អំណាច

អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ប្រកាសថា​មន្ដ្រីរាជការ តុលាការ ,កងកម្លាំងប្រដាប់អាវុធ ខេត្ដ​កំពង់ធំ កំពុង​ជាប់​ពីបទ​ពុករលួយ ១៧ ចំណុច​

    កំពង់ធំ: អង្គភាព​ប្រឆាំង​អំពើ ពុករលួយ បានប្រកាសថា មន្ដ្រីរាជការ តុលាការ កងកម្លាំងប្រដាប់អាវុធ​ខេត្ដ កំពង់ធំ កំពុង​ជាប់​បទ​ពុករលួយ ១៧ ចំណុច ដែល​ការប្រកាស​នេះ ស្ថាប័ន មួយ​នេះ​អះអាងថា ជាការ​កេះ​ខ្នង​ប្រាប់ ជាមុន និង​ព្រមាន​ត្រង់ៗ​ដល់​មន្ដ្រី​ដែល ធ្លាប់​ខិលខូច​ឱ្យ​ឆាប់​ដកខ្លួន​ជាបន្ទាន់ ចេញពី​អ្វីដែល​គេ​ហៅថា​ជា​អំពើ​ពុក រលួយ​នោះ ។​

ប្រជាជននិយាយពីការយកតម្លៃលើសរបស់អង្គភាពមួយចំនួននៅខេត្តបាត់ដំបង

     បាត់ដំបង ៖ប្រជាជនជាច្រើននាក់មកពីស្រុកសង្កែស្រុកឯកភ្នំនិងក្រុងបាត់ដំបងបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគាត់លើការយកតម្លៃសេវាសាធារណៈលើសរបស់អង្គភាពអគ្គិសនីរដ្ឋាករ ទឹក ការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រមរណភាព សេវាព្យាបាលជំងឺ។ ក៏បង្ហាញពីកង្វល់លើបញ្ហាជលផលកាំកុងត្រូល ពន្ធដារ សុរិយោដី សាធារណការជាដើមដែលពួកគាត់យល់ថាជាការធ្វើមិនត្រឹមត្រូវ ។

បញ្ហាទាំងនេះបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០១៤នៅសាលមហោស្រពស្ទឹងសង្កែពីរសៀលថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៤។

រដ្ឋសភា​ប្រកាស​ជ្រើសរើស​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ​

​   ភ្នំពេញ: អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានប្រកាសថា រដ្ឋសភា​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​នឹងធ្វើ​ការ​ជ្រើស តាំង​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ ចៅក្រម​មួយរូប​លើកទីមួយ ។​

គណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម​សន្យា​បន្ដ​ជួយ​កាកបាទក្រហមកម្ពុជា​៣០​ឆ្នាំ​ទៀត​ ​

ភ្នំពេញ: គណៈកម្មាធិការ អន្ដរជាតិ​កាកបាទក្រហម (ICRC) បាន សន្យាថា នឹង​បន្ដ​សហការ​ជា​ដៃគូ​ជា មួយ​កាកបាទក្រហមកម្ពុជា ក្នុង​រយៈ ពេល​៣០​ឆ្នាំ​ទៅមុខទៀត ខណៈពេល ដែល​ភាគី​ទាំងពីរ បានធ្វើ​កិច្ចការងារ បាន​យ៉ាង​ល្អ​ជាមួយគ្នា និង​ទទួលបាន ជោគជ័យ​កន្លងមកនេះ ។ សម្ដេច​កិ​ត្ដិ ព្រឹទ្ធ​បណ្ឌិត បាន​សម្ដែង​ការអបអរ សាទរ ចំពោះ​បញ្ហា​ខាងលើនេះ ហើយ អំពាវនាវ​ដល់ ICRC បើទោះបីជា​ទៅ ជួយ​ប្រទេស​ណាក៏ដោយ ក៏​គួរ​គិត ដល់​កាកបាទក្រហមកម្ពុជា​ផងដែរ ។​

ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា"​យុវជន​មាន​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​ចលនា​កាយឫទ្ធិ​គ្មាន​​យុវជន​គឺ​គ្មាន​កាយឫទ្ធិ​"​

     ភ្នំពេញ៖​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​សុខ​អាន​​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​ការ​គណៈ​រដ្ឋ​មន្ត្រី​និង​ជា​​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា​ក្រុម​មនុស្ស​ពេញ​វ័យ​​ត្រូវ​ចូល​រួម​ជួយ​​ដល់​ក្រុម​កាយឫទ្ធិ​ដែល​ជា​មនុស្ស​ជំនាន់​ក្រោយ​​ដើម្បី​បំពេញ​​ការ​ងារ​ក្នុង​សង្គម​​ឲ្យ​កាន់​តែ​បាន​ល្អ​​ប្រសើរ​​ឡើង​​បើ​គ្មាន​យុវជន​ចូល​រួម​​ក្នុង​​កាយឫទ្ធិ​ទេ​ក៏​គ្មាន​​​​​ចលនា​កាយឫទ្ធិ​​ដែរ។​នៅ​ក្នុង​ប្រទេស​នីមួយៗ​មនុស្ស​ចាស់​ពេញ​វ័យ​ត្រូវ​ចូល​រួម​ជួយ​ដ៏​កាយឫទ្ធិ​ឲ្យ​មាន​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សង្គម​​ជាតិ។​

Pages

Subscribe to អំណាច