ទូត​អាមេរិក​៖ ជម្រុញ​ការវិនិយោគ​នៅ​កម្ពុជា ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​

     ភ្នំពេញ​៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ចំពោះមុខ​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស​ប្រមាណ​៨០០​នាក់ ក្នុង​វិទ្យាល័យ​ពោធិ៍សាត់​កាលពី​ថ្មីៗ​ថា លោក​នឹង​ខិតខំ​កៀងគរ បញ្ចុះបញ្ចូល​អ្នកវិនិយោគ​អាមេរិក​ ឲ្យ​បណ្តាក់ទុន​រកស៊ី នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​អាមេរិក​ឲ្យ​កាន់តែ​ប្រសើរ​។​

​​​​    លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា អាមេរិក គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា ហើយ​លោក​នឹង​បញ្ចុះបញ្ចូល​វិនិយោគិន​អាមេរិក ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​ថែមទៀត ជាពិសេស​ខេត្តពោធិ៍សាត់ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​តិចតួច​នៅឡើយ​កំពុង​វិនិយោគ​នៅ​កម្ពុជា​។​

​    លោក William A. Heidt បាន​ថ្លែងថា "​យើង​នឹង​ពន្យល់​វិនិយោគិន​អាមេរិក អំពី​គោលការណ៍​រកស៊ី​នៅ​កម្ពុជា​ថា តើ​មាន​លក្ខណៈ​អំណោយផល​​ដូចម្តេចខ្លះ ដើម្បី​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​"៕ - See more 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦