ផែន​ការ​យុទ្ធសាស្ត្រ

​រដ្ឋសភា​កម្ពុជា-កូត​ឌីវ័រ​និង​ចុះ​អនុស្សរណៈ​​​កិច្ច​​សហប្រតិបត្តិការ​​វិស័យ​​​នីតិ បញ្ញត្តិ

   ភ្នំពេញ៖ ​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​​​បាន​ជួប​ពិភាក្សា​ការងារ​​​ទ្វេភាគី​ជា​មួយ​លោក​សូរ៉ូគីង បាហ្វូ រីហ្គូលូមេ​ ប្រធាន​រដ្ឋសភា​​ នៃ​សាធារណៈ​រដ្ឋ​កូត​ឌីវ័រ​​ នៅ​វិមាន​រដ្ឋសភា​កូត​ឌីវ័រ​​ក្នុង​ទី​ក្រុង​​​អាបីហ្សង់​​កាលពី​ថ្ងៃ​ទី​៧​​ខែ​មីនា ​ឆ្នាំ ២០១៤​ ។
    តាម​ប្រភព​ព័ត៌មាន​មន្ត្រី​​រដ្ឋសភា​ បាន​​ឲ្យ​ដឹង​ថា​​ នៅ​​​ក្នុង​ជំនួប​ទ្វេភាគី​​​នោះ​សម្ដេច​ ហេង​ សំរិន​  និង​លោក​  សូរ៉ូគីង​បាហ្វូរី បាន​ឯក​ភាព​គ្នា​នឹង​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​​​រួម​រវាង​​រដ្ឋសភា​នៃ​ប្រទេស​​ទាំង​ពីរ​ ។

​​រដ្ឋ​លេខាធិការ​​ក្រសួង​មហា​ផ្ទៃ​កសាង​សមត្ថភាព​ស្ត្រី​ជា​គន្លឹះ​​សំខាន់​ដើម្បី​យកឈ្នះ​​ភាព​ក្រីក្រ​​

    ភ្នំពេញ៖​​រដ្ឋលេខាធិការ​​នៃ​ក្រសួង​មហា​ផ្ទៃ​​លោក​​ស្រី​ជូ​ប៊ុន​អេង​បាន​​លើក​ឡើង​ថា​"​ភាព​ក្រីក្រ​គឺ​ជា​ឧបសគ្គ​​គន្លឹះ​​មួយ​​​ចំពោះ​សិទ្ធ​មនុស្ស​។​ជា​ជំហាន​​គន្លឹះ​ដើម្បី​​ឈាន​ទៅ​​យក​​ឈ្នះ​​លើ​ភាព​​ក្រីក្រ​​ការ​រក​សាង​សមត្ថភាព​ស្ត្រី​ជា​កត្តា​មិន​អាច​ខ្វះ​បាន​​។​បដិសេធ​ស្ត្រី​មិន​ឲ្យ​មាន​សិទ្ធ​​និង​​ឱកាស​​​​រៀន​សូត្រ​មាន​ការ​ដាក់​ស្ត្រី​នៅ​​ក្នុង​ទ្រុង​​នៃ​ភាព​ឈឺ​ចាប់​​និង​​អាប់ឱន​​​​ដែល​នាំ​ទៅ​រក​ការ​ផ្ដាច់​ចេញ
​​ពី​ទី​ផ្សារ​​ការ​ងារ​​និង​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​សង្គម​។​​ហេតុ​នេះ​ស្ត្រី​គួរ​តែ​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់​ក្នុង​​ព្រឹត្តិការណ៍​​រៀន​សូត្រ​នានា"។​

កូរ៉េ​ផ្ដល់​ជំនួយឥតសំណង​ដល់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​

    ភ្នំពេញ៖  ក្រសួង​សេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ​ បាន​ឱ្យ​ដឹង​ថា ​សាធារណរដ្ឋ​កូរ៉េ ​បាន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ ឥត​​សំណង​ ចំនួន ២,៥ លាន​ដុល្លារ អាមេរិក ​សម្រាប់​​យក​ទៅ​អនុវត្ត គម្រោង​ការ​ប្រតិ​ប​ត្ដិ និង​អភិវឌ្ឍ​ផ្សារ ​មូល
​បត្រ​កម្ពុជា​ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ ២០១៥​។​​
     ​កិច្ចព្រមព្រៀង​ស្ដីពី​ការផ្ដល់ ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ បាន​ចុះហត្ថលេខា​ដោយ​លោកស្រី​​ងួន សុខា រដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Kaek Sook Hee តំណាង​ទីភ្នាក់ងារ KOICA ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ ទី​២១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១​៤​នេះ នៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ក្រសួង​ការងារ​គ្រោង​នឹង​បង្កើត​យន្ត​ការ​​ថ្មី​សម្រាប់​ទប់​ស្កាត់​ជន​ខិល​ខូច​​ឆបោក​ពលករ​

    ​ភ្នំពេញ​៖​បន្ទាប់​ពី​ពលករ​កម្ពុជា​ទទួល​នូវ​ការ​ចាញ់​បោក​​ជន​ខិល​ខូច​ជា​បន្ត​បន្ទាប់​​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​​នេះ​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​កំពុង​មាន​វិធាន​ការ​ថ្មី​​មួយ​​ដើម្បី​ទប់​ស្កាត់​ពី​ការ​ឆបោក​​ពី​ជន​ខិល​ខូច​​​សំដៅ​ជួយ​ពលករ​កុំ​ឲ្យ​ទទួល​រង​គ្រោះ​​បន្ត​ទៅ​ទៀត​​។​ក្រៅ​ពី​​នេះ​ក្រសួង​​ការ​ងារ​​ក៏​គ្រោង​និង​បង្កើន​​គុណភាព​នៃ​ការ​ផ្ដល់​សេវា​​ឲ្យ​បាន​ល្អ​​ប្រសើរ​ដល់​អ្នក​ទទួល​​សេវា​​ចេញ​ទៅ​បំពេញ​ការ​ងារ​​នៅ​ក្រៅ​ប្រទេស​​ថែម​ទៀត។
    លោក​អិន​សំហេងរដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​​និង​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ​​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​​ជា​មួយ​លោក​ស្រី​ហូ​ណូន​​​ប្រធាន​គណៈកម្មាធិការ ទី​៨​​នៃ​​រដ្ឋ​សភា​​នៅ​ទី​ស្ដី​ការ​ក្រសួង​​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​

ការ​នាំ​ចេញ​កង់​របស់​ប្រទេស​កម្ពុជា​​ឆ្នាំ​២០១៣​មាន​តម្លៃ​ជាង​$​៣០០​លាន​

   ​ភ្នំពេញ​៖​កម្ពុជា​​បាន​នាំ​ចេញ​កង់​មាន​តម្លៃ​​ជាង​៣​០០​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​មុន​​ដែល​ភាគ​ច្រើន​​នៃ​ផលិត​ផល​​នេះ​ត្រូវ​បាន​នាំ​ចេញ​​ទៅ​លក់​នៅ​ទី​ផ្សារ​អឺរ៉ុប​​ជា​ទី​​ដែល​ការ​ប្រើ​ប្រាស់​កង់​មាន​ការ​ពេញ​និយម​ខណៈ​ការ​នាំ​ចូល​ពី​កម្ពុជា​​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​​គយ។
    ​ថ្លែង​ក្នុង​ការ​សម្ពោធ​ជា​ផ្លូវ​ការ​​​នៃ​យុទ្ធ​សាស្ត្រ​​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៣- ២០១៤​​នៅ​វិមាន​សន្តិភាព​​កាល​ពី​ម្សិល​មិញ​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​លើក​ឡើង​​ថា​កម្ពុជា​​បាន​រក្សា​កំណើន​​នាំ​ចេញផលិត​ផល​​ទៅ​ទីផ្សារ​​អន្តរ​ជាតិ​​បាន​ល្អ​ហើយ​បន្ថែម​ពី​ការ​នាំ​ចេញ​​ផលិត​ផល​​សំលៀក​បំពាក់​កម្ពុជា​​ក៏​​កំពុង​នាំ​ចេញ​ផលិតផល​ថ្មីៗ​ជា​​ច្រើន​ដូច​ជា​ស្បែក​ជើង​​គ្រឿង​អេឡិចត្រូនិក​អង្ករ​កៅស៊ូ​ទោ​ចក្រយាន​ជា​ដើម​។​

Pages

Subscribe to ផែន​ការ​យុទ្ធសាស្ត្រ