អំណាច

រដ្ឋសភា​អនុម័ត​​ច្បាប់​ស្ដី​ពី​​ការ​រៀប​ចំ​អង្គការ​​តុលាការ​បាន​ពី​ជំពូក​

    ភ្នំពេញ៖​ រដ្ឋសភា​បាន​សម្រេច​​អនុម័ត​​ពីរ​ជំពូក​ក្នុង​ចំណោម​៨​ជំពូក​​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​​រៀបចំ​អង្គការ​​តុលាការ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២១​ខែ​ឧសភា​ចំណែក​​៦​ជំពូក​ទៀត​​នឹង​លើក​ទៅ​ពិភាក្សា​និង​អនុម័ត​​បន្ត​​នៅ​ថ្ងៃ​​ទី​២២​​ឧសភា​​។​ជំពូក​​ទាំង​ពីរ​នេះ​​​បាន​ត្រូវ​អនុម័ត​​ដោយ​សំឡេង​​គាំទ្រ​ចំនួន​៦៥​នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំង​មូល។

​រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ​ស្ដី​អំពី​លំនៅឋាន​

    ភ្នំពេញ​៖​​ រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​​សេចក្ដី​ព្រាង​គោល​នយោបាយ​​ជាតិ​ស្ដី​អំពី​លំនៅឋាន​​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ និង​​ក្រីក្រ​​ខណៈ​​ដែល​គេ​​ប៉ាន់​ប្រមាណ​ថា​ កម្ពុជា​អាច​ត្រូវ​ការ​លំ​នៅ​ឋាន​​ថ្មី​១,១​លាន​បន្ថែម ទៀត​​នៅ​ឆ្នាំ​២០៣០​​ដោយ​មិន​រាប់​បញ្ចូល​​​លំនៅឋាន​បច្ចុប្បន្ន​។

ការ​ចុះ​បញ្ជី​ស្ថាបត្យករ​គឺ​ជា​កិច្ច​សំខាន់​ដើម្បី​ព្យាករណ៍​ដឹង​ពី​ បរិមាណ​និង​គុណភាព​ធនធាន​បញ្ញា​នៃ​ស្ថាបត្យករ​សម្រាប់​បំពេញ​តម្រូវការ​ សេដ្ឋកិច្ច​ សង្គម

    ភ្នំពេញ ​៖​ ការ​ចុះបញ្ជី​ស្ថាបត្យករ​គឺជា​កិច្ច​សំខាន់​ ដើម្បី​ឲ្យ​យើង​អាច​ព្យាករណ៍​ដឹង​ពី​បរិមាណ​និង​គុណភាព​ ធនធាន​បញ្ញា​នៃ​ស្ថាបត្យករ​ សម្រាប់​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​ សង្គម​ ហើយ​អាច​ឲ្យ​ដឹង​នូវ​ចំណុច​ខ្វះខាត​នានា​ដែល​ត្រូវ​កែលំអ​បំពេញបន្ថែម។
    ការអភិវឌ្ឍន៍ ​សមត្ថភាព​ជំនាញ​ជា​កាតព្វកិច្ច​ចំបង​មួយទៀត​ដែល​ស្ថាបត្យករ​ត្រូវតែ​បំពេញ​ បន្ថែម​ព្រោះ​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​មាន​ការវិវត្តន៍​រីកចម្រើន​ឥត​ឈប់ឈរ ​តម្រូវ​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​ស្ថាបត្យករ​ត្រូវធ្វើ​ផែនការ​ចូលរួម​ បណ្តុះបណ្តាល​បន្ត​ទៀត​ឲ្យ​បាន​សមស្រប​ និង​ទាន់​ពេល​វេលា។

រដ្ឋសភា​អនុម័ត​ច្បាប់​ស្តីពី​លិខិត​សន្យា​ទូទាត់​របស់​រដ្ឋ​ឲ្យ​ក្រុមហ៊ុន ស៊ី​ធី​លុម អេស​អេ បារាំង វិនិយោគ​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​

    ភ្នំពេញ ៖ សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​លិខិតសន្យា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ស៊ី​ធី​លុម អេស​អេស បារាំង​សម្រាប់​គម្រោង​វិនិយោគ​សាងសង់ ផ្ទេរ និង​ប្រតិបត្តិ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​បំភ្លឺ​សាធារណៈ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​គាំទ្រ​ដោយ​លើក​ដៃ ៦៥ លើ​៦៥​សម្លេង នៃ​វត្តមាន​សមាជិក​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​២ នីតិកាល​ទី​៥ ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​។​

កម្ពុជា និង​ឥណ្ឌូនេស៊ី​ប្តេជ្ញា​សហការ​ទប់​ស្កាត់​ប្រឆាំង​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន

    ភ្នំពេញ ៖ មន្ត្រី​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី តាម​រយៈ​ស្ថាន​ទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​ និង​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ដូចគ្នា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ ប្រទេស​កម្ពុជា ​ដើម្បី​បង្កើន​ការ​ទប់​ស្កាត់​ប្រឆាំង​បទ​ល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន និង​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស ទំនិញ​ខុស​ច្បាប់ និង​ការពារ​សន្តិសុខ​ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ពលរដ្ឋ​របស់​អាស៊ាន​ទាំង​មូល​មាន​សន្តិសុខ​ល្អ​ប្រសើរ។

Pages

Subscribe to អំណាច