ស៊ុប​គោ​ក្ដៅ

គ្រឿង​ផ្សំ

សាច់​គោ​ (សាច់​ត្រយូង​ចេក)​ ៤៥០​ ក្រាម, ទឹក​ ៦​ កែវ, ម្ទេស​ទុំ​ ១​ផ្លែ, ខ្ញី​ ៦​ បន្ទះ, ស្រា​មួយ​ស្លាបព្រាបាយ។

គ្រឿង​ផ្សំ​​រសជាតិ

ម្រេច​ម៉ដ្ឋ​ ១​ ចុង​ស្លាបព្រាកាហ្វេ, ខ្ទឹម​បារាំង​ហាន់​ឲ្យ​ម៉ដ្ឋ​ ១​​ស្លាបព្រាបាយ, អំបិល​១​ ស្លាបព្រាកាហ្វេ​កន្លះ, ដុំ​ស៊ុប​ខ្នរ​ ១​ដុំ, ជីរនាងវង​ (ហាន់​ហើយ) ២​ស្លាបព្រាបាយ។

វិធី​ធ្វើ

១- ហាន់​សាច់​គោ​ជា​បន្ទះ​ក្រាស់ៗ
២- ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ចូល​ក្នុង​ឆ្នាំង​ ហើយ​ស្ងោរ​ទាល់​តែ​ទឹក​ពុះ​ ទើប​បន្ថយ​ភ្លើង​បន្តិច​ ហើយ​រម្ងាស់​ប្រហែល​ជា​ ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ​ ទើប​ពន្លត់​ភ្លើង​ និង​ចាក់​គ្រឿង​ផ្សំ​រសជាតិ​ចូល​ទុក​ជា​ការ​ស្រេច៕