តុមយុំា​បង្គា

គ្រឿង​ផ្សំ

បង្កា​ ៤០០​ ក្រាម , ផ្សិត​ចំបើង​ ១៥០​ ក្រាម, ប៉េងប៉ោះ​ទុំ​ ១​ ផ្លែង។

គ្រឿង​ផ្សំ​បន្ថែម​ (១)

ខ្ទឹម​ស​ ១៥​ ក្រាម, ខ្ញី​ ៣​ បន្ទះ, ទឹក​ ៤​ ចាន​ចង្កឹះ​, ខ្ទឹម​ក្រហម​ ២​ កំពឹស, គល់​ស្លឹក​គ្រៃ​ ២​ គល់។

គ្រឿង​ផ្សំ​បន្ថែម​ (២)

ម្ទេស​ប្លោក​ទុំ​ ១​ ផ្លែ, ម្ទេស​បូកគោ​ ១​ ផ្លែ, ដើម​ខ្ទឹម​ ១​ ដើម​ និង​ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក។

គ្រឿង​ផ្សំ​​រសជាតិ

ទឹក​បង្គា​ហឹរ​ ២​ ស្លាបព្រាបាយ​, ទឹក​ម្ទេស​ ១​ ស្លាបព្រាកាហ្វេ​, ទឹក​ក្រូច​ឆ្មារ​ ១​ ភាគ​ ៤​កែវ, ទឹក​ត្រី​កន្លះកែវ, ស្ករ​កន្លះ​ស្លាបព្រាបាយ​​ និង​ដុំ​ស៊ុប​ខ្នរ​ ១​ដុំ។

វិធី​ធ្វើ

១- បក​សម្បក​បង្គា​ និង​ឆូត​ខ្នង​យក​សរសៃ​ចេញ​ឲ្យ​ស្អាត, ហាន់​ប៉េងប៉ោះ​ជា​ដុំៗ​, ពុះ​ផ្សិត​ចំបើង​ជា​ពីរ​ (បើ​ក្រពុំ​ធំ)។
២- ចាក់​គ្រឿង​បន្ថែម​ (១)​ ចូល​ក្នុង​ឆ្នាំង​ និង​ស្ងោរ​ឲ្យ​ពុះ​រួច​ហើយ​ចាក់​គ្រឿង​​ផ្សំ​រសជាតិ​ចូល​ស្ងោរ​រម្ងាស់​បន្តិច​ ទើប​ជា​ចុង​ក្រោយ​ចាក់​គ្រឿង​ផ្សំ​បន្ថែម​ (២)​ ចូល​ទុក​ជា​ការ​ស្រេច៕​