ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣ ដែលទើបចេញផ្សាយនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ បានបង្ហាញថា ជន ពិការនៅកម្ពុជាមានរហូតដល់ទៅជាង ៣០ម៉ឺននាក់ ស្មើនឹងប្រមាណ ២,០៦ភាគរយ នៃចំនួនប្រជាជនសរុប ជិត១៥លាននាក់ (១៤.៦៧៦.៥៩១នាក់)។ របាយការណ៍ថ្មីនេះ បានបង្ហាញថា ជនពិការកើនឡើងរហូតដល់ ទៅជាង ១០ម៉ឺននាក់ បើធៀបនិងជំរឿនឆ្នាំ២០០៨ ដែលមានជិត ២០ម៉ឺននាក់។
ជនពិការរហូតដល់ទៅជាង ៣០ម៉ឺននាក់នេះ ជាចំនួនមួយដ៏ច្រើន ដែលកំពុងក្លាយជាចំណោទបញ្ហាមួយសម្រាប់ ប្រទេសកម្ពុជាកំពុងរើខ្លួនចេញពីភាពក្រីក្រ។ ពិការភាពរបស់ប្រជាពលរដ្ឋខ្មែរ បណ្ដាលមកពីច្រើនករណី ដូចជា ពិការភាពដោយសារគ្រាប់មីនបន្សល់ពីសម័យសង្គ្រាម ពីកំណើត ជំងឺផ្សេងៗ