គ​.​ជ​.​ប​.​ណែនាំ​ពី​ការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​

ភ្នំពេញ:  គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន ចេញ​សេចក្ដីណែនាំ​ស្ដីពី​ការ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ​សម្រាប់​ប៉ាន់ស្មាន​អ្នក​ចុះ ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ។ គ​.​ជ​.​ប​. កំណត់​ថា ប្រធាន​លេខាធិការដ្ឋាន រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ត្រូវ​ធ្វើ​របាយការណ៍ និង​ផ្ញើ​តារាង​ស្ថិតិ ពី​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប៉ាន់ស្មាន មក​គ​ជ​ប​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ មករា ឆ្នាំ​២០១៦ ។​

សេចក្ដីណែនាំ​ដែល​លោក​ស៊ិក ប៊ុន​ហុក​ប្រធាន​គ​.​ជ​.​ប​.​បាន​ចុះ ហត្ថលេខា​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ណែនាំ​ដល់​ប្រធាន លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ ការបោះឆ្នោត ឱ្យ​អនុវត្ត​ការងារ​មួយ ចំនួន​ដើម្បី​ឱ្យ​ការ​ស្រង់​ស្ថិតិ​ប្រជា​ពល រដ្ឋ​ទទួល​បាន​លទ្ធផល​ល្អ​មាន​ភាព សុក្រឹត ។ ក្នុង​នោះ​គឺ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​និង​ភូមិ ធ្វើការ​ប្រមូល​ទិន្នន័យ ប្រជាពលរដ្ឋ​រួម​អ្នកមាន​សិទ្ធិ​បោះ ឆ្នោត​នៅ​តាម​ភូមិ​ដើម្បី​កំណត់​ចំនួន អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន និង​ទីតាំង​ការិយាល័យ​បោះឆ្នោត និង ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​។​

គ​.​ជ​.​ប​.​ក៏បាន​ណែនាំ​ឱ្យ​ប្រធាន លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ ការបោះឆ្នោត​សម្របសម្រួល និង ណែនាំ​ដល់​ក្រុមប្រឹក្សា និង​ស្មៀនឃុំ​-​សង្កាត់​ឱ្យ​យល់ដឹង​អំពី​ខ្លឹមសារ និង គោលបំណង​នៃ​ការ​ស្រង់​ស្ថិតិ​សម្រាប់ ចុះឈ្មោះ​បោះឆ្នោត ។ ក្នុង​នោះ​ការ ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ គឺ​មេឃុំ ចៅ សង្កាត់ និង​ស្មៀនឃុំ​សង្កាត់ ត្រូវ​ចាត់ ចែង​អនុវត្ត​ការងារ​នេះ​។​

គ​.​ជ​.​ប​. ក៏បាន​ប្រកាស​ណែនាំ​ឱ្យ ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​ រៀបចំ​ការបោះឆ្នោត​ត្រូវ​សហការ​ជា មួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​ដើម្បី​ឱ្យ​បំពេញ​ស្ថិតិ​ប្រជា​ពលរដ្ឋ​ថ្មី​ដាក់​ក្នុង​តារាង​ដែល​ផ្ដល់​ដោយ គ​.​ជ​.​ប​. ( តារាង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ សម្រាប់​បំពេញ​ដោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់​) សម្រាប់​បម្រើការ​ចុះឈ្មោះ បោះឆ្នោត ។ អ្នក​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រជា​ពលរដ្ឋ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ប្រជាពលរដ្ឋ ស្នាក់នៅ​បណ្ដោះអាសន្ន​ក៏​ត្រូវ​កត់ត្រា ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ ។ 

ក្នុង​សេចក្ដីណែនាំ​នោះ គ​.​ជ​.​ប​. ក៏បាន​ប្រកាស​ឱ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត យក​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ ឆ្នោត​ឆ្នាំ​២០១៤ ជា​ទិន្នន័យ​សម្រាប់ ផ្ទៀងផ្ទាត់ និង​បោះពុម្ព​លិខិត​អញ្ជើញ ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ចែក​លិខិត អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ។​

តាម​សេចក្ដីណែនាំ គ​.​ជ​.​ប​.​បាន ឱ្យ​ថ្នាក់​ខេត្ត​រាជធានី​ត្រូវ​ធ្វើការ​ជាមួយ នឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ជាមួយ​មេឃុំ ចៅសង្កាត់ ដើម្បី​បំពេញ តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​សម្រាប់​ប៉ាន់ ស្មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ។​

ដំណើរការ​ចុះឈ្មោះ​អ្នក​បោះ ឆ្នោត​ផ្លូវការ ត្រូវ​បាន​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​. និយាយ​ថា នឹង​ធ្វើ ឡើង​រយៈពេល​៣​ខែ ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៦ ដើម្បី​ធ្វើបញ្ជី​ឈ្មោះ​បោះ ឆ្នោត​ថ្មី​មួយ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ។

​សូម​រម្លឹក​ថា នៅ​ពេល គ​.​ជ​.​ប​.  កំពុង​ដំណើរការ​ចុះឈ្មោះ​អ្នក​បោះ ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ចាប់ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា ។ គិត​ចាប់ពី ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ  ២០១៥ គ​.​ជ​.​ប​. បាន​ប្រកាស​ថា​ដំណើរ ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង នៅ​៤១ ភូមិ​គោល ដៅ​បាន​ចំនួន ១៥.៧៥៨​នាក់ ត្រូវជា​៤៨,៤៤ ភាគរយ នៃ​ចំនួន​អ្នក​ចុះឈ្មោះ​ប៉ាន់ ស្មាន​សរុប ៣២.៥២៨ នាក់​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​ ៦៨៧៤​ ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​វិច្ឆ