សាច់​ជ្រូក​ក្រូចឆ្មារ

*គ្រឿង​ផ្សំ

សាច់​ជ្រូក​ចំឡក​ហាន់​តាម​ទទឹង​ ១​ កូន​ចាន​ ខ្ទឹម​ចិញ្ច្រាំ​ មួយ​ភាគ​បួន​កូន​ចាន​ ទឹកត្រី​ ៣​ ស្លាបព្រា​បាយ​ ទឹកក្រូច​ឆ្មារ​ ៣​ ស្លាបព្រា​បាយ​ ម្ទេស​ចិញ្ច្រាំ​ មួយ​ស្លាបព្រា​បាយ​កន្លះ​ ស្ករស​ ១​ ស្លាបព្រាបាយ​ ការ៉ុត​ហាន់​ជា​សរសៃ​ មួយ​ភាគ​បួន​កូន​ចាន​ ស្ពៃ​ក្ដោប​ហាន់​ជា​សរសៃ​ មួយ​ភាគ​បួន​កូន​ចាន​ និង​ម្សៅ​ស៊ុប​ខ្ទរ​ ១​ ស្លាប​ព្រា​កាហ្វេ។

*វិធី​ធ្វើ

១-​ ស្រុស​សាច់​ជ្រូក​ឲ្យ​ឆ្អិន​ល្មម​ រៀបចំ​ដាក់​ចាន​ រួច​យក​ការ៉ុត​ និង​ ស្ពៃ​ក្ដោប​ហាន់​ជា​សរសៃ​នោះ​ទ្រាប់​ពី​ក្រោម។

២-​ លាយ​ខ្ទឹម​ស​ ទឹកត្រី​ ស្ករស​ ទឹកក្រូច​ឆ្មារ​ ម្ទេស​ និង​ ម្សៅ​ស៊ុប​ខ្នរ​ កូរ​បញ្ចូល​គ្នា​ធ្វើ​ជា​ទឹក​ញាំ។

៣-​ ចាក់​ទឹក​ញាំ​ស្រោច​ទៅ​លើ​សាច់​ជ្រូក​ដែល​យើង​រៀបចំ​ទុក​នោះ​ រួច​រៀបចំ​ទទួល​ទាន​ភ្លាម​បាន​យ៉ាង​ឆ្ងាញ់​ពិសា៕