ផែន​ការ​យុទ្ធសាស្ត្រ

ក្រុមហ៊ុននាំចេញអង្ករ ចំណាត់ថ្នាក់លេខ១ ពីរឆ្នាំជាប់គ្នា «ខ្មែរហ្វូដ» គ្រោងនាំចេញអង្ករ យ៉ាងតិច៦,៥ម៉ឺនតោន ក្នុងឆ្នាំនេះ

    ភ្នំពេញ៖ រយៈពេល២ឆ្នាំមកហើយ ដែល​ក្រុមហ៊ុន​ខ្មែរ​ហ្វូដ​ គ្រង​តំណែង ​ជា​ក្រុមហ៊ុន​ចំណាត់​ថ្នាក់​លេខ​១​ នាំ​ចេញ​អង្ករ​ក្នុង ​បរិមាណ​ច្រើន​ជាង​គេ។​ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ របស់​លេខាធិការដ្ឋាន​ ច្រក​ចេញ​ចូល​តែ​មួយ​ សម្រាប់​បំពេញ​បែបបទ ​នៃ​ការ​នាំ​ចេញ​អង្ករ។​
ទិន្នន័យ​បង្ហាញ​ថា ​កាល​ពី​ឆ្នាំ​២០១២​ ក្រុម​ហ៊ុន​ខ្មែរហ្វូដ ​បាន​នាំ​ចេញ​អង្ករ​បាន​៣​,១​ម៉ឺន​តោន​ និង​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​បាន​៥,២​ម៉ឺន​តោន​ ខណៈ​ដែល​កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ ៣៧,៨​ម៉ឺន​តោន។​​

សន្និសីទ​អន្តរ​ជាតិ​ស្ដី​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​តួកគី​ខាង​​កើត​និង​អាស៊ីអាគ្នេយ៍​

ភ្នំពេញ​៖​សកលវិទ្យាល័យ​ហ្សាម៉ាន់​បាន​រៀប​ចំ​សន្និសីទ​​មួយ​ស្ដី​អំពី​​ទំនាក់ទំនង​រវាង​ប្រទេស​តួកគី​ខាង​កើត​និង​អាស៊ីអាគ្នេយ៍​ដែល​ការ​រៀប​ចំ​នេះ​មាន​គោល​បំណង​ចែក​រំលែក​​នូវ​ចំណេះដឹង​និង​ការ​សិក្សា​ស្រាវជ្រាវ​​ទៅ​លើ​ការ​អប់រំ​ដែល​ទទួល​បាន​មក​ពី​កា​អប់រំ​មក​ពី​ប្រទេស​តួកគី​និង​​តំបន់​ផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅ​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាង​កើត​។​
    បើ​យើង​ក្រឡេក​មើល​ទៅ​អតីតកាល​ប្រមាណ​ជា​១៥​ឆ្នាំ​មុន​​យើង​សង្កេត​ឃើញ​ថា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​​​នៃ​ទំនាក់​ទំនង ​រវាង​កម្ពុជា​និង​គួកគី

កម្ពុជា​ត្រៀម​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ឆ្នាំ ២០១៤

   ភ្នំពេញ ៖ ក្រសួង​​ផែនការ​ត្រៀម​ធ្វើ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០១៤។ ប្រតិបត្តិការ​នេះ​គម្រោង​នឹង​ចចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៤ ដោយ​អនុលោម​តាម មាត្រា៨ នៃ​ច្បាប់​ស្ដី​ពី​ស្ថិតិ។
    នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ កុម្ភៈ នេះ​ក្រសួង​ផែនការ​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ចៃកា (JICA)  បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​មន្ត្រី​សម្រាប់​អង្កេត​ជំរឿន​សហគ្រាស​ឆ្នាំ ២០១៤ ដែល​ជា​មន្ត្រី​ថ្នាក់​តំបន់ និង​មន្ត្រី​ផែនការ​រាជធានី ខេត្ត មក​ពី​ទូទាំង​ប្រទេស​សរុប​ជាង ១០០នាក់ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ។

របាយ​ការណ៍​ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ត្រូវ​ការពារ​និង​ទទួល​ការ​កោត​សរសើរ​នៅ​អ.ស.ប.

  ភ្នំពេញ៖​របាយការណ៍​ស្ដី​ពី​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ត្រូវ​ការ​ពារ​ដោយ​គណៈ​ប្រតិភូ​កម្ពុជា​​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​​(អ.ស.ប.)នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​។​ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​របាយ​ការណ៍​នោះ​​និង​បាន​ផ្ដល់​នូវ​សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈ​ប្រតិភូ​​កម្ពុជា​ប្រតិភូ​​នៃ​កណ្ដាល​ប្រទេស​ចំនួន​១៩៣​ប្រទេស​​​​​លើ​ពិភព​លោក​បាន​សម្ដែង​នូវ​ការ​​អប​អរសាទរ​និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
    ក្រោយ​ពី​ត្រលប់​មក​ពី​បំពេញ​បេសកកម្ម​ការពារ​របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​(UPR)នៅ​ទី​ក្រុង​ហ្សឺណែវ

រដ្ឋមន្រ្តីក្រសួង៣ ជួបគ្នារៀបចំកំណែ ទម្រង់ស៊ីជម្រៅ លើការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ

    ភ្នំពេញ៖ រដ្ឋមន្ត្រី​​ក្រសួង​រៀបចំ​ដែនដី ​នគរោបនីយកម្ម ​និង​សំណង់ ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់​ និង​នេសាទ រួម​និង​ ក្រសួង ​បរិស្ថាន ​បាន​ជួប​ពិភាក្សា​គ្នា​ដាក់​ចេញ ​នូវ កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ដើម្បី គ្រប់គ្រង​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ ដែល​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​នៅ​កម្ពុជា​។ ក្រសួង​ទាំង​៣​ ក៏​បាន​ឯកភាព​គ្នា​ បង្កើត​ក្រុម​ការងារ​ចម្រុះ​ មួយ ​ដើម្បី​រៀប​ចំ​ផែនទី​ និង​ឈាន​ទៅ​ចុះ​បញ្ជី​ដី​រដ្ឋ។​
ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម ​និង​សំណង់ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ច្បាប់​ថ្ងៃ​ទី​០៣​ ខែ កុម្ភៈ ឆ្នាំ ២០១៤នេះ ​ដោយ​បញ្ជាក់​ថា ​នៅ​ព្រឹក​មិញ​នេះ  ​រដ្ឋមន្ត្រី ​និង​មន្ត្រី​ជំនាញ នៃ​ក្រសួង​ចំនួន​០៣​

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ