ប្រទេស​កម្ពុជា​បើកចំហ និង​ជំរុញ​ឱ្យ​មាន​អាជីវកម្ម​បែប​ឌីជីថល​កាន់​តែ​ច្រើន​

ភ្នំពេញ​: មន្ត្រី​ជាន់​ខ្ពស់​នៃ ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​នៅ​ក្នុង សិក្ខាសាលា​របស់​ក្រុមហ៊ុន Microsoft ថា វិស័យ​ព័ត៌មាន​វិជ្ជា​មាន​សារសំខាន់ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប ដោយ​ចីរ​ភាព វិស័យ​ព័ត៌មាន​វិជ្ជា​របស់ កម្ពុជា​កំពុងតែ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​កម្ពុជា​ក៏​កំពុងតែ​ជំរុញ​ឱ្យ​ក្រុម ហ៊ុន​បច្ចេកវិជ្ជា​មក​បើក​អាជីវកម្ម​នៅ​ក្នុង ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ ។​

នេះ​បើ​យោង​តាម​ប្រសាសន៍ របស់​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​អ៊ុក ប្រជា ក្នុង​សិក្ខាសាលា​រៀបចំ ដោយ​ក្រុមហ៊ុន Microsoft ។​

នៅ​ក្នុង​អំឡុង​ឡើង​ថ្លែង​ពី ប្រធានបទ “Empowered by Digital” លោក​អ៊ុក ប្រជា បាន​មានប្រសាសន៍ថា “​បច្ចេកវិជ្ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង ការអភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឱ្យ​ឈានឡើង​មួយ​កម្រិត​ទៀត ។ នៅ ក្នុង​ពិភព​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​ក៏ ដូចជា​ទៅ​ថ្ងៃ​ខាងមុខ វា​សំខាន់​ណាស់ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា ដើម្បី ជំរុញ​ដំណើរការ​អាជីវកម្ម និង​ផលិត ភាព​ឱ្យ​ដើរ​ទៅ​មុខ ធ្វើ​យ៉ាងណា​ដើម្បី បំពេញ​តាម​តម្រូវការ​របស់​អតិថិជន និង​រក្សា​ជំហរ​ប្រកួតប្រជែង​” ។​

លោក​បាន​សង្កត់​ធ្ងន់​ថា ប្រទេស កម្ពុជា​អនុវត្ត​បាន​ច្រើន​ជំហាន​ទៅលើ ការ​ពង្រឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​នៅ​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​រួមមាន​ការ​បង្ក្រាប និង​ការ​ចេញ សេចក្ដី​ណែនាំ​ជា​បន្ត​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា ដើម្បី​ឱ្យ មានការ​រឹត​បន្តឹង​ច្បាប់​កម្មសិទ្ធិបញ្ញា នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​បាន​បន្ត ថា “​ក្រសួង​បាន និង​កំពុង​ផ្ដល់​ភាព ងាយស្រួល​ដល់​ការ​ចេញ​វិញ្ញាបនបត្រ នៃ​ប្រភព​ដើម ការ​ចុះ​ឈ្មោះ​កម្មសិទ្ធិ បញ្ញា និង​ការចុះបញ្ជី​ពាណិជ្ជកម្ម​ឱ្យ មាន​លក្ខណៈ​ឌីជីថល ដែល​ងាយស្រួល ក្នុង​ការ​ប្រើប្រាស់ និង​មាន​ប្រសិទ្ធភាព ជាង​មុន ។ ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត គឺជា​និន្នាការ​ដ៏​សំខាន់​មួយ​ផង​ដែរ ដែល យើង​កំពុងតែ​ជំរុញ​ទៅមុខ ហើយ យើង​មាន​ជំនឿ​ថា និន្នាការ​នេះ​គឺជា កិច្ចការ​ធំ​បន្ទាប់​មួយ​សម្រាប់​សេដ្ឋកិច្ច របស់​យើង ដែល​យើង​ចាំបាច់​ត្រូវ​ត្រៀម ខ្លួន​ឱ្យ​ទាន់​"។

​លោក Alan Diaz មាន​តំណែង​ជា Microsoft Asia Productivity Black Belt បាន​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ថ្មីៗ នៅ​ក្នុង​កម្មវិធី Software ថ្មី​ចុងក្រោយ របស់​ក្រុមហ៊ុន Microsoft គឺ​កម្មវិធី Microsoft Office 2០16 ដែល​ជា កម្មវិធី​សម្រាប់​បម្រើ​ការងារ​អាជីវ​កម្ម ។ លក្ខណៈ​ពិសេស​គឺ​សង្កត់ធ្ងន់​លើ​ការ កែ​លម្អ​ក្នុង​កិច្ចសហការ​ការងារ និង ការងារ​ក្រុម តាមរយៈ​ការ​ជួយ​ជ្រោ​ម ជ្រែង​ពី​កម្មវិធី​ថ្មី​ចុងក្រោយ​នេះ ដែល​ជា​កម្មវិធី​កុំព្យូទ័រ​ឈានមុខ​គេ ។​

លោក Vivek Ravindran នាយក​ផលិតផល​ផ្ទុក​ទិន្នន័យ​នៃ​ក្រុមហ៊ុន Microsoft បាន​ដឹកនាំ​ក្នុង​វគ្គ​ពិភាក្សា អំពី​ការ​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន Microsoft ផ្នែក​បច្ចេកវិជ្ជា Cloud និង​កម្មវិធី​ថ្មី​ដ៏ អស្ចារ្យ​នេះ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ជា អតិថិជន​យល់​ជ្រាប​ពី​ទិន្នន័យ​ដ៏​ច្រើន សន្ធឹកសន្ធាប់​ដែល​មាន​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន និង​ទាញ​យក​ភាព ចំណេញ​ពី​ទិន្នន័យ​ទាំង​អស់​នេះ ។​

អ្នកស្រី Rebecca Ho ដែល​ជា ប្រធាន​ផ្នែក​ឧក្រិដ្ឋកម្ម​ឌីជីថល​ប្រចាំ តំបន់​អាស៊ី​នៃ​ក្រុមហ៊ុន Microsoft បាន​ធ្វើ បទ​បង្ហាញ​អំពី​សារសំខាន់​នៃ​ការ ការពារ​កម្មសិទ្ធិបញ្ញា ហើយ​បាន​ព្រមាន   ថា យោង​តាម​ការស្រាវជ្រាវ​ដោយ សាជីវកម្ម​ទិន្នន័យ​អន្តរជាតិ (Interna-tional Data Corp) និង​សកល​វិទ្យាល័យ ជាតិ​សិង្ហ​បុរី​បាន​រក​ឃើញ​ថា ការ​ប្រើ ប្រាស់​កម្មវិធី​កុំព្យូទ័រ​ក្លែងក្លាយ និង​គ្មាន អាជ្ញាប័ណ្ណ ជា​កត្តា​មួយ​ក្នុងចំណោម កត្តា​សំខាន់ៗ​នានា ដែល​នាំ​ឱ្យ​មានការ វាយប្រហារ​សុវត្ថិភាព​ទិន្នន័យ​តាម អ៊ិនធឺណិត ដែល​អាច​បំផ្លាញ​ដល់​អាជីវកម្ម​បាន ។ 

លោកស្រី Rebecca Ho បាន​ថ្លែង ថា “​វា​ជា​កិច្ច​សំខាន់​ដែល​យើង​ត្រូវ ពិនិត្យ​ឱ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​យើង ទិញ​ឧបករណ៍​ថ្មី​ពី​ក្រុមហ៊ុន​ណាមួយ ក៏ដោយ ធ្វើ​យ៉ាង​ណា​ត្រូវ​ច្បាស់​ថា កម្មវិធី Software  ដែល​ដំឡើង​រួច​គឺ​មាន អាជ្ញាប័ណ្ណ និង​តាម​ទាន់​សម័យកាល ។ អ្នក​ជំនាញ​សន្តិសុខ​ព័ត៌មានវិទ្យា​របស់ យើង​បាន​កត់សម្គាល់​ឃើញ​ថា ការ ដំឡើង Software ក្លែងក្លាយ​លើ​កម្មវិធី Hardware ថ្មី​នោះ អាច​នឹង​ផ្ទុក​នូវ​មេរោគ ប្រភេទ malware និង​មេរោគ​ផ្សេងទៀត ដែល​អតិថិជន​មិនបាន​ដឹង ហើយ​ដែល នឹង​អាច​ធ្វើ​ឱ្យ​ខូចខាត​ធំ​ដល់​អាជីវកម្ម របស់​ពួកគេ​” ។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៨៨០​ ថ្ងៃ​ សៅរ៍​ ទី​២១​ ខែ​វិច្