សិស្ស​សាលា

ផ្ដន្ទាទោស​បុរស​ម្នាក់​ដែល​ទះកំផ្លៀង​សិស្សសាលា​ដាក់ពន្ធនាគារ​១​ឆ្នាំ​

ភ្នំពេញ:  សិស្សស្រី​ម្នាក់​រៀន នៅ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ដែល មានទំនាស់​ជាមួយ​សិស្សស្រី​ដូចគ្នា រួច ត្រូវ​ឪពុក​សិស្សស្រី​នោះ​ទះ​មួយ​កំផ្លៀង បណ្ដាលឱ្យ​រងរបួស​ស្រាល បាន​ត្រូវ សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស សាលក្រម កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ ផ្ដន្ទាទោស​ដាក់​ពន្ធ នាគារ​១​ឆ្នាំ តែ​អនុវត្ដ​ទោស​៣​ខែ និង ពិន័យ​ជា​ប្រាក់​២​លាន​រៀល ពីបទ​ហិង្សា ដោយ​ចេតនា ។​

​    ​ជនជាប់ចោទ​ឈ្មោះ​ទេព ឃួន អាយុ​៤៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ ចំណុច​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង ក្នុងខណៈ​ពេលដែល​បុរស​រូប​នោះបាន មក​ទះកំផ្លៀង​សិស្សស្រី ។​

Subscribe to សិស្ស​សាលា