អេស៊ាន​សាយ​លើក​ទី​៣​ឆ្ពោះ​ទៅ​បង្កើត​លេខាធិការដ្ឋាន​របស់​ខ្លួន និង​ប្ដូរ​វេន​ប្រធាន​ថ្មី​

ភ្នំពេញ: ​ក្រៅពី​ពិនិត្យ​អនុម័ត លើ​ការ​អនុវត្តន៍​ការងារ​របស់​ខ្លួន​កន្លង មក​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​បណ្ដា​ប្រទេស អាស៊ាន ទាំង​១០ ( ASEANSAI -​អេស៊ាន សាយ​) បាន​ឯកភាព​លើ​ការ​ធ្វើ វិសោធន កម្ម​កិច្ច ព្រមព្រៀង  ASEANSAI  ដើម្បី បើកផ្លូវ​ឱ្យ​មាន​ការ បង្កើត​លេខាធិការដ្ឋាន  ASEANSAI  ដែល​មាន​ អាណត្តិ​៦​ឆ្នាំ ព្រមទាំង​តែង តាំង​ប្រធាន និង​អនុប្រធាន  ASEANSAI  ថ្មី ។​

ស្ថាប័ន​សវនកម្ម​កំពូល  ASEANSAI  នេះ​ រួមមាន ប្រទេស​ព្រុយណេ​ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ភូមា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម បាន​ឯកភាព​លើ​ការងារ នេះ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ កាលពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ សណ្ឋាគារ​សុខា​ភ្នំពេញ រ៉េស៊ីដង់ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។​

លោកស្រី សោម គឹមសួគ៌ បាន​ថ្លែង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ក្នុង​ឱកាស បើក​កិច្ចប្រជុំ​កំពូល  ASEANSAI  លើក ទី​៣​នេះ​ថា៖​“​កិច្ចប្រជុំ​កំពូល  ASEANSAI  លើក​ទី​៣​នេះ មាន​សារសំខាន់​យ៉ាង ខ្លាំង ពីព្រោះ​សហគមន៍  ASEANSAI  បាន​ដំណើរការ​យ៉ាង​ជោគជ័យ​អស់ រយៈពេល​៤​ឆ្នាំ​កន្លងមក ដោយ​កិច្ច សហ​ប្រតិបត្តិការ​ និង​ការយោគយល់​គ្នា ក្នុងចំណោម​ស្ថាប័ន​សវនកម្ម​កំពូល ទាំងអស់ និង​ពុះពារ​រាល់​ការ​លំបាក ដែល​មាន​កន្លងមក​”​។​

លោកស្រី​បាន​បញ្ជាក់​ថា៖ “​ក្នុង របៀបវារៈ​នៃ​កិច្ចប្រជុំ ក្រៅពី​ពិនិត្យ អនុម័ត​លើ​ការ​អនុវត្តន៍​ការងារ​របស់​ខ្លួន កន្លងមក យើង​នឹង​ត្រូវ​រួមគ្នា ឯកភាព លើ​ការ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង  ASEANSAI  ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការ បង្កើត​លេខាធិការដ្ឋាន ASEANSAI ដែល មាន​អាណត្តិ ៦​ឆ្នាំ ព្រមទាំង​តែងតាំង ប្រធាន និង​អនុប្រធាន  ASEANSAI  ថ្មី​”​។​

​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ នេះ​ដែរ លោក Matali Bin MdYusof ប្រធាន  ASEANSAI  ក្នុង​អាណត្តិ​ទី​២ ឆ្នាំ​២០១៣-២០១៥ និង​ជា​អគ្គសវនករ នៃ​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស ​ព្រុយណេ​ បាន​លើកឡើង​អំពី​ការ អនុវត្តន៍​ការងារ​របស់  ASEANSAI  រយៈពេល​ជិត​៤​ឆ្នាំ​កន្លងមក​នេះ និង យន្តការ​ជា​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​នេះ សម្រាប់​អនាគត ។ លោក​បាន​និយាយ ថា​៖ “​យើង​ត្រូវ​តែ​មាន​សំឡេង​តែមួយ ក្នុង  ASEANSAI  និង​មាន​សហគមន៍ តែមួយ​នៅ​ក្នុង​អាស៊ាន ដែល​អាច​ធ្វើ ឱ្យ​គោលការណ៍​របស់​យើង មាន​របៀប វារៈ​ការងារ កាន់​តែ​មាន​សារសំខាន់ និង​កាន់តែ​ល្អ​ប្រសើរ​” ។​

អស់​រយៈពេល​១​ថ្ងៃ កិច្ចប្រជុំ កំពូល​លើក​ទី​៣​នៃ​ស្ថាប័ន​សវនកម្ម​កំពូល នៃ​បណ្ដា​ប្រទេស​អាស៊ាន ទាំង ១០​បាន សម្រេច​លើ​ការងារ ដូច​ខាង ក្រោម៖​

​​-​បូកសរុប​សកម្មភាព​ការងារ របស់  ASEANSAI  ដែល​ដឹកនាំ​ដោយ ស្ថាប័ន​សវនកម្ម​កំពូល​ព្រុយណេ ជា ប្រធាន​ពី​ឆ្នាំ​២០១៣-២០១៥ ក្នុង​នោះ គណៈកម្មការ​ជំនាញ​របស់  ASEANSAI  បាន​ធ្វើ​បទ​បង្ហាញ អំពី​សមិទ្ធផល និង អនុម័ត​លើ​សកម្មភាព​ការងារ​កន្លង មក​។ គណៈកម្មការ​ជំនាញ​មានៈ គណៈ កម្មការ​បណ្ដុះបណ្ដាល គណៈកម្មការ វិធាន និង​នីតិវិធី គណៈកម្មការ​ផែនការ យុទ្ធសាស្ត្រ និង​គណៈកម្មការ​ចែក រំលែក​ចំណេះដឹង​។​

​​-​កិច្ចប្រជុំ បាន​តែងតាំង​ប្រធាន ប្ដូរ​វេន ពី​ស្ថាប័ន​សវនកម្ម​កំពូល នៃ ប្រទេស​ព្រុយ​ណេ​មក​ប្រទេស​កម្ពុជា​ដែល មាន​លោកស្រី សោម គឹមសួគ៌ អគ្គ​សវន​-​ករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ជា​ប្រធាន  ASEANSAI និង​ស្ថាប័ន​សវនកម្ម​កំពូល ឡាវ​ជា​អនុប្រធាន ASEANSAI ។​

​-​កិច្ចប្រជុំ បាន​អនុម័ត​ផែនការ សកម្មភាព រយៈពេល ២ ឆ្នាំ​ខាងមុខ ឆ្នាំ ២០១៥-២០១៧ របស់​គណៈកម្មការ ជំនាញ​ទាំងអស់ ហើយ​ក៏បាន​ផ្ដោត លើ​ការតែងតាំង​ការិយាល័យ​អគ្គ​-​សវន​ករ នៃ​ប្រទេស​ថៃ ជាស​វន​ករ​លើ របាយការណ៍​ហិរញ្ញវត្ថុ ឆ្នាំ​២០១៤-២០១៥ របស់  ASEANSAI និង​ការ​តែង តាំង​ប្រធាន​គណៈកម្មការ​ជំនាញ​នានា​។​

​-​កិច្ចប្រជុំ ក៏បាន​ពិនិត្យ​លើ សំណើ​របស់​អគ្គលេខាធិការ​អាស៊ាន ​ដើម្បី​ឱ្យ​សហគមន៍​នៃ​ស្ថាប័ន សវនកម្ម​កំពូល​អាស៊ាន  ( ASEANSAI ) ធ្វើជា​សវន​ករ​ផ្ទៃ​ក្រៅ​លើ​ថវិកា​ចំណូល ចំណាយ​របស់​សហគមន៍​អាស៊ាន និង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ទៅវិញ ទៅមក​។​

​    ​ក្រោយពី​កិច្ចប្រជុំ​នេះ អគ្គសវនករ និង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន សវនកម្ម​កំពូល​ទាំង ១០ ប្រទេស ក៏បាន ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ជួប​សវ​នា​ការ ជាមួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ។​

សហគមន៍​នៃ​ស្ថាប័ន​សវនកម្ម កំពូល​អាស៊ាន ( ASEANSAI ) បាន បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ដែល​មាន រយៈពេល​៤​ឆ្នាំ ហើយ​ក្រុមប្រឹក្សា សវនកម្ម​ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន  ASEANSAI  ក្នុង​អាណត្តិ​ទី​១ ពី ឆ្នាំ​២០១១-២០១៣ ។ ការ​បង្កើត  ASEANSAI នេះ​មាន​គោលបំណង​ដើម្បី​៖​​

​    ​-​កសាង​សមត្ថភាព និង​ជំរុញ កិច្ច​សហប្រតិបត្តិការ​ និង​ការយោគយល់​រវាង​ប្រទេស​ជា​សមាជិក តាម រយៈ​ការផ្លាស់ប្ដូរ និង​ចែករំលែក ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង នឹង​សវនកម្ម​លើ​វិស័យ​សាធារណៈ​។​

​-​ផ្ដល់​បរិយាកាស​សម្រាប់​ជំរុញ ការស្រាវជ្រាវ ការ​បណ្ដុះបណ្ដាល និង ការអប់រំ​ជា​បន្តបន្ទាប់ តាមរយៈ​ការ ចែករំលែក​ការ​អនុវត្តន៍​ និង​ការ​ផ្លាស់ប្ដូរ​មេរៀន​ដែល​បាន សិក្សា​។​

​-​ជា​មជ្ឈមណ្ឌល​ព័ត៌មាន និង​ជា បណ្ដាញ​ទំនាក់ទំនង​របស់  ASEANSAI  ជាមួយ​នឹង​អង្គការ និង​ស្ថាប័ន​អន្តរជាតិ​ ក្នុង​ផ្នែក​សវនកម្ម​លើ​វិស័យ​សាធារណៈ​។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ឆ្នាំ​ទី​ ២៣​ លេខ​ ៦៨៦៧​ ថ្ងៃ​សុក្រ​ ទី​ ០៦​ ខែ​ វ