនាញ​នេះ​បាន​ប្រព្រឹត្តទៅ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០១៤ ដោយមាន​ការចូលរួម​ពី​លោក​ ប៉ាក់ សុខុម រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ ថោង​ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​លោក​ ហួន​វ៉ាន់​និ​ត​អភិបាលរង​នៃ​គណៈ អភិបាល​ខេត្ត​កំពង់ធំ​ លោកគ្រូ អ្នកគ្រូ​ មក​ពី​បណ្ដាល​វិទ្យាល័យ មន្ត្រី​នៃ​ក្រសួងទេសចរណ៍ ព្រមទាំង​ម្ចាស់ផ្ទះ​សំណាក់ ម្ចាស់​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន សរុប​ជិត​១០០​នាក់​។​

Pages

Subscribe to ការ​បណ្ដុះ​បណ្ដាល