ផែន​ការ​យុទ្ធសាស្ត្រ

សេវារថយន្តក្រុងសាធារណៈ(City Bus)

   ភ្នំពេញ​៖ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​៤ ​ខែ​មីនា​ ឆ្នាំ​២០១៤​ សាលា​រាជ​ធានី​ភ្នំពេញ​ បា​នដាក់​ឲ្យ​​ដំណើរ​ការ​សាក​ល្បង​ជា​សាធារណៈ​នូវ​សេវា​រថយន្ត​ក្រុង​សាធារណៈ នៅ​លើ​មហា​​​​វិថី​​ព្រះមុនីវង្ស ។
    ខិត​ប័ណ្ណ​ផ្សព្វផ្សាយ​ ក្រោម​កិច្ច​សហការ​រវាង​សាលា​រាជ​ធានី​ភ្នំពេញ និង​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​​​​ជាតិ​​​​ជប៉ុន​(JICA) បាន​ឲ្យដឹងថា រថយន្ត​ក្រុង​សាធារណៈ​ចំនួន​ ១០​គ្រឿង នឹង​ដំណើរ​សាក​ល្បង​រយៈ​ពេល​​​១ខែ ដំបូង​តាម​បណ្តោយ​មហា​វិថី ព្រះ​មុនីវង្ស ​ចាប់​តាំង​ពី​រង្វង់មូល​ស្តាត​ចាស់ រហូត​ដល់​ផ្សារ​ច្បារ​អំពៅ និង​ត្រលប់​មក​វិញ តាម​ទិស​ដៅ​ដដែល ដែល​មាន​ចំណត​រង់​ចាំ​សរុប​ទាំងអស់​៣៦ចំណត ។

ចំណូល​ពន្ធដារ​ខែ​មករា ២០១៤ ប្រមូល​បាន​ប្រមាណ ៦៤,៤ លាន​ដុល្លារ

    ភ្នំពេញ ៖ អគ្គនាយក​នាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មករា ឆ្នាំ ២០១៤ នេះ ពន្ធដារ​ប្រមូល​បាន​ប្រាក់​ចំណូល​បង់​ចូល​​ថវិការជាតិ​បាន​ប្រមាណ ៦៤,៤ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅ​​នឹង​ខែ មករា ឆ្នាំ ២០១៣ បាន​ការ​កើនឡើង​ប្រមាណ​ជាង ១៤,៦ ភាគរយ។
    នៅ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សារពើរ​ពន្ធ​ប្រចាំង​ខែ​មករា ឆ្នាំ ២០១៤ ដើម្បី​ពិនិត្យ​មើល​លើ​ប្រាក់​ចំណូល និង​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ

ការ​រីកចម្រើន​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា

    ភ្នំពេញ ៖ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើកឡើង​ថា បច្ចុប្បន្ន​ការ​រីកចម្រើន​នៃ​វិស័យ​ហរិញ្ញវត្ថុ​ដែល​គ្រប​ដណ្តប់​ដោយ​វិស័យ​ធនាគារ ត្រូវ​បាន​ចាត់​ទុក​ថា បាន​ដើរតួនាទី​ស្នូល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ជាតិ និង​កត្តា​ចម្បង​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​សម្រួល​ដល់​​ប្រតិបត្តិការ សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​អោយ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព។
    ជាក់ស្ដែង​ក្នុង​ការ​រីកចម្រើន​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​អាច​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ភាព​ស៊ីជម្រៅ​ផ្នែក​ហរិញ្ញវត្ថុ និង​អន្តរ​ការិយកម្ម​ហរិញ្ញវត្ថុ។

ឧបនាយករដ្ឋមន្ត្រី​គាត ឈន់ ផ្ដល់​អនុសាសន៍​១០ ចំណុច​ដល់​ក្រសួង​វប្បធម៌

    ភ្នំពេញ ៖លោក​គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​តំណាង​សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​ចំនួន១០ ចំណុច​ដល់​ថ្នាក់​ដឹកនាំ​ក៏​ដូចជា​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​សម្រាប់​យក​ទៅ​អនុវត្តន៍​​ត្រី​វិស័យ​បន្ត​ក្នុង​ឆ្នាំ ២០១៤ និង​សម្រាប់​ជា​ពុទ្ធិ​ដើម្បី​ចូលរួម​អោយ​ព្រះរាជាណាចក្រ​កម្ពុជា​ក្លាយ​ជា​ព្រះរាជាណាចក្រ​វប្បធម៌។
    ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៣ និង​បន្ត​ទិសដៅ​ឆ្នាំ ២០១៤ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅ​សាល​សន្និសីទ

ជំនួយ​ការ​ជប៉ុន​តាម​រយះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​និង​ទី​ប្រជុំ​ជន​៩​មាន​ភាណ​ល្អ​ប្រសើរ​ឡើង​

    ភ្នំពេញ៖​ទី​ក្រុង​និង​ទីប្រជុំជន​​ចំនួន​៩​ក្នុង​ខេត្ត​ចំនួន​៨​​​​​បាន​ស្ថិត​​ក្នុង​​គម្រោង​​កសាង​សមត្ថភាព​​​សម្រាប់​ការ​​គ្រប់​គ្រង​​ទី​ក្រុង​​ទី​ប្រជុំ​ជន​​ដែល​កំពុង​​សិក្សា​ស្រាវ​ជ្រាវ​​និង​ស្វែង​រក​​ការ​ប្រឈម​​និង​ដោះ​ស្រាយ​​សំដៅ​លើក​កម្ពស់​​​​​ជីវភាព​​រស់​នៅ​​របស់​ទី​ក្រុង​​និង​ទី​ប្រជុំ​ជន​​​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​​។​
    ​លោក​បណ្ឌិត​ម៉េង​ប៊ុណ្ណារិទ្ធ​អគ្គលេខាធិការ​រង​និង​គណៈកម្មាធិការ​​រៀប​ចំ​ដែន​ដី​និង​នគរោបនីយកម្ម​ថ្នាក់​ជាតិ​និង​ជា​ប្រធាន​គម្រោង​បាន​លើក​ឡើង​ក្នុង​ពិធី​

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ