Social Exclusion

សារ​របស់​ទូត​អាមេរិក​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​

       ភ្នំពេញ: នៅក្នុង​ឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ​២៥៥៩ ដែល​នឹង​ប្រ​ព្រឹ​ត្ដ ទៅ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ លោក​ឯកអគ្គរដ្ឋទូត​របស់ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន ចេញ​សារ​អបអរ​មួយ​កាលពី​ថ្ងៃទី​៨ ខែមេសា ហើយ​សារ​នោះ​ត្រូវបាន បង្ហោះ​នៅក្នុង​វេ​ប​សាយ​កាលពី​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៥ ។​

ICT4D​៖ ​បណ្ដាញ​​សង្គម​​គឺ​ជា​​មធ្យោបាយ​​សំខាន់​​សម្រាប់​​ធ្វើ​​ឲ្យ​​មាន​​តម្លាភាព​ ​និង​​ប្រឆាំង​​អំពើ​​ពុករលួយ​​

    រាជធានី​ភ្នំពេញ​៖ បណ្ដាញ​សង្គម​ ជា​ពិសេស​ហ្វេសបុក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មធ្យោបាយ​បញ្ជូន​ព័ត៌មាន​លឿន​បំផុត​ពី​មនុស្ស​ម្នាក់​ៗ​ទៅ​មនុស្ស​ម្នាក់ទៀត​ បច្ចុប្បន្ន​នេះ​មិន​មែន​តែ​ប្រជាជន​សាមញ្ញ​ទេ សូម្បី​អង្គភាព​រដ្ឋាភិបាល​ជា​ច្រើន​ក៏​បាន​ចាប់​អារម្មណ៍​ប្រើប្រាស់​បណ្ដាញមួយ​​នេះ ​ដើម្បី​បញ្ជូន​ព័ត៌មាន​ពិតៗ ​ប្រកប​ដោយ​​តម្លាភាព​ ទៅ​កាន់​អ្នក​កាសែត​ និង​សាធារណៈ​ជន​ផងដែរ។ 

លិខិតឆ្លងដែន​គំរូ​ថ្មី​មាន​សុពលភាព​១០​ឆ្នាំ តម្លៃ​១០០​ដុល្លារ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៥​កក្កដា​,កុមារ​អាយុ​ក្រោម​៥​ ឆ្នាំ ត្រូវ​ធ្វើ លិខិតឆ្លងដែន តម្លៃ​៨០​ដុល្លារ

    ភ្នំពេញ៖​ប៉ូលិស​របស់​ក្រសួង មហាផ្ទៃ បាន​អនុវត្ត​ធ្វើ​លិខិត​ឆ្លងដែន គំរូ​ថ្មី​ប្រភេទ​លិខិតឆ្លងដែន​អេឡិចត្រូនិក ដោយ​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០១៤ តទៅ ។
​    ​លិខិតឆ្លងដែន​ថ្មី​នោះ មាន សុពលភាព ១០​ឆ្នាំ តម្លៃ​១០០​ដុល្លារ ។ ចំណែក​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ក៏​ត្រូវ ប៉ូលិស​តម្រូវ​ឱ្យ​ធ្វើ​លិខិត​ឆ្លងដែន ដោយ លែង​អនុញ្ញាត​ឱ្យ​បិទ​រូបថត​ក្នុង​លិខិត ឆ្លងដែន​របស់​ឪពុកម្ដាយ ឬ​អាណា​ព្យាបាល​ទៀតហើយ ។

យុទ្ធនាការ​​ពហុ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដើម្បី​លើក​កម្ពស់​​​ការ​ចូល​រួម​​​របស់​យុវជន​​ក្នុង​ជីវៈ​ភាព​សង្គម

​    យុទ្ធនាការ​ពហុ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ថ្មី​ ដែល​មាន​ឈ្មោះ​​ថា «​ឡូយ​៩​» នឹង​ត្រូវ​បាន​គេ​ប្រកាស​ផ្សព្វផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​ វិទ្យុ​ និង​ប្រព័ន្ធ​អ៊ិនធឺណិត​ ចាប់​​​ថ្ងៃ​ទី ១៥ ខែ មករា​ ​ឆ្នាំ​២០១២​នេះ​ទៅ​។​ដោយ​មាន​គោល​ដៅ​តម្រង់​ទៅ​រក​យុវជន​ក្នុង​វ័យ​ពី​ ១៥ ទៅ​២៤ ឆ្នាំ កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​​​នឹង​មាន​បញ្ចូល​​កម្មវិធី​កម្សាន្ត​ជា​មួយ​ កម្មវិធី​អប់រំ​ ​ដើម្បី​ជ្រាប​ជា​​ព័ត៌មាន​ដល់​យុវជន​​​អំពី​ឱកាស​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​​នានា​ក្នុង​ប្រទេស​កម្ពុជា​។ ​​យុទ្ធនាការ​នេះ​នឹង​ផ្ដល់​ឱកាស​​ជា​ច្រើន​​ដល់​យុវជន​​ឲ្យ​បាន​ចូល​រួម​​ដោយ​ផ្ទាល់​ ក្នុង​

Subscribe to Social Exclusion