ឥណ្ឌាជួយបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសនិងព័ត៌មានវិទ្យាដល់នគរបាលកម្ពុជា

    ភ្នំពេញ​៖ ថ្ងៃទី ០៨​ ខែមេសា ​ឆ្នាំ ​២០១៤ ៖ កាល​ពី ​រសៀល​ថ្ងៃទី០៨​ ខែ​ មេសា ​២០១៤,​នៅ​ទី​ស្ដី​ការ​ក្រសួង​មហាផ្ទៃ​,ឯកឧត្តម ​ស ខេង ឧបនាយករដ្ឋមន្ត្រី-​មន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​អោយ​ឯកឧត្តម Anil Wadhwaអនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​ចូល​ជួប​ពិភាក្សា ​​ការងារ ។

ក្នុង​ឱកាស​ ​ពិភាក្សា​នោះឯកឧត្តម Anil Wadhwaបាន​ថ្លែងថា​ឥណ្ឌា​នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ភាសា​អង់គ្លេស​និង​ព័ត៌មាន​វិទ្យា​ដល់​នគរបាល​កម្ពុជា។ ឥណ្ឌា​នឹង​ពិនិត្យ​លទ្ធភាព​បន្ថែម​ទៀត​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​​​ដល់​នគរបាល​​ កម្ពុជា ។ ឯកឧត្តម Anil Wadhwa បាន​បន្តថា​ឥណ្ឌា​មានបំណង​ចង់ឱ្យមាន​ការ​ហោះហើរ​ផ្ទាល់​ពី​ឥណ្ឌា​មក​កម្ពុជា​​ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​​។

ឯកឧត្តម ស ខេង ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ជួយ​គាំទ្រ​ដល់​បុព្វហេតុ ​តស៊ូ​របស់​កម្ពុជា​ក្នុង​កសាង​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​និង​បាន​វាយតំ​លៃ ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​​រវាង​ប្រទេស​ទាំង​ពីរ ។ឯកឧត្ដម​សង្ឃឹម​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ នឹង​មាន​រីកចម្រើន​ខ្លាំងក្លា​ទាំង​ក្នុង​វិស័យ ​សេដ្ឋកិច្ច​ទាំង​ក្នុង​វិស័យ​សន្តិសុខ ៕

ប្រភព​ព័ត៌មាន: 
វិបសាយក្រសួង​មហាផ្ទៃ​