ផែន​ការ​យុទ្ធសាស្ត្រ

យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា​២០១៤-២០១៨ នឹង​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃ ទី​១៨​កុម្ភៈ​

​   ភ្នំពេញ៖​ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៤-២០១៨ នឹង ត្រូវ សម្ពោធ​ជា​ផ្លូវការ នៅ​វិមាន​សន្តិភាព នា​ថ្ងៃ ទី​១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤​ខាង មុខ​នេះ​ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា ដោយមាន ការចូលរួម ពី សំណាក់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​គ្រឹះស្ថាន​ សិក្សា​សាធារណៈ និង​ឯកជន​ទីប្រឹក្សា​ជាតិ និង​អន្តរជាតិ​ព្រមទាំង​តំណាង ដៃគូ​អភិវឌ្ឍ​សំខាន់ៗ ប្រចាំ​កម្ពុជា​។​    សេចក្ដីជូនដំណឹង​របស់​​អភិក្រម គ្របដណ្ដប់​លើ​វិស័យ​ពាណិជ្ជកម្ម​បាន ឱ្យ​ដឹង​ថា ការសិក្សា និង​ផែនទី​បង្ហាញ ផ្លូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជ កម្ម​កម្ពុជា (CTIS 2០14-2០18)

សិទ្ធ​ទទួល​បាន​យុត្តិធម៌​គឺ​ជា​បញ្ហា​អាទិភាព​

  ភ្នំពេញ៖​ប្រធាន​គណៈ​មេធាវី​កម្ពុជា​​បាន​អះអាង​ថា​​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​គឺជា​បញ្ហា​អាទិភាព​ដ៏​មាន​សារសំខាន់​បំផុត។​
    ការ​អះអាង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​​បិទ​សន្និសីទ​​រយៈ​ពេល​២​ថ្ងៃ​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​​នៅ​អាស៊ី​​កាល​ពី​រសៀល​ថ្ងៃ​ទី​១១​​ខែ​កុម្ភៈ​​ឆ្នាំ​២០១៤​ដែល​សន្និសីទ​​នេះ​រៀប​ចំឡើង​​ដោយ​គណៈ​មេធាវី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​សហ​ការ​ជា​មួយ​សហ​ព័ន្ធ​​គណៈ​មេធាវី​ប្រទេស​ជប៉ុន​​និង​​មាន​ការ​​ឧបត្ថម្ភ​ពី​អង្គការ​​JICA។
    លោក​ប៊ុន​ហុន​ប្រធាន​គណៈ​មេធាវី​កម្ពុជា​បាន​ថ្លែង​ថា​សិទ្ធិ​​ទទួល​បាន​យុត្តិ​ធម៌​គឺ​ជា​បញ្ហា​អាទិភាព​ដ៏​មាន​សារ​សំខាន់​បំផុត​​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​​អង្គការ​​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​

ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍ

   ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​បាន អះអាង​ថា នៅ​ដើម​ខែ​មិនា ឆ្នាំ ២០១៤ នេះ​ក្រសួង​ ពាណិជ្ជកម្ម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​​តំបន់​ត្រីកោណ​អភិវឌ្ឍ​កម្ពុជា វៀតណាម ឡាវ។ ពិព័រណ៍​នេះ គ្រោង​នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ ទី ១ ដល់​ថ្ងៃ​ទី ៣ ខែ មិនា ឆ្នាំ ២០១៤ នៅ​មជ្ឈមណ្ឌល​កីឡា ទីក្រុង​ក្រចេះ ខេត្ត​ក្រចេះ។
    ប្រភព​ដដែល​បាន​អោយ​ដឹង​ថា គោលបំណង​នៅ​ក្នុង ការ​រៀបចំ​ពិព័រណ៍​នេះ​គឺ​ដើម្បី​គាំទ្រ និង​បង្ហាញ​អំពី​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ផ្ដល់​ឱកាស​អោយ​ធុរជន​

​ឆ្នាំ​២០១៤​ធនាគារ​ជាតិ​ដាក់​ចេញ​វិធាន​ការ​ថ្មី​ក្នុង​ការ​ពង្រឹង​ការ​ទូទាត់​និង​ការ​ត្រួត​ពិនិត្យ​​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​សម្រាប់​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​

​   ភ្នំពេញ៖​មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា​​ដើម្បី​ពង្រឹង​សុវត្ថិភាព​​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ឲ្យ​ស្រប​តាម​ការ​រីក​ចំរើន​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​​នា​ពេល​បច្ចុប្បន្ន​​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​និង​វិធីសាស្ត្រ​ថ្មីៗ​សម្រាប់​អភិវឌ្ឍ​ការងារ​​ប្រកប​ដោយ​សុវត្ថិភាព​ដែល​បាន​ធ្វើ​​បច្ចុប្បន្ន​កម្ម​​ប្រព័ន្ធ​វិភាគ​​របាយការណ៍​របស់​ខ្លួន​​ទៅ​តាម​ប្រព័ន្ធ​ត្រួតពិនិត្យ​​លើ​ឯកសារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​​
    ក្នុង​ពិធី​បិទ​​សន្និបាត​បូក​សរុប​ប្រចាំ​ឆ្នាំ​​២០១៣​​និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៤​​កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​លោក​ជា​ចាន់​តូ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​​លើក​ឡើង​ថា​​សុវត្ថិភាព​​នៃ​ប្រព័ន្ធ​ធនាគារ​​គឺ​ជា​អាទិភាព​ដែល​យើង​ត្រូវ​ពង្រឹង​ជាប់​ជា​ប្រចាំ​តាម​រយៈ​ការ​ដាក់​នូវ​វិធាន​ការ​ទាំង​ផ្នែក​​ម៉ាក្រូ​និង​មីក្រូ

ក្រសួង​ចំនួន​បី​គ្រោង​ផលិត​ផែនទី​ប្រើ​រួម​កំណត់​ព្រំប្រទល់​ប្រើប្រាស់​ដី​ឱ្យ​ច្បាស់លាស់​

    ភ្នំពេញ៖ ក្រសួង​ចំនួន​៣ មាន ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន កាលពី ដើម​សប្ដាហ៍​ទី​១ ខែ កុម្ភៈ​នេះ បាន​រិះរក មតិ​ឯកភាព គ្នា​មួយ ដើម្បី​ធ្វើ​ផែនទីដី​រក ទិន្នន័យ​កំណត់​ព្រំប្រទល់​ដី​ណា​ដី​រដ្ឋ ដី​ណា​ដី​កសិកម្ម ដី​ព្រៃ ដី​ព្រៃ​សម្បទាន ដី​ឧទ្យាន ដី​គម្រប​ព្រៃឈើ ដី ព្រៃ​សហគមន៍​ឲ្យបាន​ច្បាស់លាស់ សម្រាប់​ឱ្យ ក្រសួង​នីមួយៗ​ងាយស្រួល​គ្រប់គ្រង ដោយ​ឯកភាព គ្នា​ប្រើ​ផែនទី​តែមួយ​។​
    ក្នុង ឱកាស​ប្រជុំ​នៅ​ទីស្ដីការ ក្រសួង​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុន លឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរោបនីយកម្ម ​និង​សំណង់

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ