ផែន​ការ​យុទ្ធសាស្ត្រ

ភាគីពាក់ព័ន្ធ ជួបប្រជុំពិភាក្សា ជុំវិញ គោលនយោបាយជាតិ គ្រប់គ្រង ជាតិស្រវឹង

   ភ្នំពេញ៖ ក្រសួង​ពាក់ព័ន្ធ ​និង​បណ្ដា​ក្រុម​បញ្ញាវ័ន្ត​ខ្មែរ​ជា​ច្រើន​នាក់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​មករា​ ឆ្នាំ​២០១៤​នេះ​បាន​ជួប​គ្នា ​ដើម្បី​ពិគ្រោះ​យោបល់​ ឆ្ពោះ​ទៅ​ការ​កសាង ​គោលនយោបាយ​ជាតិ​ គ្រប់​គ្រង​ជាតិ​ស្រវឹង។​
កិច្ច​ពិភាក្សា​នេះ​រៀប​ចំឡើង ​ស្រប​ពេល​ដែល​ ផលិត​ ផល​នៃ​គ្រឿង​ស្រវឹង​កំពុង​ចរាចរណ៍​ ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី ​ការ​គ្រប់គ្រង​ជាតិ​ស្រវឹង​នេះ ​ត្រូវ​បាន​អ្នក​ ចូល​រួម​លើក​ឡើង​ផ្សេងៗ​គ្នា​ នូវ​គំនិត​ផ្ទាល់​ខ្លួន​ ដើម្បី​ចូល​រួម​ចំណែក ​ក្នុង​ការ​កាត់​បន្ថយ ​គ្រោះថ្នាក់​ ស្លាប់​ដោយ​ជាតិ​ស្រវឹង​។

ក្រសួងការងារ ផ្តល់អាហារូបករណ៍ ១០០កន្លែង ដល់សិស្ស-និស្សិត អង្គការអាស្ពេកា

   ភ្នំពេញ៖ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​សម្រេច​ផ្ដល់​​ ​អាហារូបករណ៍​១០០​កន្លែង​ រៀងរាល់​ឆ្នាំ​ ដល់​សិស្ស​-និស្សិត​ ដែល​សិក្សា ​នៅ​ក្នុង​អង្ក​ការ​អាស្ពេកា ឱ្យ​បាន​បន្ត​ការ​សិក្សា ​នៅ​តាម​ មជ្ឈមណ្ឌល​ និង​វិទ្យាស្ថាន​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា​ ក្រោម​ឱវាទ​របស់​ខ្លួន ។​
កិច្ចព្រមព្រៀង​នេះ ​បាន​ធ្វើ​ឡើង ​ក្រោយ​ពេល​ជំនួប​រវាង​លោក អ៉ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ លោក Roland Girault ​ប្រធាន​អង្គការ​កុមារ​អាស៊ី​អាស្ពេកា​ នៅ​ទីស្ដីការ​ក្រសួង​ការងារ ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា ​ឆ្នាំ​២០១៤ ​កន្លង​ទៅ។​

កម្ពុជា​-អូស្ត្រាលី គ្រោង​បង្កើត​ជើង​ហោះហើរ​ត្រង់​នៅ​ឆ្នាំ ២០១៤ គ្រា​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើន​ឡើង

    ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ២០១៤ កម្ពុជា​ អូស្ត្រាលី គ្រោង​នឹង​បង្កើត​ជើង​ហោះហើរ​ត្រង់​មួយ​ពី​ក្រុង ម៉ែលប៊ន មក​កាន់​សៀមរាប​អង្គរ​ដើម្បី​ធ្វើ​យ៉ាងណា បង្កើន​ភ្ញៀវ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ អោយ​កាន់​តែ​ច្រើន​បន្ថែម​ទៀត។
    ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត មួយ​នា​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០១៤ លោក​បាន​មាន​ប្រសាសន៍​ថា​ការ​ដែល​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​បង្កើត​ជើង​ហោះហើរ​នេះ បន្ទាប់​ពី​កម្ពុជា​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​របស់​​អូស្ត្រាលី មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។

កាណាដា​សន្យា​ជំរុញ​បន្ថែម​ទៀត​អោយ​អ្នក​វិនិយោគ​​បញ្ជា​ទិញ​ទំនិញ​ពី​វិស័យ​កាត់ដេរ​កម្ពុជា

    ភ្នំពេញ​៖ ឯក​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​កាណាដា​ប្រចាំ​នៅ​កម្ពុជា បាន​សន្យា​ថា​នឹង​ជំរុញ​អោយ​អ្នក​វិនិយោគ​ទុន ក៏​ដូចជា​អ្នក​បញ្ជា​ទិញ​ជនជាតិ​កាណាដា​អោយ​បន្ត​ការ​បញ្ជា​ទិញ​ទំនិញ​ពី​វិស័យ​កាត់​ដេរ​បន្ថែម​ទៀត បន្ទាប់​ពី​បាន​ស្វែង​យល់​ពី​សភាពការណ៍​កើត​អំពើ​ហិង្សា​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​រោងចក្រ​កម្ពុជា ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ កាល​ពី​ដើម​ខែ​មករា​កន្លង​មក។
    លោក​ហ្វីលីប កាល់វែរត៍(Phipil Calvert)  ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា បាន​សន្យា​បែប​នេះ​ខណៈ​ពេល​លោក​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ

កម្ពុជា ទាញបានចំណូល ជិត ៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរណ៍ ក្នុងឆ្នាំ២០១៣

    ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​លើក​ឡើង​ថា​ ក្នុង​ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ​ កម្ពុជា​បាន​ទាញ​យក​ ប្រាក់​ ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ រហូត​ដល់​ជិត​៣ពាន់​លាន​ដុល្លារ ​សហរដ្ឋអាមេរិក។​
លោក ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​ ស្ដីពី​ការ​ចូលរួម​ ប្រជុំ​រដ្ឋមន្ត្រី​ ទេសចរណ៍​ អាស៊ាន​លើក​ទី​១៧​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-ចិន-ជប៉ុន​ និង​សាធារណរដ្ឋ​កូរ៉េ ​លើក​ទី​១៣​ និង​វេទិកា​ទេសចរណ៍​អាស៊ាន​ ឆ្នាំ​២០១៤ ​នៅ​ឯ​ទី​ស្ដី​ការ​ក្រសួង​ទេសចរណ៍​ថា​ ចំណូល​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដែល​បាន​​ មក​កម្សាន្ត ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​ ២០១៣​ មាន​រហូត​ដល់​ជិត ​៣០០០​លាន​ដុល្លារ​ដែល​កើន​ឡើង​ ៥០០ ​លាន​ដុល្លារ​ សហរដ្ឋអាមេរិក ​ពី​ឆ្នាំ​ ២០១២​កន្លង​ទៅ។

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ