ក្រពះ​ជ្រូក​ឆា​ផ្សិត​ខ្មៅ

*គ្រឿង​ផ្សំ

ក្រពះ​ជ្រូក​ ៣៧០​ ក្រាម​ ផ្សិត​ខ្មៅ​ ១០០​ ក្រាម​ ជីរនាងវង​ ៣​ ត្រួយ។

*គ្រឿង​បំពង​យក​ក្លិន​ឈ្ងុយ

ខ្ញី​បន្ទះ​ ២០​ ក្រាម​ ម្ទេសប្លោក​ទុំ​មួយ​ចំហៀង​ ខ្ទឹម​បារាំង​ ៣០​ ក្រាម។

*គ្រឿង​ផ្សំ​រស​ជាតិ

ប្រេង​ល្ង​ខ្មៅ​ ២​ ស្លាបព្រាបាយ​ ទឹក​ស៊ីអ៊ីវ​ប្រេង​ខ្យង​ និង​ទឹក​ម្ទេស​ខាប់​មួយ​មុខ​ ១​ ស្លាបព្រាបាយ​ ស្រា​ និង​ស្ករ​ មួយ​មុខ​ ១​ ស្លាបព្រាបាយ​ ស្រា​ និង​ ស្ករ​ មួយ​មុខ​ៗ​ ២​ ស្លាបព្រាបាយ​ ម្សៅ​ខ្លឹម​ស​កន្លះ​ស្លាបព្រាកាហ្វេ​ ទឹក​ម្សៅ​ឆា​ ១​ ស្លាបព្រាបាយ​ និង​ម្សៅ​ស៊ុបខ្នរ​ ១​ ស្លាបព្រាកាហ្វេ។

*វិធី​ធ្វើ

១-​ ខ្វេះ​ស្នូល​ និង​គ្រាប់​ម្ទេស​ប្លោក​ចេញ​ និង​ហាន់​ជា​ចំណិតៗ​ ខ្ទឹម​បារាំង​ ខ្ញី​ហាន់​ជា​សរសៃ​តូចៗ​ ជីរ​នាង​វង​លាង​ទឹក​ឲ្យ​ស្អាត​ទុក​ប្រើការ។

២-​ ផ្សិត​ខ្មៅ​ត្រាំ​ទឹក​មួយ​ស្របក់​ ហើយ​ហាន់​ជា​ចំណិតៗ​ និង​យក​ទៅ​ស្រុស​នឹង​ទឹក​ក្ដៅ​រួច​ហើយ​ហាន់​ជា​ចម្រៀកៗ​ទុក​ប្រើ​ការ។

៣-​ ចាក់​ប្រេង​ល្ង​ខ្មៅ​ចូល​ និង​ ដាក់​គ្រឿង​បំពង​យក​ក្លិន​ឈ្ងុយ​ ទើប​ចាក់​ក្រពះ​ជ្រូក​ និង​ផ្សិត​ខ្មៅ​ចូល​ ឆា​ត្រឡប់​ចុះ​ឡើង​ ទើប​ចាក់​ទឹក​ស៊ីអ៊ីវ​ ប្រេង​ខ្យង​ ទឹក​ម្ទេស​ខាប់​ និង​ ទឹក​មួយ​ចាន​ចង្កឹះ​ ស្ងោរ​រំងាស់​ចូល​ជាតិ​ ទើប​ជា​ចុងក្រោយ​ចាក់​ទឹក​ម្សៅ​ឆា​ចូល។​ រំងាស់​បន្តិច​ហើយ​ដួស​ដាក់​ចាន​​និង​ រោយ​ត្រួយ​ជីរនាងវង​ពី​លើ​ទុក​ជា​ការ​ស្រេច៕