ផែន​ការ​យុទ្ធសាស្ត្រ

កម្ពុជា​ទទួល​ចំណូលជិត​ ១៦​លានដុល្លារ​ ពី​វិស័យ​ព្រៃឈើ​

    ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​ប្រទេស​កម្ពុជា​ ទទួល​បាន​ចំណូល​ពី ​ការ​ប្រមូល​ផល​លើ​ វិស័យ​ព្រៃ​ឈើ​ មាន​ចំនួន​ជិត ​១៦​លាន​ដុល្លារ​ សហរដ្ឋអាមេរិក ​ដោយ​ចំនួន​នេះ​មាន ​ការ​កើន​ឡើង​ជាង​ ១៥៥​ភាគរយ ​នេះ​បើ​ប្រៀបធៀប ​ទៅ​នឹង​ ឆ្នាំ២០១២។​
របាយការណ៍​ស្ដីពី ​សភាពការណ៍ ​វិស័យ​កសិកម្ម​ រុក្ខា​ប្រមាញ់​និង នេសាទ ប្រចាំ​ឆ្នាំ ​២០១៣បានឲ្យដឹងថា ការ​ប្រមូល​ចំណូល​លើ​វិស័យ​ព្រៃ​ឈើ ​គិត​ចាប់​តាំង​ពី ​ខែ​មករា ​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ២០១៣ កន្លងទៅ​ ប្រទេស កម្ពុជា ទទួល​បាន​ចំណូល ​ពី​វិស័យ​ព្រៃឈើ សរុប​ចំនួន ​៦៣.៣២២.៦៧៤.២៤០ រៀល ស្មើ​នឹង​ជាង ១៥,៨ ដុល្លារ​សហរដ្ឋអាមេរិក ។​

អ្នកដំណើរ​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​នៅ​កម្ពុជា​គឺ​មាន​ចំនួន​ជាង៥,២៤ លាន​នាក់

    ភ្នំពេញ ៖ ចំនួន​អ្នក​ធ្វើ​ដំណើរ​បរទេស និង​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ប្រើប្រាស់​ការ​ធ្វើដំណើរ​តាម​យន្តហោះ​ដោយ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី នៅ​កម្ពុជា គឺ​មាន​ចំនួន​ប្រមាណ​ជាង ៥,២៤ លាន​នាក់។
    ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​បាន​អោយ​ដឹង​ថា​អ្នក​ដំណើរ​ដែល​បាន​ប្រើប្រាស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ពី​ខែ មករា ដល់​ខែ ធ្នូ ២០១៣ មាន​ការ​កើន​ឡើង។

តួ​ក​គី​សន្យា​ដាក់​អនុវត្ដ​យន្ដការ​ទាក់ទង​គ្នា​ផ្នែក​ធុរកិច្ច​និង​ទេសចរណ៍​

​   ភ្នំពេញ៖  មន្ត្រី​នាំ​ពាក្យ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សាធារណ រដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ប្រទេស​តួ​ក​គី​នឹង​ខិតខំ​បន្ត​ពង្រឹង​
និង​ ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង ប្រទេស​​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ថែមទៀត តាមរយៈ​ការរៀបចំ​និង​ដាក់ ឱ្យ​អនុវត្តន៍​​នូវ​យន្តការ​ផ្សេងៗ​ដែល ទាក់ទង​នឹង​ផ្នែក​ធុរកិច្ច និង​ទេសចរណ៍ ជាដើម ។​
    មន្ត្រី​បាន​ប្រាប់​ថា លោក  Ilhan Kemal TUG ឯកអគ្គរដ្ឋទូត​ថ្មី​របស់​តួ​ក​គី ប្រចាំ​នៅ​កម្ពុជា បាន​មក​ចូល​ជួប​ពិភាក្សា ការងារ​ជាមួយ​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្មីៗ​កន្លង​មក​នេះ​។

​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

   ភ្នំពេញ៖មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា សហភាព អឺរ៉ុប​ពេញ​ចិត្ត​ចំពោះ​សមិទ្ធផល​ដែល កម្ពុជា​កំពុង​សម្រេច​បាន​ក្នុង​កម្មវិធី​ការ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ហើយ​ថា សហភាព​អឺរ៉ុប នឹង​បង្កើន​ជំនួយ​លើ​កម្មវិធី​នោះ​ដល់​១២​លាន​អឺរ៉ូ​នៅ​ពេល​ខាងមុខ។​
    មន្ត្រី​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប ជាមួយ​បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី ថ្មីៗ​នេះ លោក​ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ​កូ​តាំង ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា

កម្ពុជា-អង់គ្លេស ផ្លាស់ប្តូរយោបល់ លើបញ្ហាដែនសមុទ្រចិន ខាងត្បូង និងខាងកើត

    ភ្នំពេញ៖ ប្រមុខ​ការ​ទូត​របស់​កម្ពុជា ​និង​អង់គ្លេស ​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា ​លើ​បញ្ហា​ដែន​សមុទ្រ​ចិន​ ខាង​ ត្បូង​ និង​ខាង​កើត​ ដែល​បញ្ហា​នេះ​ កំពុង​កើត​ឡើង​រហូត​ឈាន​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ ​នោះ​។
ការ​ជជែក​ពិភាក្សា ​បាន​ធ្វើ​ឡើង ​ក្នុង​កិច្ច​ជំនួប​ដោយ​បិទ​ទ្វារ​មួយ​រវាង​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ
បរទេស​ខ្មែរ លោក ហោ ណាំហុង ​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អង់គ្លេស​ ប្រចាំ​នៅ​តំបន់​អាស៊ាន​ លោក​ Hon Hugo Swire​ នៅ​ទី​ស្ដី​ការ​ក្រសួង​នា​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៤។​​

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ