ក្រសួងពាណិជ្ជកម្ម ដាក់​កំហិត​ឲ្យ អ្នក​នាំចេញ​អង្ករ គោរព​ក្រម​សីលធម៌

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ​និង​វិស័យ​ឯកជន​ផ្នែក​នាំ​អង្ករ​ចេញ​ កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​ នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​ ស្ដីពី​ការ ​ក្រម​សីលធម៌​ ក្នុង​វិស័យ​ឧស្សាហកម្ម​ស្រូវ និង​អង្ករ​កម្ពុជា ​ដើម្បី​ធានា​ឲ្យ​បាន​ថា ​អង្ករ​កម្ពុជា ​ដែល​បាន​នាំ​ចេញ​ទៅ​បរទេស ​គឺ​មាន​ប្រភព​នៅ​កម្ពុជា​ពិតៗ​ មិន​បាន​ក្លែង​បន្លំ​ឡើយ។​
សេចក្ដី​ប្រកាស​ព័ត៌មាន​ រួម​រវាង​សមាគម​ អ្នក​នាំ​ចេញ​អង្ករ​ចេញ​ និង​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ​ឲ្យ​ដឹង​ថា ​គោល​បំណង​នៃ​ កិច្ច​ព្រមព្រៀង​នេះ​ គឺ​ដើម្បី​ធានា​ដល់​ ការ​ប្រតិបត្តិការ​ប្រកប ​ខ្ជាប់ខ្ជួន​របស់​អ្នក​នាំ​ចេញ​អង្ករ ​ទាំងអស់​ទាក់ទង​នឹង​ប្រភព​ដើម​ អង្ករ​នាំ​ចេញ​កម្ពុជា។​


ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ ​របស់​ក្រសួង​ពាណិជ្ជកម្ម​ យន្តការ​នៃ​ការ​អនុវត្តន៍ ​តឹង រឹង​នូវ​ក្រម​ សីលធម៌​នេះ​មិន​ត្រឹម​តែ​ សម្រាប់​ការពារ​សុចរិត ភាព​ ប្រភព​ដើម​ស្រូវ ​និង​អង្ករ​កម្ពុជា​ពី​ការ​ក្លែង​ បន្លំ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​យន្តការ​នេះ​ក៏​ជួយ​ធានា ​ដល់​ការ​ប្ដេជ្ញា​របស់​សហគមន៍​អ្នក​នាំ​ចេញ​អង្ករ​ កម្ពុជា​ក្នុង​កិច្ច​ការពារ​ភាព​ អនុគ្រោះ​ពាណិជ្ជកម្ម​ ស្ថិត​ក្រប ខណ្ឌ​អ្វីៗ​ទាំង​អស់​ លើក​លែង​តែ​សព្វាវុធ​ ដែល​បាន​ជួយ​ជ្រោមជ្រែង ​ដល់​ប្រជា​កសិករ​កម្ពុជា​នៅ ​តាម​ជន​បទ​ចាក​ផុត​ ពី​ភាព​ក្រីក្រ។​
លោក ​កែន រដ្ឋា ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​មាន​ប្រសាសន៍​ថា ​«ចំពោះ​ការ​ចុះ ​MOU ក្រមសីលធម៌​ខាង​លើ​ នេះ​ គឺ​ដើម្បី​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី ​ខាង​នាំ​ចេញ​អង្ករ​​ ប្រកប​ដោយ​សច្ចភាព​ទាំង​ការ​នាំ ​ចេញ​និង​ការ​នាំ​ចូល​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ ប្រភព​ដើម​ស្រូវ​អង្ករ ​របស់​កម្ពុជា​ពិត​ប្រាកដ​ ក្នុង​ការ​នាំ​ចេញ​ទៅ​ សមាគម​អឺរ៉ុប ​ដែល​យើង​កំពុង​តែ ​ប្រឹងប្រែង​ការពារ​ឈ្មោះ ​អង្ករ​របស់​កម្ពុជា​និង​ ដើម្បី​ជៀសវាង​កាល​ចោទ​ប្រកាន់ ​នា​នា​មក​លើ​អង្ករ​កម្ពុជា»​។
លោក​បន្ត​ថា ​« កន្លង​មក​យើង​មាន ​ការ​ចោទ​ប្រកាន់​ពី ​សមាគម​អឺរ៉ុប​ថា ​អង្ករ​របស់​យើង​នាំ​ចេញ​ យក​ប្រភព​មក​ពី​វៀតណាម​ ហើយ​ក្រោយ​មក​យើង​មាន ​ការ​បកស្រាយ​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ថា ​អង្ករ​របស់​យើង​ពិត​មាន​ ប្រភព​ច្បាស់​លាស់​ ហើយ​យើង​បាន​វិធាន​ លើ​បញ្ហា​នេះ​ផង​ដែរ ​ដើម្បី​សម្រេច​ការ​នាំ​ចេញ​អង្ករ ​ឲ្យ​បាន​១លាន​តោន​ នៅ​ឆ្នាំ​២០១៥​ខាង​មុខ»។​
ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ ​លោក​ឧកញ៉ា គឹម សាវុធ​ បាន​ចាត់​ទុក​ថា ​ការ​ចុះ ​MOU​ រវាង​ក្រសួង​ពាណិជ្ជកម្ម ​និង​សមាគម​នាំ​ចេញ​អង្ករ ​លើ​កិច្ច​ព្រមព្រៀង ​ក្រមសីលធម៌​សម្រាប់​ អ្នក​នាំ​ចេញ​អង្ករ​នេះ​ គឺ​ជា​ការ​លើក​មុខ​មាត់ ​ដល់​អ្នក​អង្ករ​កម្ពុជា ​លើក​មុខមាត់​ឲ្យ​អង្ករ​កម្ពុជា​ ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ ទាំង​មូល​ផង​ដែរ៕​

Category: