តម្លាភាព

រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​បច្ចេកវិជ្ជា គមនាគមន៍ និង​ព័ត៌មាន និង​តម្លាភាព​សភា

ភ្នំពេញ:  រដ្ឋសភាជាតិ​កម្ពុជា នឹង​រៀបចំ​សិក្ខាសាលា​ស្ដីពី​បច្ចេកវិជ្ជា គមនាគមន៍ និង​ព័ត៌មាន​និង​តម្លាភាព សភា រយៈពេល​ពីរ​ថ្ងៃ ផ្ដើម​ពីថ្ងៃ​ទី​១៥ ដល់​១៦ ខែកញ្ញា ឆ្នាំ​២០១៥ ។ នេះ​បើ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កាលពី​ថ្ងៃ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​។​

          ​លោក កឹម សុខា អនុប្រធាន​ទី​១ នៃ​រដ្ឋសភាជាតិ​កម្ពុជា និង​ជា​ប្រធាន ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ ភាសា​បារាំង (APF) នឹង​អញ្ជើញ​ជា អធិបតី​ក្នុង​សិក្ខាសាលា និង​មានការ ចូលរួម​ពី​សមាជិក​សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា មន្ដ្រី​អគ្គលេខាធិការដ្ឋាន រដ្ឋសភា ព្រឹទ្ធសភា​ផងដែរ ។​

Subscribe to តម្លាភាព