នាយ​កុយ​ត្រូវ​បាន​សរសើរ​ជា​អ្នកកំប្លែង​ប្រើ​ពាក្យ​មិន​ឈ្លើយ​

ភ្នំពេញ​៖ តារា​ជើងចាស់ នាយ​កុយ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ធ្វើការ ផ្សាយ​សរសើរ​អំពី​លោក​ជា​អ្នកកំប្លែង ប្រើ​ពាក្យ​មិន​ឈ្លើយ ខណៈ​តារា​កំប្លែង ស្រករ​ក្រោយ​កំពុង​មាន​គាំទ្រ និង និយម​ប្រើ​ពាក្យ​អសុរោះ ។​

ទំព័រ​ហ្វេសប៊ុក​មាន​ឈ្មោះថា Troll The Voice Cambodia បាន​បង្ហោះ​រូប នាយ​កុយ​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​សរសេរ​ថា “​ខ្ញុំ​ពិត ជា​ខឹង​នឹង​កម្មវិធី​ហ្នឹង​ណាស់ ។ ពូ​កុយ ជា​តារា​កំប្លែង​លេង​ឱ្យ​កម្មវិធី​ហ្នឹង តាំងពី​មិនទាន់​ល្បី​ទៅដល់​ល្បី​ហើយ បាន​រើស​ពួក​កំប្លែង​ជំនាន់​ថ្មី​មក​តែ បែរជា​មិន​សូវ​មាន​អ្នក​ហៅ​ឡើង​លេង មិនសូវ​ឱ្យ​តម្លៃ​គាត់​ដូច​មុន ហើយ​គាត់ លេង​ភាគច្រើន​អប់រំ​ក្មេងៗ​ឱ្យ​ប្រើ​ពាក្យ ​សម្ដី​ល្អៗ​សមរម្យ​ដឹង​ចាស់​ដឹង​ទុំ តែ​តារា កំប្លែង​ឥឡូវ​លេង​តែ​ពាក្យ​មិន​សមរម្យ ចម្អេះចំអាស​ធ្វើ​ឱ្យ​ក្មេងៗ​ចេះ​អស់ ហើយ​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ចាស់ទុំ​។ ខ្ញុំ​ចូលចិត្ត​កំប្លែង​បែប​អប់រំ​ខ្ញុំ​មិន​ចូលចិត្ត កំប្លែង​អាសអាភាស​ទេ​” ។​

​ជាមួយគ្នា​លោក ជួង ជី ហៅ នាយ​កុយ​បាន​ក៏បាន​ឃើញ​សារ​ខាងលើ នេះ​ក៏បាន​សរសេរ​តប​វិញ​ថា “​ខ្ញុំបាទ នាយ​កុយ សូម​អគុណ​ចំពោះ​បងប្អូន​កូន ក្មួយ​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​ការ​សម្ដែង​ សិល្បៈ​តាំងតែ​ពី​ដើម​មក ខ្ញុំ​មានតែ ម្រាមដៃ​ដប់​លើក​បួងសួង​សូម​ឱ្យ​បង ប្អូន​កូនក្មួយ​ទាំងអស់​ឱ្យ​ជួប​តែ​សេចក្ដី​សុខ​គ្រប់​ក្រុម​គ្រួសារ​”​។​

​សូម​បញ្ជាក់​ថា នាយ​កុយ​ជា តារា​កំប្លែង​ជើងចាស់​ដែល​ចេញ​សម្ដែង ​ទទួល​បាន​ប្រជាប្រិយ​ខាង​បញ្ចេញ​កាយ វិការ​ធ្វើ​ឱ្យ​អស់សំណើច​ដែល​បាន​ចាប់ ដៃគូ​ជាមួយ​តារា​កំប្លែង​នាយ​ក្រឹម​តាំង ឆ្នាំ​៩០​ជាង​។ ទោះបីជា​តារា​កំប្លែង​ពីរ នាក់​បាន​ញែក​ចេញ​ជា​ពីរ​ក្រុម​ទៅ សម្ដែង​ខុសគ្នា​ក៏ដោយ ក៏​លោ​ក​នៅ តែ​ដឹកនាំ​សម្ដែង​ជាមួយ​តារា​ផ្សេងទៀត នូវ​រឿង​បែប​អប់រំ​ជាច្រើន​ជាជាង និយាយ​រឿង​អសុរោះ ឬ​រឿង​អាស​-​អាភាស​។ នាយ​កុយ​បាន​បើកមុខ​របប ទទួល​សេវាកម្ម​ឆាក​តន្ត្រី​ធំ​ឬ​តូច​ដែល កំពុង​មមាញឹក​ជា​ខ្លាំង​ជាមួយ​ក្រុមហ៊ុន K-O-Y របស់​លោក​មួយ​នេះ ក្រៅពី​លេង កំប្លែង​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន ។​

​នាយ​កុយ​ក៏​ធ្លាប់​ជា​គ្រូ​ដែល បាន​បង្ហាត់បង្រៀន និង​ផ្ដល់​ជា​យោបល់ ទៅកាន់​អ្នកកំប្លែង​ជំនាន់​ក្រោយ​ដែល បាន​ជួប​ចូល​ប្រឡង​កម្មវិធី​តារា​កំប្លែង របស់​ស៊ី​ធី​អិន​ផង​ដែរ​។ តារា​កំប្លែង​ល្បីៗ បច្ចុប្បន្ន​នេះ​ និង​តារា​ជើង​ថ្មី​ភាគច្រើន សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​នាយ​កុយ​ជា អ្នក​ជ្រើសរើស និង​វាយតម្លៃ​អប់រំ ខណៈ​នាយ​កុយ​ជា​គណៈកម្មការ​ដែល ស័ក្ដិសម​ធ្លាប់​រើស​ពួកគេ​ឱ្យ​ជាប់​ជា ​អ្នក​សិល្បៈ ។

Category:

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី ២៣​ លេខ​ ៦៨៧១​​ ថ្ងៃ​ ពុធ​ ទី​ ១១​ ខែ​ វ