យើង​គោរព​សេរីភាព​មនុស្ស​ស្រី​ស្រឡាញ់​ភេទ​ដូចគ្នា ​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស​ស្រឡាញ់​ទាំង​ពីរភេទ​មនុស្ស​បំ​ លែង​ភេទ​និង​មនុស្ស​ភេទ​ពីរ​

    ក្នុង​ទិវា​អន្ដរជាតិ​ប្រឆាំង​ការ ស្អប់ខ្ពើម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​និង មនុស្ស​បំ​លែង​ភេទ​នាយកប្រតិបត្ដិ អង្គការ UNAIDS មី​សែ​ល​ស៊ី​ឌី​បេ​បាន ផ្សព្វផ្សាយ​សារ​មួយ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ដែល​ក្នុងនោះ​លោក​បាន កត់សម្គាល់ថា ការដាក់ទោស​ដល់ មនុស្ស​ស្រី​ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស ស្រឡាញ់​ភេទ​ទាំងពីរ​មនុស្ស​បំ​លែង ភេទ និង​មនុស្ស​ភេទ​ពីរ​ធ្វើឱ្យ​សហគមន៍ ទាំងមូល​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ។ វា ធ្វើឱ្យ​អ្នក​ដែល​ត្រូវការ​សេវា​បង្ការ និង ព្យាបាល​មិនអាច​ទទួលបាន​អន្តរាគមន៍​សង្គ្រោះ​ជីវិត​។
    សារ​របស់​នាយក​ប្រតិ​ប​ត្ដិ អង្គការ UNAIDS មី​សែ​ល ស៊ី​ឌី​បេ​ប​នា ចាប់ផ្ដើម​ថា​“​ការ​មាន​សេរី​ភាពមិន​ត្រឹម តែ​ជាការ​ដោះ​ច្រវាក់​ចេញពី​នរណា ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជាការ រស់នៅ​ក្នុងន័យ​គោរព និង​លើកកម្ពស់​សេរីភាព​របស់​អ្នក​ដទៃ​ទៀត​ផង​ដែរ​”​។​
    ​លោក ណែ​ល​សាន់ ម៉ាន់​ដេ​ឡា បាន​រំលឹក​យើង​ថា សេចក្ដីថ្លៃថ្នូរ​របស់ យើង​ម្នាក់ៗ អាច​កើតមាន​ទៅបាន ពេលណា​យើង​គាំទ្រ​សេរីភាព​របស់​មនុស្ស​ទាំងអស់គ្នា ។​
    យើង​ត្រូវតែ​គោរព​សេរីភាព របស់​មនុស្ស​គ្រប់រូប​ក្នុងការ​ស្រឡាញ់ អ្នក​ដែល​គេ​ចង់​ស្រឡាញ់ និង​សម្ដែង អត្ដ​សញ្ញាណ​របស់​ពួកគេ ។ មនុស្ស​ស្រី ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស​ប្រុស ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស​ស្រឡាញ់ ភេទ​ទាំងពីរ​មនុស្ស​បំ​លែង​ភេទ និង មនុស្ស​ភេទ​ពីរ​បានបង្ហាញ​ពី​សេចក្ដី ក្លាហាន​យ៉ាងច្រើន និង​កំពុងតែ​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ក្នុង​សង្គម​មួយ​។​
    នាយក​ប្រតិ​ប​ត្ដិ​អង្គការ UNAIDS បន្ដថា ការដាក់ទោស​ដល់​មនុ​ស្ស​ស្រី ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស​ប្រុស ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស​ស្រឡាញ់ ភេទ​ទាំងពីរ​មនុស្ស​បំ​លែង​ភេទ និង មនុស្ស​ភេទ​ពីរ ធ្វើឱ្យ​សហគមន៍​ទាំងមូល ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ។ វា​ធ្វើឱ្យ​អ្នក ដែល​ត្រូវការ​សេវា​បង្ការ និង​ព្យាបាល មិន​អាច​ទទួល​បាន​អន្តរាគមន៍​សង្គ្រោះ​ជីវិត​។​
    ​វា​ជា​ការដែល​មិនអាច​ទទួល យកបាន​ទេ​ថា នៅក្នុង​ឆ្នាំ​២០១៤ នៅ ខណៈពេលដែល​យើង​មាន​អ្វីៗ ទាំង អស់​ដែល​យើង​ត្រូវការ​ដើម្បី​យកឈ្នះ លើ​ជំងឺអេដស៍​នោះ យើង​នៅតែ​ប្រយុទ្ធ នឹង​បុរេនិច្ឆ័យ ការប្រមាថ​មាក់ងាយ ការរើសអើង​ដ៏​សកម្ម និង​ច្បាប់​ដែល ប្រឆាំងនឹង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ ក្នុង ៧៨ ប្រទេស ជុំវិញ​សកលលោក ។ មិន​ត្រឹមតែ​នៅតាម​ផ្លូវ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ នៅក្នុង​បន្ទប់​តុលាការ ថ្នាក់រៀន និង គ្លីនិក ។​
    ​បើតាម​លោកនាយក​ប្រតិ​ប​ត្ដិ អង្គការ UNAIDS មី​សែ​ល ស៊ី​ឌី​បេ ការប្រមាថ​មាក់ងាយ និង​ការរើសអើង ដោយ​ផ្អែកលើ​ទំនោរ​ផ្លូវភេទ និង អត្ដ​សញ្ញាណ​ភេទ​បង្កឱ្យមាន​ការចម្លង មេរោគ​អេដស៍​ថ្មីៗ​ទៀត ។​
    ​យើង​អាចមាន​សេរីភាព​នៅ ពេល​យើង​គោរព​សេរីភាពរ​បស់បង ប្អូនប្រុស និង​បងប្អូន​ស្រី​របស់​យើង ដែលជា​មនុស្ស​ស្រី​ស្រឡាញ់​ភេទ ដូចគ្នា មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា​មនុស្ស ស្រឡាញ់​ទាំង​ពីរ​ភេទ​មនុស្ស​បម្លែង​ភេទ​និង​មនុស្ស​ភេទ​ពីរ​។​
    ឥឡូវនេះ សូម​យើងទាំងអស់គ្នា ដើរ​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​សេរីភាព ជាមួយគ្នា ។​
នាយក​ប្រតិ​ប​ត្ដិ​អង្គការ UNAIDS មី​សែ​ល ស៊ី​ឌី​បេ​គូសបញ្ជាក់ថា ក្នុង ឱកាស​ទិវា​អន្ដរជាតិ​ប្រឆាំង​ការ​ស្អប់ ខ្ពើម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង មនុស្ស​បំ​លែង​ភេទ ខ្ញុំ​សូម​អំពាវនាវ ដល់​មនុស្ស​គ្រប់គ្នា​ឱ្យចូល​រួមជាមួយ​ការ ផ្លាស់ប្ដូរ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ គ្មាន​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍ គ្មាន ការរើសអើង​គ្មាន​ការស្លាប់​ដោយសារ ជំងឺអេដស៍​៕​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា