៩​ថ្ងៃ គ​.​ជ​.​ប​. ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​បាន​ជាង​មួយ​ម៉ឺន​នាក់​

ភ្នំពេញ: លទ្ធផល​បណ្ដោះអាសន្ន នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​សាក ល្បង ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​.) ចុះឈ្មោះ​អ្នក បោះឆ្នោត បាន​ចំនួន ១៣.១៩២​នាក់ ស្មើនឹង ៤០,៥៦​ភាគរយ​នៃ​ចំនួន​អ្នក ចុះឈ្មោះ   ប៉ាន់ស្មាន​សរុប​៣២.៥២៨​នាក់​នៅ​៤១  ភូមិ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់ គ​.​ជ​.​ប​.​ចុះ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ។​

ចាប់​តាំងពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៥​មកដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា គឺ គ​.​ជ​.​ប​. បាន​បន្ថយ​ចំនួន​ប៉ាន់ស្មាន​នៃ ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពី​ចំនួន ៣២.៧៥៥ នាក់​មក​នៅ​ត្រឹម ៣២.៥២៨ នាក់ ។ គ​.​ជ​.​ប​. មិនបាន ពន្យល់​ពី​ហេតុផល​នៃ​ការសម្រេច បន្ថយ​ចំនួន​ប៉ាន់ស្មាន​នៃ​អ្នក​ចុះឈ្មោះ បោះឆ្នោត​សាកល្បង​នៅ​ពេលនេះ​ទេ ។​

​    ​ដំណើរការ​ចុះឈ្មោះ​អ្នក​បោះ ឆ្នោត​សាកល្បង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ កុំព្យូទ័រ​ត្រូវ​បាន​គ​.​ជ​.​ប​.​កំណត់​អនុវត្ត​ចាប់ពី ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​នៅ​៤១ ភូមិ នៅ​ក្នុង​២៥ ឃុំ​សង្កាត់​។​ក្នុង​ខេត្ត​រាជធានី ទាំង​២៥ គឺ គ​.​ជ​. ប​. បាន​កំណត់​យក ១​ឃុំ ឬ ១ សង្កាត់​នៅ​ទូទាំង​ប្រទេស ។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​.​បាន​លើក​ឡើង​ថា ​រយៈពេល មួយ​សប្ដាហ៍​កន្លងមក​នេះ គឺ​គ​.​ជ​.​ប​.​បាន​ រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដូចជា​នៅ​ការិយាល័យ​ចុះឈ្មោះ​អ្នក បោះឆ្នោត​ខ្លះ​មិន​មាន​អគ្គិសនី​ប្រើប្រាស់ តំបន់​ខ្លះ​មិន​មាន​សេវា​អ៊ីនធឺណិត​ ព្រម​ ទាំង​រក​ឃើញ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដែល​មាន​ឈ្មោះ​ស្ទួន និង​ផ្លាស់ប្ដូរ ទីលំនៅ​ជាដើម ។​

ចំណុច​ខ្វះខាត​ទាំងនោះ​ត្រូវ បាន លោក​ហង្ស ពុទ្ធា លើកឡើង​ថា​គ​.​ជ​.​ប​. នឹង​ពិនិត្យ​កែសម្រួល ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ ឡើង​នៅ​ពេល​គ​.​ជ​.​ប​.​ចាប់ផ្ដើម​អនុវត្ត​ ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ តាម​ប្រព័ន្ធ​កុំព្យូទ័រ​រយៈពេល​បី​ខែ​ចាប់ ពី​ខែ​មីនា ឆ្នាំ​២០១៦ ​ដែល​មាន​អ្នក​ចុះ ឈ្មោះ​បោះឆ្នោត​ប៉ាន់ស្មាន​ប្រមាណ​ជិត ១០​លាន​នាក់​នៅ​ទូទាំង​ប្រទេស​គ្រប់ ភូមិ ឃុំ សង្កាត់​។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​២៣​ លេខ​៦៨៧១​ ថ្ងៃ​ពុធ​ ទី​១១​ ខែ​វិច្ឆិក