អំណាច

​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​​ការ​ប្រជុំ​​​ពិភាក្សា​នូវ​សេចក្ដី​ព្រាង​​ច្បាប់​​ស្ដី​ពី​ផ្លូវ​​ថ្នល់​​ជា​មួយ​គណៈ​កម្មការ​ទី​៩​​នៃ​រដ្ឋសភា​

   ភ្នំពេញ៖ ​មន្ត្រី​ក្រសួង​បាន​ឲ្យ​ដឹង​ថា​​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គណៈប្រតិភូ​ក្រសួង​សាធារណ​ការ​​​នឹង​ដឹក​ជញ្ជូន​ ​ដឹក​នាំ​ដោយ​លោក​រដ្ឋមន្ត្រី​ ត្រាំ អ៊ីវតឹក​ បាន​ចូល​រួម​ប្រជុំ​ពិនិត្យ​ និង​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​​ជា​មួយ​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​​ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម រ៉ែ ថាមពល​ ពាណិជ្ជកម្ម​​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម និង​សំណង់​ដែល​ដឹក​​នាំ​ដោយ​លោក​ស្រី​ និន​ ​សាផុន ​​ប្រធាន​គណៈកម្មការ​​ទី​៩​​ នៃ​​រដ្ឋសភា​នៅ​វិមាន​រដ្ឋសភា​។

​កំណែ​ទម្រង់​ប្រព័ន្ធ​​តុលាការ​​​ជា​មូលដ្ឋាន​ នាំ​ឲ្យ​​​​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​​ប្រកាន់​​ខ្ជាប់​នូវ​​វិជ្ជាជីវៈ​

    ភ្នំពេញ៖ ​ប្រធាន​តុលាការ​កំពូល​​បាន​អះអាង​​​ថា ការ​​​ធ្វើ​កំណែ​ទម្រង់​ច្បាប់​​និង​ប្រព័ន្ធ​យុត្តិធម៌​​នៅ​កម្ពុជា​ ដែល​ជា​​ផែន​ការ​យុទ្ធសាស្ត្រ​​​​របស់​រាជ​រដ្ឋាភិបាល​​ក៏​​ដូច​ជា​ក្រសួង​យុត្តិធម៌​ កំពុង​តែ​​ដំណើរ​ការ​នា​ពេល​នេះ​ ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​​យុត្តិធម៌​និង​ច្បាប់​​កាន់​តែ​ប្រសើរ​ឡើង​ដែល​អាច​ធ្វើ​ឲ្យ​ចៅក្រម​​ និង​ព្រះ​រាជ​អាជ្ញា​​​ប្រកប​មុខ​វិជ្ជាជីវៈ​​​ទទួល​ការ​ខុស​ត្រូវ​ខ្ពស់​ និង​សុច្ចរិត​​ភាព​​ទាំង​ក្នុង​ដំណើរ​ក្ដី​ ក៏​ដូច​ជា​ការ​​​សម្រេច​​ក្ដី​ ។

អាល្លឺម៉ង់​និង​សហការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​

   ភ្នំពេញ៖​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​ពី​សុច្ឆន្ទៈ​ក្នុង​​ការ​ចូល​រួម​​បន្ត​ទៀត​ស្ដី​ពី​សហ​ប្រតិបត្តិការ​​ជា​មួយ​​ក្រសួង​យុត្តិធម៌​​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​​ច្បាប់​​និង​​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​​ក្រោយ​ពី​​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​យុត្តិធម៌​​ត្រូវ​បាន​រំលាយ​ហើយ​បាន​ប្រគល់​ឲ្យ​ក្រសួង​​យុត្តិ​ធម៌​​ជា​អ្នក​គ្រប់​គ្រង​វិញ​នោះ។
    ជំហរ​របស់​ប្រទេស​អាល្លឺម៉ង់​​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​លោក​Jonchim Baron von Marschall ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​អាល្លឺម៉ង់​​ប្រចាំ​ប្រទេស​កម្ពុជា​​ចូល​ជួប​សវនា​ការ​​ងារ​​​ជា​មួយ​​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​​នៅ​ទី​ស្ដី​ការ​​ក្រសួង​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​១៩​ខែ​មីនា​ឆ្នាំ​២០១៤​។

ក្រសួងពាណិជ្ជកម្ម ដាក់​កំហិត​ឲ្យ អ្នក​នាំចេញ​អង្ករ គោរព​ក្រម​សីលធម៌

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ​និង​វិស័យ​ឯកជន​ផ្នែក​នាំ​អង្ករ​ចេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​ ស្ដីពី​ការ ​ក្រម​សីលធម៌​ ក្នុង​វិស័យ​ឧស្សាហកម្ម​ស្រូវ និង​អង្ករ​កម្ពុជា ​ដើម្បី​ធានា​ឲ្យ​បាន​ថា ​អង្ករ​កម្ពុជា ​ដែល​បាន​នាំ​ចេញ​ទៅ​បរទេស ​គឺ​មាន​ប្រភព​នៅ​កម្ពុជា​ពិតៗ​ មិន​បាន​ក្លែង​បន្លំ​ឡើយ។​
សេចក្ដី​ប្រកាស​ព័ត៌មាន​ រួម​រវាង​សមាគម​ អ្នក​នាំ​ចេញ​អង្ករ​ចេញ​ និង​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ​ឲ្យ​ដឹង​ថា ​គោល​បំណង​នៃ​ កិច្ច​ព្រមព្រៀង​នេះ​ គឺ​ដើម្បី​ធានា​ដល់​ ការ​ប្រតិបត្តិការ​ប្រកប ​ខ្ជាប់ខ្ជួន​របស់​អ្នក​នាំ​ចេញ​អង្ករ ​ទាំងអស់​ទាក់ទង​នឹង​ប្រភព​ដើម​ អង្ករ​នាំ​ចេញ​កម្ពុជា។​

Pages

Subscribe to អំណាច