ស្ងោរ​មាន់​លាយ​ជា​មួយ​សាច់​ដូង

គ្រឿង​ផ្សំ

សាច់​ដូង​(ស្ទើរ​ខ្ចី​ស្ទើរ​ចាស់) ១០០​ ក្រាម, សាច់​មាន់​៥០០​ ក្រាម, សាច់​ជ្រូក​ (​សាច់​ជាប់​ខ្លាញ់​តិចតួច) ១០០ក្រាម,​ខ្ញី​ និង​អំបិល​បន្តិចបន្តួច​ និង​ដុំ​ស៊ុប​ខ្នរ​ ១​ដុំ។

វិធី​ធ្វើ

១- ហាន់​សាច់​ដូង​ជា​ដុំ​តូចៗ, លាង​សាច់​មាន់​ឲ្យ​ស្អាត​ និង​ កាប់​ជា​ដុំៗ​ រួច​ហាន់​ខ្ញី​ជា​បន្ទះៗ។

២- ដាំ​ទឹក​ឲ្យ​ពុះ​ រួច​ហើយ​ចាក់​សាច់​មាន់​ចូល​ស្រុស​ឲ្យ​អស់​ជាតិ​ឈាម​ ទើប​ស្រង់​ចេញ​ទុក​ប្រើ​ការ។

៣- ចាក់​គ្រឿង​ផ្សំ​ទាំងអស់​(លើកលែង​តែ​អំបិល​ និង​ដុំ​ស៊ុប​ខ្នរ) ចូល​ក្នុង​ឆ្នាំង​ស៊ុប​ ហើយ​ថែម​ទឹក​ឲ្យ​សម​ល្មម​ ដោយ​ដំបូង​ប្រើ​ភ្លើង​ស្ងោរ​ទាល់​តែ​ពុះ​ ទើប​បែរ​មក​ប្រើ​ភ្លើង​តិចៗ​ស្ងោរ​រំងាស់​រយៈ​ពេល​ ២​ ម៉ោង​ ហើយ​មុម​នឹង​ដួស​មក​ទទួល​ទាន​ ត្រូវ​បង់​អំបិល​ និង​ដុំ​ស៊ុប​ខ្នរ​ចូល​ផង៕