ក្នុងគោលបំណងជំរុញអោយមានការប្រាស្រ័យទាក់ទង និងការបង្កើនទំនុកចិត្តក្នុងការបញ្ចេញមតិយោបល់ កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ ព្យាយាមផ្តល់ជូននិងសំរបសំរួល រាល់មធ្យោបាយទំនាក់ទំនង ដូចជា៖ វេទិកាលើបណ្តាញ(Online Forum) កំណត់ហេតុបណ្តាញ (Blog) និងបញ្ជីសំបុត្ររួម(Mailing list)។
បញ្ជីសំបុត្ររួម គឺជាការប្រមូលផ្តុំនូវឈ្មោះ និងអាស័យដ្ឋានសារអេឡិចត្រូនិច ដែលអាចប្រើប្រាស់ជាលក្ខណៈក្រុម ឬជាលក្ខណៈស្ថាប័ន សំរាប់ចែកចាយព័ត៌មាន ឬសំរាប់ពិភាក្សា ជាមួយសមាជិករបស់បញ្ជីសំបុត្ររួម។ បញ្ជីសំបុត្ររួមនឹងត្រូវបង្កើតឡើងនិងដាក់ឈ្មោះទៅតាមប្រធានបទដែលអ្នកបង្កើតមានការចាប់អារម្មណ៏។ សមាជិករបស់បញ្ជីសំបុត្ររួមទាំងអស់ នឹងទទួលបានរាល់ព័ត៌មាននិងការពិភាក្សា តាមរយៈសារអេឡិចត្រូនិច ដែលផ្ញើទៅកាន់អាស័យដ្ឋានរបស់បញ្ជីសំបុត្ររួមក្នុងពេលវេលានិងខ្លឹមសារតែមួយ។ ការចែកចាយព័ត៌មាន ឬការពិភាក្សា អាចជាភាសាខ្មែរ ឬភាសាអង់គ្លេស។ សំរាប់ការពិភាក្សាជាភាសាខ្មែរ ក្រុមការងាររបស់យើងខ្ញុំ នឹងប្រើប្រាស់ខ្មែរយូនីកូដ ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពីខ្មែរយូនីកូដ និងរបៀបដំឡើង សូមចុចត្រង់នេះ។
កម្មវិធីស្ត្រីរបស់អង្គការវិទ្យាស្ថានបើកទូលាយ បានបង្កើតបញ្ជីសំបុត្ររួមមួយ ដែលមានអាសយដ្ឋាន gender[@]lists.open.org.kh សំរាប់ចែកចាយព័ត៌មាន និងពិភាក្សា អំពីបញ្ហាយេនឌ័រក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានក្តីសោមនស្សរីករាយ ក្នុងការចូលរួមរបស់លោកអ្នក ជាសមាជិករបស់បញ្ជីសំបុត្ររួមនេះ។
ការចូលជាសមាជិក
ដើម្បីចូលជាសមាជិក របស់បញ្ជីសំបុត្ររួម gender[@]lists.open.org.kh សូមផ្ញើរសារអេឡិចត្រូនិចទទេមួយ មកកាន់អាស័យដ្ឋាន gender-subscribe[@]lists.open.org.kh រួចលោកអ្នកនឹងទទួលបានសារអេឡិចត្រូនិចមួយដើម្បីអៈអាងពីការចូលជាសមាជិក។
ការចាកចេញពីសមាជិក
ប្រសិនបើលោកអ្នក ចង់ចាកចេញពីសមាជិករបស់បញ្ជីសំបុត្ររួមនេះ សូមផ្ញើរសារអេឡិចត្រូនិចទទេមួយ មកកាន់អាស័យដ្ឋាន gender-unsubscribe[@]lists.open.org.kh រួចលោកអ្នកនឹងទទួលបានសារអេឡិចត្រូនិចមួយដើម្បីអៈអាងពីការចាកចេញពីសមាជិក។
ព័ត៌មានខ្លះនៃទំព័រនេះ ត្រូវបានដកស្រង់ពី wikipedia ជាភាសាអង់គ្លេស ស្តីអំពីបញ្ជីសំបុត្ររួម និងបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរ ដោយអង្គការវិទ្យាស្ថានបើកទូលាយ។ សូមអានព័ត៌មានបន្ថែម អំពីបញ្ជីសំបុត្ររួម នៅលើតំបន់បណ្តាញរបស់ wikipedia http://en.wikipedia.org/wiki/Mailing_list