រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦​និង​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ស្ថិតិ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​

ភ្នំពេញ: សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៨ ដើម្បី​ដាក់​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខាងមុខនេះ​។​

របៀបវារៈ​ដែល​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​រដ្ឋសភា បាន​យក​មក​ពិនិត្យ​ពិភាក្សា​មាន​ចំនួន​៨​ចំណុច មាន​ដូច​ជា​៖ ១.​ការពិនិត្យ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង ម៉ា​រ៉ា​កេស ស្ដីពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង ស្ដីពី​សម្រួល​ពាណិជ្ជកម្ម​ទៅ​ក្នុង​ឧបសម្ពន្ធ (១​ក​) នៃ​កិច្ច ព្រមព្រៀង ម៉ា​រ៉ា​កេស​។ (​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥)​។ ២.​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។ (​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥)​។ ៣.​ការពិនិត្យ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ កិច្ច​ព្រមព្រៀង ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល ជីវចម្រុះ​អាស៊ាន​។​(​យោង​លិខិត​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០១៥)​។ ៤.​ការពិនិត្យ លើ​សំណើសុំ​អនុម័ត​នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​។ ៥.​ការពិនិត្យ លើ​សំណើសុំ​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ នូវ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី ទូរគមនាគមន៍​។ (​យោង​លិខិត របស់​គណៈកម្មការ សាធារណៈ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរោបនីយកម្ម និង​សំណង់​)​។ ៦.​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង់​ឆ្នាំ​២០១៦​។ ៧.​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​​​ស្ថិតិ​។ ៨.​ការពិនិត្យ និង​សម្រេច​លើ​សេចក្ដី​ព្រាង​របៀបវារៈ​ទី​១៣​សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​លើក ទី​៥​នីតិកាល​ទី​៥​។​ 

​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ជូនដំណឹង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀប​វារៈ​ដូច​ត​ទៅ​៖ ១.​ការពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​។ ២.​ការពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ស្ថិតិ​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​ ២៣​ លេខ​ ៦៨៨២​ ថ្ងៃ​ អង្គារ​ ទី​២៤​ ខែ​វ