អាកាសធាតុ

អាកាសធាតុ​អាក្រក់​: ជំនន់​ទឹក​ភ្លៀង​បង្ក​គ្រោះ​ភ័យ​ដល់​ខេត្ត​មួយ​ចំនួន

ភ្នំពេញ: ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ​ភ្លៀង​បាន​បង្អុរ​ជោក​ជាំ​ និង​រលឹម​មិន​ដាច់​បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​តំបន់​មួយ​នៃ​ប្រទេស​កម្ពុជា​។ ព័ត៌មាន​ជា​បឋម​គិត​ត្រឹម​ព្រលប់​ថ្ងៃទី១៧​ខែ​កញ្ញា​នេះ​គឺ​មាន​តំបន់​មួយ​ចំនួន​របស់​ខេត្ត​ចំនួន​បួន​កំពុង​តែ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ។ ក្នុង​នោះ​មាន​ខេត្ត​កំពត​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កោះកុង និង​ខេត្ត​បាត់ដំបង​។ ប្រជាជន​រាប់​ពាន់​គ្រួសារ​កំពុង​តែ​ប្រឈម​នឹង​ការ​ជន់​លិច​ផ្ទះ​សម្បែង​ជាមួយ​នឹង​ដំណាំ​ស្រូវ​រាប់​ពាន់​ហិកតារ។

Subscribe to អាកាសធាតុ